ភ្នំពេញ ៖ ស្ថានភាពសេដ្ឋកិច្ច (វិបត្តិសេដ្ឋកិច្ច) មិនសូវអំណោយផល និងការផ្លាស់ប្តូរនៃការរស់នៅប្រចាំថ្ងៃ ស្របពេលដែលជំងឺកូវីដ-១៩ បានបង្ហាញខ្លួន មនុស្សគ្រប់គ្នាក៏ត្រូវសម្របខ្លួនរស់នៅក្នុងរបត់សង្គមថ្មី ដែលនេះជាហេតុនាំឲ្យមានផលវិបាកដល់អាជីវកម្មថ្មីថ្មោង ហើយមុខរបរមួយចំនួនត្រូវបិទទ្វារព្រោះរកស៊ីមិនសូវបាន។

សហគ្រិនខែ្មរបានណែនាំ ៤ វិធីសាស្ដ្រចំណុចដើម្បីចៀសវាងបញ្ហាប្រឈមនឹងការដួលរលំនៃអាជីវកម្ម និងអាចបន្តការរកស៊ីបានក្នុងស្ថានភាពបែបនេះខ្លះៗដូចខាងក្រោមនេះ ៖

១. ផ្តោតសំខាន់លើផលិតផល ៖ ខណៈពេលដែលការរកស៊ីមិនសូវមមាញឹក វាក៏អាចជាឱកាសឲ្យអ្នកផ្ដោតសំខាន់លើការពង្រឹងគុណភាពផលិតផលផងដែរ តើផលិតផលអ្នកមានភាពទាក់ទាញអ្វីខ្លះដែលធ្វើឲ្យអតិថិជនចង់ទិញ និងប្រើប្រាស់បន្ត? តើមានចំណុចណាដែលគួរកែតម្រូវ ដើម្បីឲ្យគុណភាព ឬគុណតម្លៃនៃផលិតផលមានភាពល្អប្រសើរជាងមុនដែរ ឬទេ?
២. រៀបចំគម្រោងសាច់ប្រាក់សម្រាប់អាជីវកម្មទាំងមូល ៖ ពេលអាជីវកម្មកំពុងដំណើរការក្នុងស្ថានភាពដែលស្រពេចស្រពិលជាមួយបម្រែបម្រួលសង្គម អ្នកត្រូវរៀបចំគម្រោងសាច់ប្រាក់យ៉ាងហោចណាស់ចំនួន ១៨ខែ សម្រាប់ទ្រទ្រង់អាជីវកម្មក្នុងករណីគ្មានចំណូលសោះ។ បើមិនមានប្រាក់គ្រប់គ្រាន់ អ្នកគួរចាប់ផ្តើមគិតគូរពីឥឡូវនេះទៅ ថាតើចំណាយណាខ្លះដែលអាចកាត់ចោលបាន។ ឧទាហរណ៍ ក្នុងពេលកូវីដអញ្ចឹង ក្រុមការងាររបស់អ្នកត្រូវធ្វើការពីផ្ទះ តើអ្នកត្រូវការជួល Office ទៀតឬអត់? គួរចំណាយកម្លាំង ពេលវេលា និងលុយកាក់ឲ្យបានល្អិតល្អន់តាមដែលអាចធ្វើបាន។ តាមពិតទៅត្រង់ចំណុចនេះ គឺអាចចាត់ទុកថាជាការវិភាគហានិភ័យទុក ដើម្បីត្រៀមខ្លួនឲ្យបានរួចជាស្រេច ហើយអាចប្រើបានគ្រប់កាលៈទេសៈ មិនមែនចំពោះតែពេលមានវិបត្តិនោះទេ។
៣. ស្វែងរកជំនួយ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យអាទិភាព (ផ្នែកឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់កាត់បន្ថយការនាំចូល និងបម្រើសេចក្ដីត្រូវការក្នុងស្រុក) ក្នុងស្ថានការណ៍នេះ អ្នកគួរត្រៀមខ្លួនសម្រាប់ការស្នើសុំនូវកញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាអាជីវកម្ម។ មួយវិញទៀត អ្នកក៏អាចខ្ចីកម្ចីពីស្ថាប័នណាដែលមានគម្រោងជួយអាជីវកម្មធុនតូច និងមធ្យម ជាក់ស្ដែងដូចជា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដែលបានទទួលនូវហិរញ្ញប្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់សហគ្រាស និងអាជីវកម្មជាដើម។ ៤. ពង្រីកមុខជំនួញតាមប្រព័ន្ធអនឡាញ ៖ ទោះបីជាអ្នកមានទីតាំង ឬហាងផ្ទាល់ខ្លួនហើយក៏ដោយ អ្នកគួរប្រើប្រាស់ Facebook, Instagram ឬ Tiktok ជាជំនួយបន្ថែមសម្រាប់ជួយផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់អ្នកអាចជាការបង្ហោះរូបភាពវីដេអូ និងការ Live ផ្ទាល់ជាដើម។ ធ្វើដូច្នេះ គឺដើម្បីប្រែវាជាឱកាសសម្រាប់ពង្រីកមុខជំនួញរបស់អ្នកឲ្យគេបានស្គាល់កាន់តែច្រើន។ សរុបមក មិនថានៅក្នុងកាលៈទេសៈណានោះទេ អ្នកគួរត្រៀមទុកនូវយុទ្ធសាស្រ្ដ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក។ យើងសង្ឃឹមថាវិធីសាស្រ្ដទាំង ៤ ខាងលើនេះ អាចជួយជាគំនិត និងគន្លឹះខ្លះ ដើម្បីឲ្យអ្នកអាចអនុវត្តក្នុងអាជីវកម្មរបស់អ្នកបាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content