ប្រទេសចិននៅតែបន្តរក្សាជំហររបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយក្នុងនោះទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០ ពីទំហំប្រមាណជា ២៣៥,៥ ពាន់លានដុល្លារទៅដល់ ៥០៧,៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៩ ឬប្រហែលជា១៨ភាគរយនៃចំណែកសរុបរបស់ពាណិជ្ជកម្មទូទាំងតំបន់អាស៊ាន។

សកម្មភាពពាណិជ្ជកម្មរវាងភាគីទាំងពីរនៅតែបន្តកើនឡើង ដោយកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន មានប្រមាណ៨៧៨,២ពាន់លានដុល្លារ ឬស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ ២៨,១ភាគរយ ខណៈដែលការនាំចេញរបស់ចិនទៅអាស៊ានមាន ៤៨៣,៦៩ពាន់លានដុល្លារ ឬអត្រាកំណើន ២៦,១ភាគរយ និងការនាំចូលពីអាស៊ានវិញមានប្រមាណជា ៣៩៤,៥១ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើន ៣០,៨ភាគរយ។
ក្នុងចំណោមដៃគូជាច្រើនដូចជាអាស៊ាន-អាមេរិក, អាមេរិក-អឺរ៉ុប និងអាស៊ាន-អូស្ត្រាលី ជាដើម ប្រទេសចិន នៅតែមានឈ្មោះជាដៃគូពាណិជ្ជកម្មធំបំផុតជាប់គ្នារយៈពេល២ឆ្នាំចុងក្រោយនេះដដែល ដោយក្នុងនោះប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ ជាអ្នកមានសកម្មភាពមមាញឹកខ្លាំងជាងគេ។
ដោយឡែកសកម្មភាពវិនិយោគដោយផ្ទាល់វិញ តួលេខកាលពីឆ្នាំ២០២១បានបង្ហាញដែរថា ទំហំវិនិយោគសរុបរបស់ចិនទៅកាន់តំបន់អាស៊ានមានរហូតទៅដល់
១៤,៣៥ពាន់លានដុល្លារ ដោយមានប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ីជាគោលដៅធំជាងគេបំផុត។
ក្នុងពេលជាមួយគ្នានេះ ការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសចិនដោយបណ្តាសមាជិកអាស៊ានមានសរុប ១០,៥៨ពាន់លានដុល្លារដែលមានប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ជាប្រតិបត្តិករដែលវិនិយោគច្រើនជាងគេបំផុត។ ក្រៅពីនោះផងដែរ នៅក្នុងឆ្នាំ២០២១ តម្លៃនៃកុងត្រាគម្រោងថ្មីៗដែលត្រូវបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនសហគ្រាសចិនមានចំនួនរហូតដល់ទៅ ៦០,៦៤ពាន់លានដុល្លារ ដែលមានប្រទេសគោលដៅដូចជា ឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ីដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេពីប្រទេសចិន៕ អត្ថបទដោយ ៖ សាន ស៊ុនលី

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content