វិស័យស្ថាបត្យកម្មបានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ការរស់នៅរបស់មនុស្សជាតិជាយូរមកហើយ គិតចាប់ពីអគារសម្រាប់ស្នាក់នៅដ៏រឹងម៉ាំ អគារសាធារណៈសម្រាប់ប្រយោជន៍មនុស្សគ្រប់គ្នា រហូតទៅដល់ស្ថាបត្យកម្មអស្ចារ្យ និងធំៗសម្រាប់បម្រើឲ្យការធ្វើជំនួញ និងពាណិជ្ជកម្មរវាងគ្នា និងគ្នា។

ស្ថាបត្យកម្ម គឺជាវិស័យមួយដែលបានចាត់ទុកថាជាអ្នកកសាងពិភពលោកដូចទៅនឹងអ្វីដែលយើងបានឃើញសព្វថ្ងៃនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជីពជាស្ថាបត្យករមិនមែនសម្រាប់គ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះឡើយ ពីព្រោះថាចាប់តាំងតែពីពេលដែលត្រូវបានគេស្គាល់គ្រាដំបូងវិស័យនេះគឺជាវិស័យដែលមានតែមនុស្សប្រុសប៉ុណ្ណោះដែលជាអ្នកចូលរួមពាក់ព័ន្ធ និងគ្រប់គ្រង។
ដោយឡែក សម្រាប់វិស័យស្ថាបត្យកម្មមកដល់សម័យនេះ ចំនួននៃអ្នកធ្វើការជាស្ត្រីនៅតែមិនទាន់មានចំនួនច្រើនគួរឲ្យកត់សំគាលនោះដែរ។ស្ត្រីជាស្ថាបត្យករដែលកំពុងបម្រើការងារ ឬគ្រប់គ្រងក្រុមហ៊ុនស្ថាបត្យកម្មមានតែប្រមាណ៥ភាគរយប៉ុណ្ណោះនៃចំនួនដែលគ្រប់គ្រងដោយបុរស ខណៈដែលស្ត្រីជាស្ថាបត្យករបានបង្ហាញស្នាដៃ និងសមិទ្ធផលអស្ចារ្យជាច្រើននៅជុវិញពិភពលោក។

អស់រយៈពេល៤៣ឆ្នាំកន្លងមកនេះ ស្ត្រីៗកំពូលនៅក្នុងជំនាញស្ថាបត្យកម្មបានកសាង និងផ្តល់ឲ្យពិភពលោកនូវសំណង់អគារអស្ចារ្យជាច្រើនស្ទើររាប់មិនអស់ និងបានចែករំលែកទៅដល់មនុស្សជំនាន់ក្រោយជាច្រើនផងដែរ ប៉ុន្តែគេសង្កេតឃើញថាឧបសគ្គនៅតែមានចំពោះមនុស្សស្រីក្នុងការសម្របខ្លួននៅក្នុងអាជីពដ៏លំបាកមួយនេះចាប់រាប់តាំងពីការអប់រំបញ្ហាគ្រួសារទៅដល់បញ្ហារបសសង្គមផង។
សព្វថ្ងៃនេះប្រសិនបើអ្នកស្វែងរកស្ត្រីទាំង៥ភាគរយដែលបានបន្សល់ស្នាដៃខ្លាំងក្នុងវិស័យស្ថាបត្យកម្មនោះ យើងនឹងអាចស្គាល់បានដែលមានដូចជា លោកស្រី Zaha Hadid ឬមានរហ័សនាមថា the Queen of Curves ។ ទោះបីជាបានស្លាប់បាត់បង់ជីវិតទៅហើយក្តីកាលពីឆ្នាំ២០១៦ប៉ុន្តែសំណង់អគារដ៏ស្កឹមស្កៃ និងរូបរាងដ៏ស្រស់អស្ចារ្យគ្មាន២លើលោកជាច្រើនរបស់លោកស្រីនៅតែបន្តឈរបង្អួតសម្រស់ហើយក្រៅពីនោះគាត់ក៏ជាមនុស្សដែលបានទទួលពានរង្វាន់ច្រើនជាងគេពាក់ព័ន្ធទៅនឹងកិច្ចការងារស្ថាបត្យកម្មរបស់ខ្លួនផងដែរ។
ស្ត្រី៤នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីកំពូលទាំង៥នោះមានដូចជា លោកស្រី Kazuyo Sejima លោកស្រី Yvonne Farrel លោកស្រី Shelly McNamara និងលោកស្រី Anne Lacaton។ ទោះបីជាយ៉ាងណាក្តីពិភពលោកក៏នឹងមានស្ត្រីដែលមានការអប់រំខ្ពស់នៅក្នុងវិស័យស្ថាបត្យកម្មជាច្រើនរូបទៀតដែលកំពុងតស៊ូ និងព្យាយាមដើម្បីអាចប្រជែងទីផ្សារប្រជែងការទទួលស្គាល់ពីមនុស្សគ្រប់គ្នាទាំងដែលបានដឹងទៅហើយថា វិស័យស្ថាបត្យកម្មគឺជាវិស័យដ៏លំបាកជ្រៀតចូលបំផុតសម្រាប់ខ្លួនជាមនុស្សស្រីក្តី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2026
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យស្ថាបត្យករ និងវិស្វករ គូសប្លង់និងសាងសង់ត្រូវគិតពីបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតាមតំបន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/11/2026
រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content