លោក កាំង តុងងី បង្ហាញមូលហេតុ ៣ធំៗ ដែលនាំឱ្យមនុស្សធ្លាក់ចូលក្នុងបំណុលលើសលប់

ភ្នំពេញ ៖ បំណុលលើសលប់ សំដៅលើបំណុលក្នុងទំហំច្រើនហួសហេតុដែលបុគ្គលមិនមានលទ្ធភាពក្នុងការសងត្រឡប់ទៅកាន់ស្ថាប័នវិញ។ បំណុលលើសលប់ អាចបង្កផលប៉ះពាល់ច្រើនដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិ​ទាំងមូលតែម្ដង ហេតុនេះហើយ បុគ្គលម្នាក់ៗគួរស្វែងយល់នូវបញ្ហាសំខាន់ៗមួយចំនួន ដែលជា​ដើមចមក្នុងការទាញពួកគេឱ្យធ្លាក់ទៅក្នុងបញ្ហាបំណុលលើសលប់។


លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងនូវមូលហេតុធំៗចំនួន ៣ មកពន្យល់ថា ហេតុផលធំទី១គឺ ហេតុការណ៍ដែលមិនបានព្រៀងទុក ដូចជា គ្រោះថ្នាក់ដល់អាយុជីវិត គ្រោះថ្នាក់ការងារ ផលដំណាំធ្លាក់ចុះជាដើម។


លោកបន្តឱ្យដឹងថា៖

«បញ្ហាទាំងនេះអាចការពារដោយការប្រើប្រាស់ធានារ៉ាប់រង ឬក៏ផលិត​ផលគ្រឹះស្ថានមួយចំនួនដែលគេមានកិច្ចការពាររឿងនេះដែរ។ ឧទាហរណ៍ថា គេមានកម្ចីសង្គ្រោះ​បន្ទាន់ជាដើម គ្រឹះស្ថានមួយចំនួនគាត់មានសម្រាប់ជួយនៅពេលដែលអតិថិជនដែលកំពុងប្រើ​ប្រាស់​សេវាគាត់មានតម្រូវការបន្ទាន់ណាមួយ។ ក្រៅពីនោះ បច្ចុប្បន្ន សេវា ប.ស.ស ក៏មានភាពប្រសើរ​ឡើងច្រើនដែរ។ រីឯមូលហេតុទី២នោះគឺទាក់ទងនឹងការធ្លាក់ចុះនៃអាជីវកម្ម ដោយបុគ្គលជាម្ចាស់អាជីវកម្មមិនបានមើលឃើញពីបញ្ហាដែលអាចកើតមានលើដំណើរការប្រកបអាជីវកម្មរបស់ខ្លួន»។

ប៉ុន្តែយ៉ាង​ណាក៏​ដោយ អ្នកនាំពាក្យរូបនេះបានបន្តសង្កត់ធ្ងន់ថា បញ្ហាទី១​ និងទី២នេះ អាចការពារបានប្រសិន​បើប្រជាពលរដ្ឋមានផែនការហិរញ្ញវត្ថុល្អ រៀបចំផែនការ ការពារ ជាពិសេសគួរមានមួយ​ខ្ទង់ត្រៀមទុកនៅពេលមានការចំណាយចាំបាច់បន្ទាន់។ ចំណុចចុងក្រោយគឺទាក់ទងនឹងការចាយវាយរបស់បុគ្គលផ្ទាល់ ដោយពលរដ្ឋមួយចំនួនទម្លាប់​មានសម្ភារៈនិយមជ្រុលហួសហេតុពេក ដោយមិនបានពិនិត្យមើលសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោក កាំង តុងងី បានបន្តថា ៖

«គាត់ចាយ គាត់បង់រំលួស គាត់ទិញសម្ភារៈមួយចំនួនដែលមិនត្រឹមតែមិន​បានជួយបង្កើនចំណូលគ្រួសារទេ តែមានតែបង្កើនចំណាយទៅវិញ…ករណីដែលយើងឃើញ​សាមញ្ញៗ​​ ដូចជា ការបង់រំលោះម៉ូតូ ដែលមានអាត្រាការប្រាក់ថ្លៃៗ ពេលខ្លះគាត់ទិញរថយន្ដថ្លៃ​ហួសហេតុ ដែលហួសពីលទ្ធភាពបង់សងរបស់គាត់ជាដើម»។

បន្ថែមពីលើបញ្ហាដែលបានកើតឡើងនេះ នៅមានមូលហេតុមួយទៀតដែលចូលរួមជំរុញឱ្យពលរដ្ឋកាន់តែជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ គឺការងាកទៅប្រើប្រាស់កម្ចីឯកជន ឬកម្ចីអនឡាញ ដែលមិនមាន អាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា។ កម្ចីក្រៅផ្លូវការនេះ ថ្វីត្បិតតែលឿន មិនទាមទារឯកសារ និងការវាយតម្លៃច្រើន ប៉ុន្តែអាចបង្កើហានិភ័យខ្ពស់តាមរយៈការប្រាក់ដ៏ច្រើនលើសពីលទ្ធភាពដែលអាចបង់សងបាន។

សម្រាប់លោក ទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តឱ្យចរចាជាមួយស្ថាប័នកម្ចីផ្លូវការ ធ្វើយ៉ាងណាអាចទទួលបានកម្ចីមកប្រើប្រាស់ដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សេដ្ឋកិច្ចបុគ្គល គ្រួសារ ក៏ដូចជាសង្គមជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *