អ្នកជំនាញ ៖ ប្រជាជនគួរឆែករបាយការណ៍ឥណទានជាប្រចាំឱ្យដូចទៅនឹងការឆែកសុខភាព

ភ្នំពេញ ៖ របាយការណ៍ឥណទាន សំដៅលើរបាយការណ៍ដែលបង្ហាញពី​ប្រវត្តិ​នៃការ​សងត្រលប់​​របស់​​បុគ្គល​ម្នាក់ៗមកកាន់ធនាគារ ឬស្ថាប័ន​ហិរញ្ញវត្ថុផ្លូវការ​ណា​មួយ។​ គេអាចត្រួតពិនិត្យរបាយការណ៍ឥណទាន​បានតាមរយៈប្រព័ន្ធ CBC (Credit Bureau Cambodia)។

បើតាមអ្នកជំនាញ ប្រជាជនទូទៅគួរតែឆែករបាយការណ៍ឥណទានរបស់ខ្លួនយ៉ាងហោចណាស់មួយឆ្នាំម្ដង ដើម្បីអាចដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (CBC) បានឱ្យដឹងថា របាយ​ការណ៍​ឥណទានមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេសអ្នកដែលធ្លាប់ប្រើប្រាស់​ និងកំពុងប្រើកម្ចី ឬមានបំណងចង់ស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ ម៉្លោះហើយទើប លោកលើកទឹកចិត្តឱ្យមានការតាមដានរបាយការណ៍របស់ខ្លួនជាប្រចាំ។

សម្រាប់លោកយល់ថា ការត្រួតពិនិត្យរបាយការណ៍ឥណទានជាប្រចាំនេះ អាចជាការក្រើនរំលឹកសម្រាប់អ្នកប្រើប្រាស់កម្ចីដែលបង់សងត្រឡប់មិនទៀងទាត់ ឱ្យត្រឡប់មកបង់ទៀងទាត់វិញ ដើម្បីរក្សារបាយការណ៍ឱ្យល្អ។

លោកបានបន្តឱ្យដឹងទៀតថា៖

«មិនខុសអីពីការឆែកសុខភាព ប្រសិនបើឆែករបាយការណ៍ឥណទាន ឃើញថាមានបញ្ហា គឺអតិថិជននឹងងាយស្រួលក្នុងការព្យាបាល។ ក្នុងការស្រោចស្រង់​របាយការណ៍​ឥណទាន អតិថិជនអាចសងត្រឡប់ឱ្យបានទៀងទាត់ ដើម្បីឱ្យទិន្នន័យល្អៗទាំងនោះឡើងមកលើវិញ»។

បើតាមការគូសបញ្ជាក់របស់លោក សម្រាប់ការឆែករបាយការណ៍ឥណទាននេះទៀតសោត គឺប្រជាជនអាចឆែកបានម្ដងក្នុងមួយឆ្នាំដោយមិនគិតប្រាក់ឡើយ។

យ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តអតិថិជនដែលប្រើប្រាស់កម្ចី ឱ្យសងត្រឡប់ឱ្យទៀងទាត់ ដើម្បីរក្សាប្រវត្តិឥណទានរបស់ខ្លួនឱ្យល្អ ដែលងាយស្រួលក្នុងការស្នើសុំកម្ចីទៅថ្ងៃអនាគតទៀត។ ងាយស្រួលព្រោះ បើពួកគេមានប្រវត្តិឥណទានល្អ លក្ខខណ្ឌនៅក្នុងការសិក្សាក៏នឹងធូររលុង ហើយលឿនរហ័ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី