ស្វែងយល់ពីភាពខុសគ្នារវាង IMF និង World Bank

ភ្នំពេញ ៖ ភាពខុសគ្នាចម្បងរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) គឺស្ថិតលើគោលបំណង និងមុខងាររបស់ស្ថាប័នរៀងៗខ្លួន។ IMF មានតួនាទីត្រួតពិនិត្យស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុរបស់ពិភពលោក ខណៈគោលដៅចម្បងរបស់ World Bank គឺកាត់បន្ថយភាពក្រីក្រដោយផ្តល់ជំនួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប។

ស្ថាប័នអន្តរជាតិទាំងពីរនេះមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន (Washington, D.C.) ត្រូវបានបង្កើតឡើងក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀង Bretton Woods ក្នុងឆ្នាំ ១៩៤៥។ កិច្ចព្រមព្រៀង Bretton Woods គឺជាប្រព័ន្ធគ្រប់គ្រងរូបិយវត្ថុ និងអត្រាប្តូរប្រាក់ដែលជំរុញលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិតាមរយៈការដាក់ចេញនូប្រព័ន្ធបំប្លែងរូបិយប័ណ្ណនូវអត្រាប្តូរប្រាក់ថេរ ឧទាហរណ៍ ការជួញដូររវាងប្រាក់ដុល្លា និងមាស ក្នុងតម្លៃ ៣៥ ដុល្លារក្នុងមួយអោន នាសម័យនោះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

IMF មានប្រទេសសមាជិកចំនួន ១៨៩ រួមទាំងសហរដ្ឋអាមេរិក និងមានបេសកកម្មចម្បងដើម្បីធានាស្ថិរភាពរូបិយវត្ថុជុំវិញពិភពលោក។ ប្រទេសសមាជិកធ្វើការរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរូបិយវត្ថុសកល ធានាស្ថិរភាពហិរញ្ញវត្ថុ សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ការងារនិងកំណើនសេដ្ឋកិច្ច។ IMF ក៏មានគោលបំណងកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោកផងដែរ។

IMF ផ្តោតសំខាន់លើបេសកកម្មរបស់ខ្លួនចំនួន ៣ សំខាន់ៗ។ ទី១ តាមដានសេដ្ឋកិច្ចពិភពលោក និងប្រទេសជាសមាជិករបស់ខ្លួន។ IMF មានអ្នកសេដ្ឋកិច្ចជាច្រើន តាមដានសុខភាពសេដ្ឋកិច្ចរបស់ប្រទេសសមាជិក។ ជារៀងរាល់ឆ្នាំ IMF វាយតម្លៃសេដ្ឋកិច្ចប្រទេសនីមួយៗ ដែលជាប្រជាសមាជិក។

ទី២ IMF ផ្តល់ជំនួយជាក់ស្តែងដល់សមាជិកដោយផ្តល់អ្នកបង្កើតគោលនយោបាយដើម្បីជួយរៀបចំផែនការគោលនយោបាយសារពើពន្ធ បង្កើតច្បាប់ស្តីពីសារពើពន្ធ និងសារពើពន្ធ រួមជាមួយនឹងការត្រួតពិនិត្យសេដ្ឋកិច្ចតាមរយៈការវិភាគ។ ទី៣ IMF ផ្តល់ប្រាក់កម្ចីដល់ប្រទេសសមាជិក និងផ្តល់ជំនួយហិរញ្ញវត្ថុនេះ ដរាបណាប្រទេសដែលខ្ចីប្រាក់អនុវត្តគំនិតផ្តួចផ្តើមដែលស្នើដោយ IMF ។

ទោះយ៉ាងណាក៏ដោយ កម្មវិធីប្រាក់កម្ចីរបស់ស្ថាប័ននេះ មិនមែនផ្តល់ឱ្យដោយគ្មានការរិះគន់ស្ថាបនានោះទេ។ តាមរយៈការផ្តល់ប្រាក់កម្ចី IMF ជួយប្រទេសទាំងនោះបង្កើតកម្មវិធីគោលនយោបាយដែលដោះស្រាយបញ្ហាតុល្យភាពនៃការទូទាត់។ ប្រាក់កម្ចីទាំងនេះមានលក្ខខណ្ឌជាច្រើន។ ប្រាក់កម្ចីដែលផ្តល់ដោយ IMF ជាទម្រង់នៃការសង្គ្រោះមួយសម្រាប់ប្រទេស ដើម្បីធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនោះមានស្ថិរភាព ហើយមានលទ្ធភាពសងត្រឡប់ក្នុងអត្រាការប្រាក់សម្បទាន។

ធនាគារពិភពលោក (World Bank)

គោលបំណងរបស់ World Bank គឺដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការកិច្ចការងារនេះសម្រេចទៅគឺតាមរយៈជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ដំបូងឡើយ World Bank បានផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅអឺរ៉ុបខាងលិច បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយបន្ទាប់មកបានកែប្រែប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសដែលមិនទាន់បានអភិវឌ្ឍ។

ជំនួយរបស់ World Bank ជួយប្រទេសនានាក្នុងការកែទម្រង់វិស័យសេដ្ឋកិច្ចដែលគ្មានប្រសិទ្ធភាព និងអនុវត្តគម្រោងជាក់លាក់ ដូចជាការកសាងមណ្ឌលសុខភាព និងសាលារៀន ឬទឹកស្អាត និងអគ្គិសនីប្រើប្រាស់កាន់តែទូលំទូលាយ។

រចនាសម្ព័ន្ធអង្គការរបស់ World Bank

World Bank មានអង្គការចំនួន ៥ ផ្សេងគ្នា ដែលរង់ចាំឆ្លើយតបនឹងបេសកកម្មរបស់ខ្លួន។

• ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលដែលមានចំណូលមធ្យម និងឥណទានសមរម្យ។ មានសមាជិក ១៨៩ ប្រទេស នៃ ធនាគារនេះ។

• សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចី និងជំនួយឥតការប្រាក់ដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។

• សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ការកៀរគរមូលធន និងផ្តល់សេវាប្រឹក្សាដល់ធុរកិច្ច និងរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច។

• ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) ជំរុញការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ច។

• មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះស្រាយវិវាទវិនិយោគ (ICSID) ផ្តល់ការផ្សះផ្សាវិវាទវិនិយោគ និងអាជ្ញាកណ្តាល។

ជំនួយរបស់ World Bank ជាធម្មតាមានរយៈពេលវែង ផ្តល់មូលនិធិដោយប្រទេសនានា ដែលភាគច្រើនជាប្រទេសអ្នកមានបំផុតរបស់ពិភពលោក ដែលជាសមាជិករបស់ធនាគារ តាមរយៈការចេញមូលបត្របំណុល។ ប្រាក់កម្ចីរបស់ធនាគារមិនត្រូវបានប្រើជាប្រភេទនៃមូលនិធិសង្គ្រោះ ដូចករណីរបស់ IMF ទេ ប៉ុន្តែជាមូលនិធិសម្រាប់គម្រោងដែលជួយអភិវឌ្ឍន៍ប្រទេសដែលមិនទាន់មានការអភិវឌ្ឍ ឬទីផ្សារដែលកំពុងរីកចម្រើន និងធ្វើឱ្យវាកាន់តែមានផលិតភាពសេដ្ឋកិច្ច៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)