ប្រធានាធិបតីវៀតណាមថ្មី ជ្រើសយកចិនជាជាងអាមេរិក ដើម្បីបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ កាលពី២សប្តាហ៍មុន លោក To Lam ត្រូវបានប្រកាសតែងតាំងជាអគ្គលេខាបក្សកម្មុយនីស និងជាប្រធានាធិបតីវៀតណាមថ្មី ដែលជាតំណែងកំពូលរបស់ប្រទេសបន្ទាប់ពីអតីតមេដឹកនាំ លោក Nguyen Phu Trong ដែលកាន់តំណែងនេះអស់រយៈពេល១៣ឆ្នាំមកហើយនោះបានបាត់បង់ជិវិតកាលពីខែមុន។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មេដឹកនាំវៀតណាមថ្មីរូបនេះបានសម្រេចចិត្តធ្វើដំណើរបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ប៉ុន្តែមិនមែនជាសម្ព័ន្ធមិត្តអាមេរិក ឬជប៉ុន ឬរុស្ស៊ីនោះឡើយ ខណៈដែលតាមផែនការ លោក Lo Tam នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅក្នុងប្រទេសចិនដែលជាប្រទេសជិតខាង ហើយក៏ជាប្រទេសដៃគូជម្លោះបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។

លោក Lam បានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរវៀតណាមអ៊ែរឡាញ Vietnam Airlines កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញទៅដល់ទីក្រុង Guangzhou មុនពេលដែលត្រូវហោះហើរបន្ទាប់ទៅដល់ទីក្រុងប៉េកាំងដើម្បីជួបជាមួយនឹងប្រធានាធិបតិចិន លោក Xi Jinping។

ក្រោមក្រសែភ្នែករបស់អ្នកជំនាញចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយនឹងចិនផង និងអាមេរិកផងនោះ គេមើលឃើញថា វៀតណាមនៅតែរក្សាគោលជំហមិនប្រួលប្រែ ឬលំអៀងខ្លាំងឡើយចំពោះភាគីសម្ព័ន្ធមិត្តទាំងអស់។

លោក Yu Xiangdon ប្រធានវិទ្យាស្ថានស្រាវជ្រាវវៀតណាមនៃសកលវិទ្យាល័យ Zhengzhou University បានលើកឡើងកាលពីថ្ងៃអាទិត្យដដែលនេះថា ៖ មេដឹកនាំថ្មីវៀតណាមនឹងនៅតែបន្តយុទ្ធសាស្ត្រថែរក្សាតុល្យភាពរវាងទំនាក់ទំនងមហាមិត្តទាំង ៣ នេះតាមយុទ្ធសាស្ត្រនាពេលកន្លងមក។ ការពិតដែលលោក Lam បានសម្រេចចិត្តជ្រើសយកចិនជាជាងអាមេរិកសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនោះគឺមានន័យថា វៀតណាមបានចាត់ទុកចិនជាប្រទេសដែលមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងខ្លួន ប៉ុន្តែយ៉ាងណាក្តី វៀតណាម នឹងមិនទុកឲ្យអាមេរិកស្ថិតនៅក្នុងអារម្មណ៍អាក់អន់ចិត្តនោះដែរ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ វៀតណាមបានលើកតម្កើងទំនាក៉ទំនងជាមួយនឹងអាមេរិក , ជប៉ុន ទៅដល់កម្រិតភាពជាដៃគូគ្រប់ជ្រុងជ្រោយរួចទៅហើយ ពោលគឺនៅសេសសល់តែ ចិន និងឥណ្ឌា ប៉ុណ្ណោះ ដែលនឹងក្លាយទៅជាគោលដៅបន្ទាប់ ។

គួររំលឹកដែរថា កាលពីពេលកន្លងទៅ លោក Xi ធ្លាប់បានបំពេញទស្សនកិច្ចនៅវៀតណាមកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ដោយសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈដែលលោក Vladimir Putin ក៏ទើបតែបានធ្វើដំណើរទស្សនកិច្ចទៅដល់វៀតណាមដែរកាលពីខែមិថុនាបន្ទាប់ពីទស្សនកិច្ចនៅកូរ៉េខាងជើង។ ទោះជាយ៉ាងណា គេក៏នៅតែមិនភ្លេចទេថា វៀតណាម និងចិន គឺជាដៃគូជម្លោះរវាងគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងអស់រយៈពេលជាយូរមកហើយក្នុងនាមជារដ្ឋាភិបាលដែលស្ថិតនៅក្រោមបក្សតែមួយអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈដែលចិនក៏ធ្លាប់លុកលុយវៀតណាមបានម្តងកាលពីឆ្នាំ១៩៧៩ នៅក្នុងសង្គ្រាមរវាងវៀតណាមទាំងពីរកាលពីគ្រានោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/05/2026

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពរដ្ឋ​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី