អ្នកជំនាញ ៖ របៀបធ្វើការងារពីចម្ងាយនាពេលអនាគតនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ

បរទេស ៖ របត់នៃការធ្វើការងារពីចម្ងាយ ឬធ្វើការពីក្រៅការិយាល័យបានផ្ទុះឡើងខ្លាំងចាប់តាំងតែពីពេលដំបូងនៃសម័យកាលវិរុសកូវីដ ហើយវាបានធ្វើឲ្យមនុស្សជាច្រើនជឿជាក់ថា ទៅជាអនាគត របត់បែបនេះនឹងអាចក្លាយទៅជារបៀបធ្វើការងាររបស់ពិភពលោកជាមិនខាន  ដោយសារតែមានការបូករួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាបែបឆ្លាតវ៉ៃ ឬបញ្ញាសិប្បនិម្មិត AI កាន់តែខ្លាំងក្លា។

ទោះបីជាយ៉ាងណាក្តី ប្រធានបទដ៏មានភាពដេញដោលគ្នាមួយនេះត្រូវបានក្រុមអ្នកជំនាញជាច្រើនជជែកវែកញ៉ែកនៅក្នុងកិច្ចប្រជុំ Good Work Alliance នៃវេទិកាសេដ្ឋកិច្ចពិភពលោក WEFORUM កាលពីពេលថ្មីៗ ដោយធ្វើការសន្និដ្ឋានរួមគ្នាសាជាថ្មីថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ របៀបធ្វើការងារពីចម្ងាយនៅមិនទាន់អាចមានភាពច្បាស់លាស់១០០ភាគរយនៅឡើយ ខណៈដែលនៅពេលបច្ចុប្បន្ននេះ មានបុគ្គលិកមួយចំណែកធំនៅតែប្រកាន់យករបៀបធ្វើការងារនៅការិយាល័យ ឬក្រុមហ៊ុននៅឡើយ។

មានកត្តាជាច្រើនដែលក្រុមអ្នកជំនាញបានធ្វើការអះអាងស្រដៀងគ្នាដោយក្នុងកិច្ចប្រជុំថា ៖ ដំបូងបំផុតពួកគេជឿជាក់ថា ការធ្វើការពីចម្ងាយមិនមែនជាជម្រើសរបស់មនុស្សគ្រប់គ្នាឡើយ។ កន្លែងការងារខ្លះ ប្រហែលជាមិនបានផ្តល់ផាសុកភាពគ្រប់គ្រាន់ដល់មជ្ឈដ្ឋានធ្វើការងារឡើយ ទើបបណ្តាលឲ្យមានបុគ្គលិកចង់ធ្វើការពីចម្ងាយជាង ប៉ុន្តែបច្ចុប្បន្ន មានអាជីវកម្ម និងក្រុមហ៊ុនជាច្រើនបានព្យាយាមតុបតែងរៀបចំកន្លែងធ្វើការងារដ៏មានភាពទាក់ទាញ និងបន្ថែមនូវបទពិសោធថ្មីជាមួយនឹងសេវាកម្ម ព្រមទាំងបច្ចេកវិទ្យាមួយចំនួនទៀត។

អ្នកជំនាញម្នាក់ក្នុងចំណោម៤នាក់បានលើកឡើងថា នាពេលអនាគតរបៀបនៃការធ្វើការងារពីចម្ងាយសម្រាប់អ្នករស់នៅទីក្រុងគឺមិនមែនជាជម្រើសល្អឡើយ ពីព្រោះថា ទីកន្លែងរស់នៅ (Living Space) សម្រាប់មនុស្សទូទៅកាន់តែចង្អៀត ហើយពេលខ្លះសមាជិកគ្រួសារច្រើនពេកមិនអំណោយផលសម្រាប់បំពេញការងារឡើយ ប៉ុន្តែបែរជានៅតាមការិយាល័យវិញមានទីធ្លាទូលាយ និងរួមមានទាំងសេវាកម្មកំសាន្តច្រើនជាងមុន ជាពិសេសវាអាចផ្តល់នូវរសជាតិថ្មី និងមានភាពបត់បែនជាងមុន ទាំងទីតាំងអង្គុយ និងទីតាំងលំហែ។ ប៉ុន្តែ ប្រសិនបើទីកន្លែងការងារនោះអាចផ្តល់នូវការងារដែលមានសេរីភាពជាងមុន ដូចជាការបំពេញការងារនៅការិយាល័យ៣ថ្ងៃ និងនៅក្រៅការិយាល័យ ២ ឬ ៣ថ្ងៃវិញ នោះវាពិតណាស់នឹងអាចទាក់ទាញមនុស្សជំនាន់ Gen​ Z ជាងអ្វីៗទាំងអស់ ពីព្រោះពួកគេត្រូវការមានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្ត និងមនុស្សជុំវិញឲ្យមានភាពស្និទ្ធស្នាល ស្មើភាពគ្នាដែលទាំងនេះគេអាចហៅថា ជារបៀបធ្វើការកូនកាត់ ឬ Hybrid ។

ដោយឡែក សម្រាប់លោក Manny Maceda ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Bain & Company Inc បានបង្ហាញអំពីការស្ទាបស្ទង់របស់ក្រុមហ៊ុននៅក្នុងទីផ្សារសកលថា ទាំងរបៀបនៃការធ្វើការពីចម្ងាយ និងធ្វើការងារបែបកូនកាត់ស្ថិតនៅចំណាត់ថ្នាក់លេខ៣ដូចគ្នាបើគិតពីចំនួនបុគ្គលិកដែលចង់បានពីកន្លែងការងារ ប៉ុន្តែអ្វីដែលជារឿងសំខាន់បំផុត
ប្រសិនបើឲ្យពួកគេធ្វើការងារនៅកន្លែងការងារ នោះក្រុមហ៊ុនត្រូវប្រាកដថា ពួកគេនឹងទទួលបានប្រាក់សំណង និងលើកទឹកចិត្តគ្រប់គ្រាន់ ឬ Compensation ។

ដូច្នេះ អ្នកជំនាញទាំងអស់នៅក្នុងកម្មវិធីប្រជុំដ៏ធំខាងលើនេះ បានធ្វើការផ្តល់មតិរួមជាចុងក្រោយថា អ្វីដែលអាចកំណត់បានគឺវាអាស្រ័យទៅលើក្រុមហ៊ុនដែរ ថាតើបើពួកគេចង់បានបុគ្គលិកធ្វើការងារនៅកន្លែង ឬយ៉ាងណា? ដូច្នេះ​ វាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែច្នៃ និងអភិវឌ្ឍបរិយាកាសកន្លែងការងារឲ្យសមស្របនឹងការចង់បានរបស់បុគ្គលិកដែលជាក្រុមមនុស្សជំនាន់ថ្មី  ឬត្រូវធានាឲ្យបានច្បាស់ថា ក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទាក់ទាញយកធនធានមនុស្សឱ្យបានគ្រប់គ្រាន់តាមតម្រូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ