បរទេស ៖ នៅសប្តាហ៍នេះកម្មវិធីទំនាក់ទំនងដ៏ល្បីល្បាញ TikTok បានប្រកាសក្នុងការផ្លាស់ប្តូរមុខងារ និងគោលការណ៍សំខាន់ៗរបស់ខ្លួនមួយចំនួនដោយសង្ឃឹមថានឹងអាចជួយឲ្យអ្នកប្រើប្រាស់ដែលមានវ័យក្មេងៗអាចមានអត្តចរិតល្អប្រសើរជាងមុន ជាពិសេសទៅលើពេលវេលាធ្វើការងារ ពេលវេលារៀនសូត្រ និងការទទួលទានដំណេក។

នៅក្នុងការកែប្រែនោះក្រុមអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី១៣-១៥ឆ្នាំនឹងមិនអាចទទួលបាន Notification ឡើយចាប់ពីម៉ោង៩យប់តទៅ ខណៈដែលក្រុមអ្នកប្រើប្រាស់អាយុពី ១៦ឆ្នាំដល់១៧ឆ្នាំនឹងត្រូវបាន TikTok បិទ Notification ដូចគ្នាចាប់ពីម៉ោង១០យប់តទៅដែលវានឹងធ្វើឲ្យក្រុមអ្នកប្រើប្រាស់របស់ខ្លួនងាកមកផ្តោតសំខាន់ទៅលើកិច្ចការងារសាលាការ សម្រាកលំហែ ក៏ដូចជាការទទួលទានដំណេកល្អជាងមុនជំនួសវិញ។

ក្រៅពីនោះ TikTok បានបញ្ជាក់ទៀតថា កម្មវិធីរបស់ខ្លួននឹងកំណត់យកជម្រើសមួយសម្រាប់ក្រុមអ្នកប្រើប្រាស់ដែលមានអាយុ១៦ និង១៧ឆ្នាំ ដើម្បីឲ្យពួកគេទទួលបានសារដោយផ្ទាល់ម្តងមួយៗ ឬមានន័យថាពួកគេនឹងអាចកំណត់យកជម្រើសក្នុងការចែករំលែកនៅតាមសារនីមួយៗទៅកាន់មនុស្សគ្រប់គ្នាមុនពេលគេចាប់ផ្តើមធ្វើការទំនាក់ទំនងគ្នា ហើយពួកគេនឹងទទួលបាន Notification ដើម្បីឲ្យពួកគេពិនិត្យមើលឡើងវិញចំពោះការកំណត់ឯកជនភាពផងដែរ នៅបន្ទាប់ពីបានផ្ញើសារចេញរួចរាល់ក្តី។
បន្ថែមពីនោះផងដែរ ក្រុមហ៊ុនបាននិយាយថានៅមុនពេលធ្វើការបង្ហោះនៅលើបណ្តាញសង្គមនេះអ្នកប្រើប្រាស់ដែលស្ថិតនៅក្រោមអាយុ១៦នឹងត្រូវស្នើឲ្យកំណត់យកក្រុមមនុស្សដែលអាចមើលឃើញវិដេអូរបស់ពួកគេបានជាក្រុម Followers ជាក្រុម Only Friends ឬក៏សម្រាប់តែខ្លួនឯង Just Themselves។
ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនេះ លោក Andy Burrows ប្រធានកិច្ចការងារសុវត្ថិភាពកុមារតាមអនឡាញរបស់ចក្រភពអង់គ្លេសបានធ្វើការស្វាគមន៍យ៉ាងខ្លាំងហើយនិយាយថា TikTok បានបង្ហាញពីភាពជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មអាជីវកម្មបែបបណ្តាញសង្គម ហើយជឿជាក់ថាសកម្មភាពនេះនឹងជួយឲ្យមានការកាត់បន្ថយបទល្មើសទៅលើកុមារបានច្រើនជាក់ជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១

រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content