ប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា ទាំងមុន និងក្រោយបោះឆ្នោត

ភ្នំពេញ ៖ ប្រតិបត្តិករក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា មុនការបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋមិនបានសម្រុកទៅដកប្រាក់ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ផ្ទុយទៅវិញ ពួកគាត់បែរជាបង្កើនប្រាក់បញ្ញើសន្សំនៅច្រើនជាងមុន ពោលគឺប្រជាជនមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី  ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានថ្លែងប្រាប់ថា  ការបោះឆ្នោតឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានភាពរលូន និងសុវត្ថិភាព ដោយសារប្រជាជនកាន់តែភាពចំណេះដឹង និងភាពចាស់ទុំច្រើនជាងមុន ដោយមិនមានការសម្រុកទៅដកពីធនាគារនោះទេ ប៉ុន្តែមានតែបានបង្កើនប្រាក់បញ្ញើសន្សំនៅធនគារ និងគ្រឹះហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទៅវិញ។ ការណ៍នេះបានបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា។

លោកបណ្ឌិត បានបន្តថា តាមការសង្កេត ការបោះឆ្នោត ឆ្នាំ ២០២៣ នេះ បានប្រព្រឹត្តទៅដោយមានភាពរលូន និងសុវត្ថិភាព បើយើងប្រៀបទៅនឹងឆ្នាំ ២០១៣ និង ឆ្នាំ ២០១៨។ នៅឆ្នាំ ២០១៣ ប្រជាជនបានដកប្រាក់ច្រើនលានដុល្លារពីធនាគារ មុនពេលបោះឆ្នោតនាពេលនោះ ប៉ុន្តែដល់ឆ្នាំ ២០១៨ មិនមានការប្រែប្រួលនោះទេ ពោលគឺប្រព័ន្ធធនាគារមានដំណើរការធម្មតា។

លោកបណ្ឌិត អ៊ិន ចាន់នី  បានថ្លែងបញ្ជាក់ដូច្នេះថា ៖

“ប៉ុន្តែឆ្នាំ ២០២៣ នេះ ខុសពីការបោះឆ្នោតកាលពីលើកមុនៗ ត្រង់ថា ប្រាក់បញ្ញើសន្សំនៅធនាគារមានការកើនឡើងគួរទីកត់សម្គាល់ ពោលគឺមានកំណើនប្រមាណ ៨ ភាគរយ គឺមានទឹកលុយប្រមាណជា ៦ ៧៤០ លានដុល្លារ។”

លោកបណ្ឌិត ៖

“ខ្ញុំអាចរាប់បានថា ការបោះឆ្នោតនេះ គឺមានស្ថិរភាពជាទំផុត ត្រង់ថា ប្រជាជនមានការជឿជាក់លើបរិកាសនយោបាយ អំឡុងពេលបោះឆ្នោត … ដល់គាត់ទុកចិត្តអ៉ីចឹងទៅ គាត់ដាក់លុយថែម។​ វាខុសពីឆ្នាំ ២០១៣ និង ២០១៨។”

លោកបណ្ឌិត បានថ្លែងបន្តថា អំឡុងពេលបោះឆ្នោត យើងសង្កេតឃើញថា ប្រជាជនមានភាពសប្បាយរីករាយ និងចាស់ទុំច្រើន ក្នុងការចូលរួមបោះឆ្នោត បើធៀបនឹងការបោះឆ្នោតលើកមុនៗ។

ដោយឡែក ទាក់ទងនឹងប្រព័ន្ធធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងថា ស្ថានភាពរបស់ប្រព័ន្ធធនាគារ នាឆ្នាំ ២០២៣ នេះនៅតែបន្តមានភាពរឹងមាំ និងរីកចម្រើន ព្រោះប្រជាពលរដ្ឋមានទំនុកចិត្តខ្លាំងលើប្រព័ន្ធធនាគារ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុសម្បូរបែបរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ផងដែរថា នៅដំណាច់ឆ្នាំ ២០២២ វិស័យធនាគារមានកំណើនប្រមាណ ២០ ភាគរយ ទាំងសំពៀតឥណទាន និងប្រាក់បញ្ញើ។ ទ្រព្យសកម្មរបស់វិស័យធនាគារមានកំណើនប្រមាណ ១៣% (ដល់ ២៧៨ ទ្រីលានរៀល ស្មើនឹងជិត ៦៨ ពាន់លានដុល្លារ), ឥណទានអតិថិជនកើនឡើង ១៩% (ដល់ ១៨៨ ទ្រីលានរៀល ស្មើនឹង ៤៦ ពាន់លានដុល្លារ), ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,៩% (ដល់ ១៥៨ ទ្រីលានរៀល ស្មើនឹងជិត ៣៩ ពាន់លានដុល្លារ), និងគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១១,៧ លានគណនី និងគណនីឥណទានអតិថិជនដល់ ១,៥ លានគណនី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច