អាជីវកម្មរាប់រយដកខ្លួនចេញពីទីផ្សាររុស្សី ប៉ុន្តែយីហោធំៗបន្តម៉ាកពាណិជ្ជកម្មក្នុងទីផ្សារ

បរទេស ៖ ចាប់តាំងតែពីជម្លោះឆ្នាំ២០២២ ដោយប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរួចមក គេសង្កេតឃើញមានបណ្តាក្រុមហ៊ុនជាង ១ ០០០មកហើយដែលបានសម្រេចចិត្តបិទប្រតិបត្តិការ ឬផ្អាកអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ស្ថានភាពនេះហាក់ដូចជាធូរស្រាលមកវិញបន្តិចនៅពេលនេះក្រោយជម្លោះដែលបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយនេះក្រុមហ៊ុនយីហោធំៗរបស់ពិភពលោកកំពុងបង្ហាញថាពួកគេមិនចង់បោះបង់ចោលទីផ្សាររបស់ប្រទេសរុស្ស៊ីទាំងស្រុងនោះទេ។

កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនយក្ស Coca Cola បានដាក់ពាក្យក្នុងស្នើសុំបន្តសិទ្ធិថែរក្សាម៉ាកយីហោ trademark របស់ខ្លួននៅក្នុងទីផ្សាររុស្ស៊ីឡើងវិញ ខណៈដែលខ្លួនធ្លាប់បានបង្ហាញវត្តមាននៅទីនេះអស់រយៈពេលជាង៤ទសវត្សរ៍មកហើយក្តី។

តាមរបាយការណ៍ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង Atlanta នេះបានដាក់ស្នើសុំសិទ្ធិក្នុងការរក្សាម៉ាកយីហោទៅលើផលិតផលរបស់ខ្លួនចំនួន៣ដែលក្នុងនោះមានដូចជាភេសជ្ជៈ Coca Cola, Fanta និង Sprite។

គួរឲ្យដឹងដែរថា ច្បាប់ពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ីក្នុងករណីដែលយីហោទាំងឡាយណាដែលបានផ្អាក ឬមិនបានប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសចំនួន៣ឆ្នាំនោះ រុស្ស៊ីមានសិទ្ធិក្នុងការលុបចោលស្លាកយីហោទាំងស្រុង ខណៈដែលគិតមកទល់ពេលនេះមានន័យថា Coca Cola នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះមុននឹងច្បាប់ត្រូវបានអនុវត្ត។

សូមរំលឹកដែរថា Coca Cola បានបង្ហាញខ្លួនក្នុងទីផ្សាររុស្ស៊ីតាំងតែពីឆ្នាំ១៩៨០ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងមូស្គូ ហើយឆ្នាំ១៩៩០ វាបានបង្ហាញវត្តមាននៅតាមហាងអាហារ McDonald’s នៅក្នុងអំឡុងសម័យកាលសហភាពសូវៀត។

មុនពេលដែលសម្រេចចិត្តចាកចេញពីប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២២ ក្រុមហ៊ុនអាមេរិកមួយនេះបានប្រតិបត្តិការរបស់ខ្លួនដល់ទៅ១០រោងចក្រនៅទូទាំងប្រទេស ហើយក្រោយការចាកចេញរបស់ក្រុមហ៊ុនយក្សមួយនេះ គេឃើញមានក្រុមហ៊ុនក្នុងស្រុករបស់រុស្ស៊ីបានចាប់យកឳកាសនេះ ហើយបង្កើតយីហោភេសជ្ជៈថ្មី ដែលមានរសជាតិស្រដៀងនឹង CoCa Cola នោះគឺ Dobry Cola ហើយក្រុមហ៊ុននេះបានទទួលសិទ្ធិក្នុងការប្រតិបត្តិការ និងផលិតនៅតាមរោងចក្រទាំងអស់របស់ Coca Cola ទៀតផង។

Coca Cola មិនមែនជាក្រុមហ៊ុនយីហោធំរបស់ពីភពលោកដែលបានស្នើសុំច្បាប់រក្សាសិទ្ធិម៉ាកពាណិជ្ជកម្មម្នាក់ឯងនោះទេ ដោយក្នុងនោះសូម្បីតែក្រុមហ៊ុនអាមេរិកមួយទៀតគឺ Starbucks និងក្រុមហ៊ុន ស៊ុយអែត IKEA ក៏បានស្នើសុំរក្សាសិទ្ធិនេះបន្ថែម១០ឆ្នាំទៀតផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជាមិនបានបញ្ជាក់ថាពួកគេនឹងអាចវិលត្រឡប់វិញទៅកាន់ទីផ្សាររុស្ស៊ី ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលយើងអាចសន្មត់បាននៅពេលនេះក្នុងករណីទី១ដែលពួកគេមិនចង់កាត់ផ្តាច់ចេញពីទីផ្សាររុស្ស៊ីដែលជាទីផ្សារដ៏ធំបំផុតមួយផង និងមួយករណីទៀតដោយសារតែពួកគេមិនចង់បាត់បង់ម៉ាកពាណិជ្ជកម្មរបស់គេនៅក្នុងប្រទេសរុស្ស៊ី ​ដែលវានឹងអាចធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រើប្រាស់សកល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)