រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិកម្ពុជា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញរហូតដល់ដំណាច់ឆ្នាំ២០២៥

ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិកម្ពុជា បានសម្រេចបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ច ក្នុងនោះគឺអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញរហូតដល់ដំណាច់ឆ្នាំ២០២៥ ដែលវិធាននេះនឹងជួយសម្រួលឱ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងការណ៍ពិសេស ស្តីពី “ សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពិថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា  ចំពោះវិធានការលើកទឹកចិត្តវិស័យធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយវិធីសាស្ត្រជួយសម្រាលបន្ទុកចំណាយរបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ  ជាលទ្ធផលនៅក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងទីផ្សារ រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួនដែលអាចបង្កើនលទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ចអាចបានជាង ២ពាន់ ៣០០លានដុល្លារបន្ថែមទៀត ។

សម្តេចធិបតី បានថ្លែងថា កាលពីវេទិការាជរដ្ឋាភិបាលជួយវិស័យឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារជាតិ បានសម្រេចកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណរបស់គ្រឹះស្ថានធនាគារពី ៩ មក ៧ ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២៤ ជាលទ្ធផលប្រព័ន្ធធនាគារមានសាច់ប្រាក់បន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដែលបានបញ្ចេញទៅក្នុងសេដ្ឋកិច្ច ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ធនាគារជាតិ បានសម្រេចអនុញ្ញាតឲ្យបន្តគោលការណ៍នេះរហូតដល់ចុងឆ្នាំ២០២៥ ។

សម្តេចធិបតី បានឱ្យដឹងថា បន្ថែមលើនេះធនាគារជាតិ ក៏បានឯកភាពសម្រាប់ពីពេលនេះទៅមុខ ដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចាត់តាំងថ្នាក់ហានិភ័យឥណទានដោយអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ ឥណទានមានប្រវត្តិសងត្រឡប់ទៀងទាត់ជូនអតិថិជនបានចំនួន ២លើក ដោយមិនចាំបាច់ធ្វើចំណាត់ថ្នាក់មកជាឥណទានមិនល្អរហូតដល់ដំណាច់ឆ្នាំ២០២៥ វិធាននេះនឹងជួយសម្រួលឲ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

សម្តេចធិបតី នាយកមន្ត្រី បានលើកជាឧទាហរណ៍ថា ករណីបងប្អូនបច្ចុប្បន្នត្រូវបង់ធនាគារមួយខែ ៥០០ដុល្លារ ទាំងដើមទាំងការ ហើយតាមរយៈគោលការណ៍ថ្មី ដែលធនាគារជាតិអាចដាក់ចេញនេះ បងប្អូនប្រហែលជាអាចបង់ត្រឹមពី ៣០០ ទៅ ៤០០ដុល្លារ ទាំងប្រាក់ដើម និងការប្រាក់ ហើយប្រាក់ដែលនៅសល់ ១០០ ទៅ ២០០ ដុល្លារ នៅក្នុងមួយខែ អាចសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្របត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា បានថ្លែងប្រាប់ថា ការណែនាំរបស់រាជរដ្ឋាភិបាល ចំពោះការរៀបចំឥណទានឡើងវិញ និងការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់អតិថិជនដែលកំពុងជួបការលំបាក គឺជាកិច្ចការត្រឹមត្រូវ និងទាន់ពេលវេលា ព្រោះជួយសម្រាលដល់បន្ទុករបស់អតិថិជនក្នុងអំឡុងពេលបញ្ហាសេដ្ឋកិច្ចសកល ដែលបង្កផលប៉ះពាល់កម្ពុជាផងដែរ។

លោកស្រី ម៉ារ អមរា មើលឃើញថា កត្តាដែលជំរុញឱ្យលើកទឹកចិត្ត និងរៀបចំឥណទានឡើងវិញ គឺមានរួមផ្សំទាំងកត្តាសេដ្ឋកិច្ចនៅក្រៅ និងសេដ្ឋកិច្ចខាងក្នុង ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងសិ្អតល្មួត។ ការណែនាំក្នុងការឱ្យមានការរៀបចំឥណទានឡើងវិញ និងលើកទឹកចិត្តផ្សេងៗនាពេលនេះ នឹងជួយឱ្យចរន្តសេដ្ឋកិច្ចមានដំណើរល្អ ជាពិសេសចរន្តសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ច។

លោកស្រី បានថ្លែងថា ៖

“ខ្ញុំគិតថា ជាពេលវេលាមួយល្អ ត្រូវចូលរួមក្នុងការងារហ្នឹង (ការណែនាំរបស់រដ្ឋាភិបាល ចំពោះវិស័យហិរញ្ញវត្ថុ) និយាយទៅ គឺជួយឱ្យប្រជាពលរដ្ឋ គាត់អាចសាច់ប្រាក់គ្រាន់ ក្នុងការបង្វិលក្នុងអាជីវកម្ម។ ជាពេលវេលា ដែលយើងត្រូវធ្វើ ទៅការណែនាំ។​ ខ្ញុំគិតថាជារឿងងដែល្អ និងត្រឹមត្រូវបំផុត។”

ទាក់ទងនឹងការរៀបចំឥណទានឡើងវិញ លោកស្រី បានលើកឡើង ស្ថាប័នលោកស្រីនឹងពិនិត្យពិច័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌ និងស្ថានភាពរបស់អតិថិជន ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំឥណទានឡើងវិញ មានភាពត្រឹមត្រូវ និងច្បាស់លាស់។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងបរិបទបញ្ហាសេដ្ឋកិច្ចពិភពលោក ដែលជះឥទ្ធិពលដល់កម្ពុជា ការដាក់ចេញនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្ត្រ និងចំណាត់ការមួយល្អ  ដើម្បីជួយដល់ប្រជាជនមួយចំនួន ដែលកំពុងជួបការលំបាកក្នុងបញ្ហាហិរញ្ញវត្ថុ ដោយគាត់អាចស្នើសុំការរៀបចំឥណទានឡើងវិញ និងអាចទូទាត់ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់ទាបជាងមុន។ ក្នុងន័យនេះ អតិថិជន ដែលជួបលំបាកក្នុងបញ្ហាហិរញ្ញវត្ថុ អាចទូទាត់សងក្នុងទំហំទឹកតិចជាមុន ហើយទឹកប្រាក់ដែលនៅសល់ បន្ទាប់ពីការរៀបឥណទានឡើងវិញ គាត់អាចយកចាក់បញ្ចូលក្នុងប្រព័​ន្ធសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផ្សេងៗទៅតាមគោលរបស់គាត់។

លោក សុខ វឿន បានថ្លែងប្រាប់ដូច្នេះថា ៖

“ជាទូទៅ សមាគមយើង នឹងធ្វើការរួមគ្នា និងផ្សព្វផ្សាយ។ ជារួម កន្លងមក គឺយើងតែងតែងជជែកគ្នាអំពីបញ្ហាទាំងអស់នេះផងដែរ។ ដូច្នេះ វាមិនមែនជាបញ្ហាអ្វីនោះទេ ហើយអ្វីៗដែលកើតឡើង គឺសមាជិករបស់យើងទាំងអស់ នឹងឯកភាព និងអនុវត្តន៍ទៅតាមអ្វីដែលសារាចរណ៍ណែនាំទាំងអស់ […] គោលបំណងគឺសម្រួល និងសម្រាលដល់អតិថិជន ដែលជួបការលំបាកពិតប្រាកដ។”

លោកបានថ្លែងថា ត្រង់ចំណុចនេះ គឺមិនខុសអីពីឆ្នាំ ២០២០ នោះទេ គឺត្រូវតែសិក្សាពីលំហូរសាច់ប្រាក់របស់អតិថិជន ចំណូលចំណាយរបស់អតិថិជន។ ប្រសិនណាបើចំណូលចំណាយរបស់អតិថិជនល្អ ហើយលទ្ធភាពសងរបស់គាត់នៅខ្ពស់ទេ គឺមិនលើកទឹកចិត្តឱ្យធ្វើការរៀបចំឥណទានឡើងវិញនោះទេ។ ករណីដែលរៀបចំឥណទានឡើងវិញ មានន័យថា អតិថិជនមានបញ្ហារួចហើយ ឬអតិថិជនមិនទាន់មានបញ្ហា ប៉ុន្តែចំណូលរបស់គាត់អត់សមមូលការទូទាត់សងទៅកាន់ស្ថាប័ន។ រាល់ការស្នើសុំរៀបចំឥណទានឡើងនេះ មន្ត្រីនៅតាមគ្រឹះស្ថនធនាគារ និងហិរញ្ញវត្ថុ នឹងពិនិត្យមើលបញ្ហាទាំងអស់នេះ។

ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលខាងលើ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ធនាគារជាតិនៃកម្ពុជាសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថាន ដូចជា ទី១. បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥  ទី២. បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឆ្នាំ២០២៥ និង ទី៣. រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំដោយឡែក ដើម្បីផ្តល់លទ្ធភាពបន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍​ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ៦,១% (ដល់ ៣៥៦,៩ ទ្រីលានរៀល ស្មើ ៨៨,៣ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ ទ្រព្យសកម្មវិស័យធនាគារកើនឡើង ១៤,៤% ខណៈដែលទ្រព្យសកម្មវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ -៤៦,៩% និងវិស័យភតិសន្យាហិរញ្ញវត្ថុ -៩,៧%។ ចំណែកឯអនុបាតឥណទានមិនដំណើរការមានកម្រិត ៦,៨% ចំពោះវិស័យធនាគារ និង ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នាពេលកន្លងមក ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទាន ហើយស្របពេលដែលការងើបឡើងយឺតនៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការមាននិន្នាការកើនឡើងជាបន្តបន្ទាប់ដល់ ៦,៨% ចំពោះវិស័យធនាគារ និង ៨,៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។ កម្រិតខ្ពស់នេះមួយផ្នែកបណ្តាលមកពីការថមថយល្បឿនកំណើនឥណទានផងដែរ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការនៅបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជាបានតាមដាន និងវាយតម្លៃជាប្រចាំនូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានា។ ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្នសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើស្ត្រេសតេស្តលើគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

Leave a Reply

Your email address will not be published.Required fields are marked *