សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ ពិសេសបញ្ជូនសារអបរំ និងចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ ៖ សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនាមជាអ្នកបញ្ជូនសារអបរំ និងផ្សព្វផ្សាយអំពីការយល់ដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ស្របពេលប្រព័ន្ធធនាគារនៅតែទាមទារការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ពិសេសសារព័ត៌មាន ដើម្បីជំរុញវិស័យនេះឱ្យកាន់តែមានភាពរឹងមាំ និងភាពធន់។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មានស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតនៅប្រចាំថ្លៃរបស់យើងទាំងអស់គ្នា ដោយមិនអាចខ្វះបានក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈពេលប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline។

លោក សុខ វឿន បានបញ្ជាក់ដូច្នេះថា

“ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអបរំ និងផ្សព្វផ្សាយអំពីការយល់ដឹងហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជានៅទូប្រទេសកម្ពុជា ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងនរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុងចំណោមសាធារណជនផងដែរ”។

លោកបានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបសមាគមទាំងបី (សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមធានារ៉ាប់រងកម្ពុជា (IAC)) រួមជាមួយនឹងក្លឹបអ្នកកាសែតកម្ពុជា បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់បងប្អូនសារព័ត៌មានឱ្យកាន់តែស៊ីជម្រៅ ដើម្បីអាចផលិតជាមាតិកាព័ត៌មានដែលមានសុក្រឹតភាព។

លោកបានលើកឡើងថា តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែកន្លងទៅនេះ លោកសង្ឃឹមជឿជាក់ថា បងប្អូនសារព័ត៌មានដែលជាសិក្ខាកម្ម នឹងទទួលបានចំណេះដឹងកាន់តែទូលំទូលាយអំពីវិស័យហិរញ្ញវត្ថុ ហើយជឿថា វិស័យទាំងពីរ ពោលគឺវិស័យព័ត៌មាន និងវិស័យហិរញ្ញវត្ថុ នឹងមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ធ ដើម្បីសហការផ្តល់មាតិកាព័ត៌មានដែលផ្តល់អត្ថប្រយោជន៍ ក៏ដូចជាចំណេះដឹងហិរញ្ញវត្ថុដល់សាធារណៈជនឱ្យចេះគ្រប់គ្រងចាត់តែងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាព ដែលនឹងចូលរួមចំណែកលើកស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ។

លោក Raymond Sai ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានថ្លែងថា វិស័យហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសមួយ ហើយនេះមិនខុសពីនៅកម្ពុជាដែលយើងបានឃើញវិស័យធនាគារ និងហិរញ្ញវត្ថុ គាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ពិសេសធានាបាននូវសុវត្ថិភាពលើការសន្សំរបស់អតិថិជន និងសាធារណៈជន ហើយអាជីវកម្ម និងបុគ្គលមានភាពងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី។

លោក Raymond Sai បានបញ្ជាក់បន្តថា វិស័យហិរញ្ញវត្ថុក៏បានរួមចំណែកដល់ទីផ្សារការងារផងដែរ ខណៈដែលកម្ពុជាមានធនធានមនុស្សប្រហែល ១០ ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងវិស័យនេះ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយសុខភាពល្អ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆមាសទីមួយ ឆ្នាំ២០២៣។

ឥណទានក្នុងវិស័យធនាគារបានកើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់ប្រហែល ៥៨ ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៦.៥% ដល់ប្រហែល ៤៤ ពាន់លានដុល្លារអាមេរិក។ ប្រាក់កម្ចីនេះត្រូវបានបញ្ចេញដើម្បីជួយដល់វិស័យធំៗដូចជា ពាណិជ្ជកម្ម លំនៅដ្ឋាន សំណង់ និងអចលនទ្រព្យ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងកម្មន្តសាលជាដើម។

លោក Raymond Sai បានថ្លែងដូច្នេះថា

“ថ្វីត្បិតតែសេដ្ឋកិច្ចសកលមានភាពមិនប្រាដកប្រជាក៏ដោយ វិស័យធនាគាររបស់យើងនៅតែបន្តមានភាពធន់ និងរឹងមាំ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក៏បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងពីចំនួនគណនីប្រាក់បញ្ញើដែលបានកើនឡើងដល់ជិត ១៦.៥ លានគណនី និងគណនីប្រាក់កម្ចីបានកើនឡើងដល់ជាង ៣.៨ លានគណនីគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។ ដើម្បីជំរុញប្រព័ន្ធធនាគារឱ្យកាន់តែមានសុវត្ថិភាព និងភាពធន់ ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់គឺត្រូវការជាចាំបាច់ ដែលក្នុងនោះរួមមានសារព័ត៌មាន និងអ្នកសារព័ត៌មានរបស់យើងផងដែរ”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)