វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖  វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ បើទោះបីជាទិន្នន័យនៃទ្រព្យសកម្ម និងឥណទានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញពីការថយចុះក៏ដោយ។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះ -៤៦,៩% ធៀបនឹងឆ្នាំមុន (១៤,១%) មក ២៥ ទ្រីលានរៀល (៦,២ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានថយចុះ -៤៨,២% (១២,៥%) មក ២០,៨ ទ្រីលានរៀល (៥,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ១,៦ លានគណនី។  គួរបញ្ជាក់ថា ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ។

ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ ក្រុមគ្រួសារមានចំណែក ៣២,៦% (ថយ -៤៩,៨%) កសិកម្ម ២១,៤% (ថយ -៣៥,៩%) ពាណិជ្ជកម្ម និងជំនួញ ២០,២% (ថយ -៥៤,២%) សេវាកម្ម ១១,៧% (ថយ-៥៣,៩%) សំណង់ ៦,៨% (ថយ-១៩,៦%) ដឹកជញ្ជូន ២,៨% (ថយ -៦៤,៤%) កម្មន្តសាល ២,៥% (ថយ -៣០,១%) និងផ្សេងៗ ២,១% (ថយ -១៧,៤%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ៨,៨ ទ្រីលានរៀល (២,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ២ លានគណនី។

អត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ជាមធ្យមបានថយចុះ មកត្រឹម ៧,២៣% និង ៧,៤១% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (៨,៣០% និង ៨,១៧% រៀងគ្នា)។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជារៀល និងជាដុល្លារអាមេរិក ជាមធ្យម ក៏បានថយចុះបន្តិចផងដែរមក ១៧,៣៤% និង ១៦,០១% រៀងគ្នា ពី ១៧,៣៩% និង ១៦,១៣% នៅគ្រាដូចគ្នាឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យនៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលបង្ហាញពីការធ្លាក់ចុះនេះ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ ដែលផ្តល់ទាំងសេវាឥណទាន និងប្រាក់បញ្ញើ បានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ដូច្នេះរាល់ទិន្នន័យទាក់ទងនឹងឥណទាន និងប្រាក់បញ្ញើរបស់ស្ថាប័នត្រូវបានយកទៅបូកបញ្ចូលក្នុងវិស័យធនាគារវិញ។

វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានចាត់ជាវិស័យមួយដ៏សំខាន់ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទាន ហើយស្របពេលដែលការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការនៅបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជាបានតាមដាន និងវាយតម្លៃជាប្រចាំនូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានា។

លោកជំទាវបណ្ឌិត បានថ្លែងថា ៖

“ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្នសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើតេស្តលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ។”

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចការពារហានិភ័យឥណទានក្រោយពីឥណទានមិនដំណើរការកើនឡើង សំវិធានធនក៏បានបង្កើន ហើយការកើនឡើងសំវិធានធននេះ គួបផ្សំនឹងការថយចុះកំណើនឥណទានបានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងបរិការណ៍នេះ ការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ត្រូវបានលើកទឹកចិត្ត ដើម្បីពង្រឹងភាពរឹងមាំនៃគ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។

លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យ​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

លោកបានថ្លែងបន្តថា វិស័យនេះបានផ្តល់នូវ​ឱកាសការងារ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ និង​ជនបទ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​ឱ្យកាន់តែប្រសើរឡើង។

លោក ឌី ស៊ីថា បានថ្លែងដូច្នេះថា ៖

“សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏បានជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និងការធ្វើកសិកម្មជាដើម។”

សូមរំលឹកដែរថា ការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យ ក្រោមការរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម