តស់ ! មកស្វែងយល់ពីវិធីសាស្ត្រក្នុងការសន្សំលុយសម្រាប់សងធនាគារឱ្យទាន់ពេលវេលា

ភ្នំពេញ ៖ ជាទូទៅ ក្រោយពេលចុះកិច្ចសន្យាខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ អ្នកប្រើប្រាស់កម្ចីមានទំនួលខុសត្រូវដ៏សំខាន់មួយ គឺសងត្រឡប់ទៅធនាគារឱ្យទាន់ពេលវេលា។ យ៉ាងណាមិញ ដើម្បីអាចសងត្រឡប់ទៅធនាគារមិនឱ្យយឺតយ៉ាវ អ្នកប្រើប្រាស់កម្ចីត្រូវចេះរៀបចំផែនការ និងគម្រោងថវិកាឱ្យបានត្រឹមត្រូវ ដែលវាជួយឱ្យយើងដឹងថា ត្រូវមានលុយប៉ុន្មានជាអាទិភាព បានន័យថា តើយើងត្រូវការថវិកាប៉ុន្មានសម្រាប់ចំណាយលើម្ហូប ទឹក ភ្លើង ការចាយវាយប្រចាំថ្ងៃ និងទំនួលខុសត្រូវផ្សេងៗទៀត ដូចជា ផ្គត់ផ្គង់គ្រួសារ និងទំហំថវិកាដែលត្រូវបង់សងទៅស្ថាប័នធនាគារជាដើម។

បើតាមលោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឬទ្ធិពល និងកត់លុយ បានឱ្យ​ដឹងថា នៅពេលដែលយើងបានដឹងពីអាទិភាពនៃការចំណាយប្រចាំខែរបស់យើងហើយ យើងនឹង​អាច​បែងចែកបានថា មួយណាសំខាន់ជាងមួយណា ហើយក៏អាចឆ្លៀតសន្សំបានទៀតផង។

លោកបន្តថា ការសន្សំក៏មិនប្រាកដថាទាល់តែបានលុយមកទាំងដុលទើបដកសន្សំបាននោះទេ វាក៏អាចធ្វើបានតាមរយៈការដកបន្តិចបន្តួចចេញពីការចំណាយប្រចាំថ្ងៃ ឬចំណាយមិនសូវចាំបាច់ណាមួយ។

ដោយឡែក លោកស្រី ប៉ន ដានី ដែលម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក គឺជាអ្នកដែលមានបទពិសោធន៍សន្សំ ដើម្បីសងត្រឡប់ទៅធនាគារវិញ។ ក្នុងនាមជាកសិករដែលមិនមានចំណូលទៀងទាត់ លោកស្រី ដានី បានប្រើប្រាស់វិធីសាស្ត្រដកប្រាក់ខ្លះចេញពីប្រាក់ដែលខ្លួនចំណាយប្រចាំថ្ងៃ។

លោកស្រីបានលើកជាឧទាហរណ៍ថា៖

«ប្រសិនបើ​មួយថ្ងៃខ្ញុំទិញម្ហូបអស់១០ម៉ឺន​ ខ្ញុំត្រូវដក២ម៉ឺន​សម្រាប់ដល់ខែ ទុកបង់ធនាគារ…យើងសន្សំបែបហ្នឹងបានមានលុយបង់ បើថាយើងមានលុយមក​យើងចាយអស់ៗ អត់សន្សំទុកទេ អត់មានលុយបង់ធនាគារទេ។ រឿងម្ហូបអាហារនេះ វាអាស្រ័យលើការលកលៃរបស់យើងដែរ បើយើងចេះច្នៃ យើងអាចសល់លុយសម្រាប់សន្សំបាន ហើយនៅតែអាចហូបបានគ្រប់គ្រាន់»។

លោកស្រីបានរៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖

«ពីបទពិសោធន៍ខ្ញុំ គឺខ្ញុំអត់ដែលបង់យឺតពេលទេ មានតែបង់មុន ឧទារហណ៍ថាត្រូវបង់ថ្ងៃទី ១៥ ត្រឹមថ្ងៃទី ១៣ ឬ១៤ ខ្ញុំបង់មុនហើយ ខ្ញុំអត់ដែល​យឺតទេ ទោះបីមានលុយ អត់លុយ ខ្ញុំសន្សំទុក ដល់ថ្ងៃខ្ញុំត្រូវតែមានលុយបង់»។

ចំពោះគោលបំណងនៃការខ្ចីរបស់លោកស្រី គឺខ្ចីដើម្បីពង្រីកអាជីវកម្ម ដោយកាលពីដើមឡើយ ​លោកស្រីមានជ្រូកចំនួន ១០០ក្បាល និងមានរោងចិញ្ចឹមតូចមួយ។ ប៉ុន្តែបន្ទាប់ពីខ្ចីហើយ លោកស្រី​បានយកប្រាក់នោះទៅចាត់ចែងទិញជ្រូកថែម ដែលបច្ចុប្បន្នកើនឡើងដល់ ៣៥០ក្បាល។ ក្រៅពីនោះ លោកស្រីយកទៅពង្រីកទ្រុងជ្រូកបន្ថែម និងសល់មួយចំនួនទៀតទុកចាត់ចែងលើចំណី ព្រមទាំងទូទាត់លើកម្លាំងពលកម្មរបស់បុគ្គលិកផង។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្ដីពីស្ថានភាពបំណុលនៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រើប្រាស់កម្ចីក្នុងវិស័យធនាគារ​និងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លា (៦០ប៊ីលាន)។ ទន្ទឹមនឹងនេះ ទិន្នន័យពីធនាគារ​ជាតិនៃកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថា​ ប្រាក់បញ្ញើអតិថិជន​ក្នុងវិស័យធនាគារ​និងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លា (៥៧ប៊ីលាន)។ ចំពោះបម្រែបម្រួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើន​រហូតដល់ ១៦.៣%។

ឥណទាននៅកម្ពុជាត្រូវបានបញ្ចេញជូនអ្នកប្រើប្រាស់ក្នុងវិស័យផ្សេងៗគ្នា ដូចជា ការជូញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព ការខ្ចីជាបុគ្គល សំណង់ កសិកកម្ម​រុក្ខាប្រមាញ់និងនេសាទ ការជួញដូរដុំ កម្មន្តសាល សណ្ឋាគារនិងភោជនីយដ្ឋាន និងផ្សេងៗ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *