ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣ លានដុល្លារ ជួយដល់គម្រោងជលផលសមុទ្រ ប្រកប​ដោយនិរន្តរភាព

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពនឹងទទួលបានហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) ។ ជាមួយគ្នានេះ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agen​ce Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។

អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Alvin Lopez បានមានប្រសាសន៍ថា៖ គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុកភាព និងសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព ដែលវានឹងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។

សូមជម្រាបថា អនុវិស័យជលផល គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ រួមជាមួយនឹងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យតម្លៃត្រីកើនឡើង។

តាមរយៈគម្រោងនេះនឹងជួយពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែកដល់បរិមាណត្រីទូទៅ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីក្នុងឈូងសមុទ្រ។ វានឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះនៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរសមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព។

គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូចធ្វើពិពិធកម្មជីវភាពរស់នៅ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២០ ០០០គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២០០ ០០០នាក់។

សូមបញ្ជាក់ថា ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេស​​របស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​