វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ ៖ ការសិក្សាមួយលើការវាយតម្លៃផលជះ ដែលត្រូវបានធ្វើឡើងដោយឯករាជ្យបានបង្ហាញកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាលទ្ធផលបានរកឃើញធាតុសំខាន់ៗពីការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០ នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិ ក្នុងខេត្តចំនួន ១០ បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ការសិក្សាបានបង្ហាញថា ពីរភាគបី (២/៣) នៃសំណាកបានបញ្ជាក់ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន និងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល ៣៦% ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអត្ថាធិប្បាយអំពីលទ្ធផលរកឃើញនៃរបាយការណ៍នេះថា៖

“ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀងផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង”។

ការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាការស្វែងយល់ពីរបៀបដែលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗរួមមាន ៖

– គ្មានភាពក្រីក្រ

លទ្ធភាពអាចរកបាននូវសេវាមីក្រូហិរញ្ញវត្ថុ ៖ ការសិក្សាបង្ហាញថា មីក្រូហិរញ្ញវត្ថុផ្តល់សេវាជូនអតិថិជនមានរហូតដល់ ៥៨,៦% នៃសំណាក ដោយ ៦៧% បានរាយកាណ៍ពីភាពប្រសើរឡើងយ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះបង្ហាញពីផលជះដ៏មានតម្លៃទៅលើការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។

– គ្មានភាពអត់ឃ្លាន

ភាពប្រសើរឡើងនៃជីវិតរស់នៅ និងការទទួលទានអាហារ ៖ ភាពប្រសើរឡើងនៃជីវិតរស់នៅ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ បានរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានត្រឹមតែ ០,៨% នៃសំណាកប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់ដោយសាររយៈពេលកាត់បន្ថយអាហារហូបចុកបណ្តោះអាសន្ន។

– សុខភាពល្អ និងសុខុមាលភាព

គុណភាពជីវិត ៖ ការសិក្សាបង្ហាញថា ៦៧% នៃសំណាក ទទួលបានភាពប្រសើរឡើងខ្លះនៃជីវិតរស់នៅរបស់ពួកគេដែលរួមចំណែកដល់សុខុមាលភាពទាំងមូល។ បើទោះជាបញ្ហាប្រឈមនៅតែមានក៏ដោយ ក៏និន្នាការជារួមមានភាពវិជ្ជមាន។

– សមភាពយេនឌ័រ

ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ៖ មីក្រូហិរញ្ញវត្ថុបានបង្ហាញពីការចូលរួមចំណែកដោយផ្ទាល់ចំពោះសមភាពយេនឌ័រ ដោយចំនួនអ្នកទទួលកម្ចីជាស្ត្រីមានរហូតដល់ ៤៦% ពោលគឺមានច្រើនជាងបុរសដែលមានត្រឹមតែ ៤១% ប៉ុណ្ណោះ។ បញ្ហាប្រឈមក៏ឃើញមានផងដែរទាក់ទងនឹងតួនាទី និងទំនុកចិត្តរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

– ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច

កំណើនសហគ្រិនភាព ៖ អ្នកឆ្លើយតបជាស្ត្រី និងបុរសបានរាយការណ៍ពីការប្រើប្រាស់ប្រាក់កម្ចីដើម្បីពង្រីកអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចរបស់ពួកគេ ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ការរីកចម្រើននៃសហគ្រិនភាពនេះមានភាពស្របតាមគោលដៅការងារសមរម្យ និងកំណើនសេដ្ឋកិច្ច

– កាត់បន្ថយវិសមភាព

ផលជះលើវិសមភាព ៖ សម្រាប់អតិថិជនមីក្រូហិរញ្ញវត្ថុ ៣១% ដែលបានរាយការណ៍ពីភាពប្រសើរឡើងខ្លាំងនៃជីវិតរស់នៅរបស់ពួកគេ។ ភាពប្រសើរឡើងខ្លាំងនេះគឺជាការបង្ហាញពីការកាត់បន្ថយវិសមភាព ដែលចូលរួមដោយផ្ទាល់ទៅនឹងគោលដៅគ្មានភាពក្រីក្រ។

– ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព និងការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ

ផលជះលើគោលនយោបាយកម្រិតម៉ាក្រូ ៖ បើទោះបីជា គោលដៅនៃការចូលរួមធ្វើឱ្យទីក្រុង និងសហគមន៍ប្រកបដោយចីរភាពនេះមានឥទ្ធិពលលើគោលនយោបាយ និងសកម្មភាពនៅកម្រិតមីក្រូ និងមិនអនុវត្តដោយផ្ទាល់ចំពោះសេវាកម្មមីក្រូហិរញ្ញវត្ថុក៏ដោយ ក៏ការសិក្សាស្រាវជ្រាវនេះសង្កត់ធ្ងន់លើតួនាទីរបស់វិស័យនេះក្នុងការជំរុញការអនុវត្តការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ចក្ខុវិស័យសម្រាប់អនាគត

ជាលទ្ធផលរកឃើញភាពលម្អិតនៃរបាយការណ៍ស្តីពីការវាយតម្លៃផលជះនេះបានកំណត់វិស័យមីក្រូហិរញ្ញវត្ថុថា ជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងជំរុញកំណើនប្រកបដោយបរិយាបន្នក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះក៏បានគូសបញ្ជាក់អំពីតម្រូវការឱ្យមានកិច្ចសហការ និងការប្តេជ្ញាចិត្តជាបន្តក្នុងការកសាងប្រព័ន្ធអេកូហិរញ្ញវត្ថុដែលមានភាពធន់ និងប្រកបដោយនិរន្តរភាពផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី