ធនាគារ SME បញ្ចេញប្រាក់កម្ចីជាង ៤៣0 លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យមគិតត្រឹមចុងឆ្នាំ ២០២២

ភ្នំពេញ ៖ ចាប់តាំងពីការបង្កើតមក ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានបញ្ចេញប្រាក់កម្ចីជាង ៤៣២ លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣ ២៦០ ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម អំឡុង និងក្រោយជំងឺរាតកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ SME។

ធនាគារ SME ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ហើយផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ចំនួន ៣៣ នាពេលបច្ចុប្បន្ន។ ដោយឡែក គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ក្នុងឆ្នាំ២០២២  ធនាគារ SME បានផ្តល់ប្រាក់កម្ចីដោយផ្ទាល់ចំនួន ៥១,៣១ លានដុល្លារដល់សហគ្រាសចំនួន ២២៧ ខណៈដែល ៣៨១ លានដុល្លារត្រូវបានផ្តល់តាមរយៈ PFIs ដល់អាជីវកម្មចំនួន ៣ ០៣៣ ។

ប្រាក់កម្ចីសរុបចំនួន ៤១ លានដុល្លារ ត្រូវបានផ្តល់ទៅឱ្យសហគ្រាសដែលទាក់ទងនឹងវិស័យទេសចរណ៍ចំនួន ២៨៨ ក្រោមគម្រោងសហហិរញ្ញប្បទានស្ដារទេសចរណ៍ (TRCS) ចំនួន ១៥០ លានដុល្លារ រហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីប្រាក់កម្ចីបានចាប់ផ្តើមដំណើរការ កាលពីខែកក្កដា។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារ SME គ្រោងបញ្ចេញថវិកាប្រមាណ ១០០ លានបន្ថែមទៀតនៅឆ្នាំ ២០២៣ ខាងមុខននេះ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានទុនគ្រប់គ្រាន់ និងពង្រីកអាជីវកម្ម។​​ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។      

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានបញ្ជាក់បែបនេះ អំឡុងពេលសន្និសីទសារព័ត៌មានស្តីពី

“ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមកាលពីចុងឆ្នាំ២០២២ នេះ”

ឯកឧត្តមបានលើកឡើងថា ក្នុងករណី ដែលស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាលនឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី ប៉ុន្តែសម្រាប់ឆ្នាំក្រោយទៀតនេះ យើងមានកម្មវិធីផ្តល់ជាកម្ចីផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅក្នុងវិស័យអទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្រ្តី, វិស័យអទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាក់ទាបសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀត សម្រាប់អាជីវកម្ម Start up។

ឯកឧត្តមបានឡើងដូច្នេះថា ៖

“សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការទុនច្រើនដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ពួកគេ”

សូមរំលឹកផងដែរថា ធនាគារ SME បានទទួល​អាជ្ញាប័ណ្ណ​ផ្លូវការ​ជា​ធនាគារពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃកម្ពុជា នៅថ្ងៃ​ទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២០។ ធនាគារនេះគឺ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ដែលមានគោលបំណងចម្បងក្នុងការផ្ដល់​ជា​ហិរញ្ញប្បទាន​ដល់​សហគ្រាសធុន​តូច និង​មធ្យម (SME) នៅក្នុង​ស្រុក​។ ធនាគារមួយ​នេះ​មាន​បេសកម្មផ្ដល់​ជា​សេវាហិរញ្ញប្បទាន និង​សេវាកម្មធនាគារពាណិជ្ជប្រកប​ដោយ​ប្រសិទ្ធភាព និងនិរន្ដរភាព ក្នុ​ង​ភាព​ជា​ដៃគូសហការដ៏​ល្អ​ ដើម្បីបំពេញ​តម្រូវ​ការ​របស់​អាជីវករ បូក​រួម​ទាំង​ផ្ដល់​ការ​គាំទ្រ និង​ជា​ជំនួយ​ដល់​អាជីវកម្មធុនតូច និ​ងមធ្យមនៅក្នុង​ស្រុកទាំងអស់​ដើម្បី​បង្កើតពិពិធកម្មនៃសេវាកម្ម ក៏​ដូច​ជា​ពង្រឹងវិស័យ​នាំចេញ​នាំចូ​ល​៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)