“វិថីហិរញ្ញវត្ថុ” រដូវកាលទី៣ ប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេស

ភ្នំពេញ៖ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ក្រោមប្រធានបទ៖ ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ត្រូវបានបើកសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott, រាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រី ម៉ក់ រស្ម៊ី អគ្គនាយ​ករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS), លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសិស្ស-និស្សិតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុសរុបប្រមាណ ៣០០នាក់។

កម្មវិធីនេះ រៀបចំឡើងដោយក្រុមហ៊ុន Apsara Media Services (AMS) សហការជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (​CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) ។ 

មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ដំណើរការជាផ្លូវការនូវកម្មវិធីដ៏មានសារសំខាន់មួយនេះ លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានលើកឡើងថា៖ កម្មវិធី “វិថីហិរញ្ញវត្ថុ” ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS)  ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុនានាដូចជា៖ សមាគមធនាគារនៅកម្ពុជា (ABC)  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (​CBC) ព្រមទាំងមានការទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា (NBC)។

លោកអគ្គនាយកបានបន្តថា៖

«កម្មវិធី វិថីហិរញ្ញវត្ថុ ចាប់ផ្ដើមដំបូងនៅឆ្នាំ២០២៣ ហើយឆ្នាំនេះគឺជាឆ្នាំទី៣នៃដំណើរការរបស់កម្មវិធី។ គោលបំណងជារួមរបស់កម្មវិធី គឺប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ ទាំងស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជំរុញ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។ ជាលទ្ធផល កម្មវិធី “វិថីហិរញ្ញវត្ថុ”  រដូវកាលទី១ និងទី២ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនតាមរយៈយុទ្ធនាការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញព័ត៌មាន AMS ដោយប្រើបា្រស់បណ្តាញសង្គម FB, Tik Tok, YouTube, Website រួមទាំងប្រព័ន្ធវិទ្យុ FM97, FM99 និងទូរទស្សន៍ អប្សរា ផងដែរ។ ជាក់ស្ដែង នៅរដូវកាលទី២ មានអ្នកទស្សនានៅលើហ្វេសប៊ុក ៦លានដង»។



គួរបញ្ជាក់ដែរថា សម្រាប់មាតិកានារដូវកាលទី២ កន្លងទៅ បានផលិត និងផ្សព្វផ្សាយដោយផ្តោតទៅលើប្រធានបទគោលចំនួន៤ រួមមាន៖ ទី១. ការគ្រប់គ្រងបំណុល, ទី២. ការសន្សំ, ទី៣. កិច្ចគាំពារអតិថិជន និងទី៤. សន្តិសុខបច្ចេកវិទ្យាហិរញ្ញវត្ថុ (cyber security) ។ ដោយឡែក ក្នុងរដូវកាលទី៣ នេះ កម្មវិធីបានពង្រីកកិច្ចពិភាក្សាទៅលើប្រធានបទមួយចំនួនបន្ថែមទៀតដូចជា៖ ទី១. ការរៀបចំផែនការហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ, ទី២. ការគិតគូរអំពីសេវាធានារ៉ាប់រង ដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ និងទី៣. ការកសាងប្រវត្តិឥណទានផ្ទាល់ខ្លួន ។ល។

លោកអគ្គនាយកបានលើកឡើងដែរថា៖ ក្នុងរដូវកាលថ្មីនេះ កម្មវិធី “វិថីហិរញ្ញវត្ថុ” នឹងបោះជំហានទៅមួយកម្រិតទៀត ដោយមិនត្រឹមតែជាកម្មវិធីផលិត និងផ្សព្វផ្សាយមាតិកាប៉ុណ្ណោះទេ តែកម្មវិធីនឹងវិវឌ្ឍខ្លួនទៅជាវេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជាថ្នាក់ជាតិមួយ (Cambodia Financial Literacy Forum) ។

លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា៖ បរិយាបន្នហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ត្រឹមត្រូវ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រតាមរយៈការផ្សាភ្ជាប់ប្រជាពលរដ្ឋជាមួយសកម្មភាពសេដ្ឋកិច្ច ការត្រៀមខ្លួនចំពោះការចំណាយមិនបានត្រៀមទុក ការទទួលបានការអប់រំប្រសើរជាងមុន ការការពារខ្លួនពីការឆបោក ឬការក្លែងបន្លំ និងការកាត់បន្ថយវិសមភាព​យេនឌ័រ។ ឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គជាច្រើន ដែលបាន និងកំពុងរារាំងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា គឺកម្រិតទាបនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋទូទៅ។

លោកស្រីបានបញ្ជាក់ថា ៖ ដោយសារបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន ជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ព្រមទាំងកាត់បន្ថយអត្រាស្រី្តដែលមិនទាន់ទទួលបានសេវា​ហិរញ្ញ​វត្ថុ ពី ២៧% មក ១៣% ត្រឹមឆ្នាំ២០២៥។ អាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពទាំង៦ គឺការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន ព្រមទាំងការបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ដែលបង្កប់នូវការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។ កន្លងមកក្នុងនាមស្ថាប័នដឹកនាំមួយក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ក្រុមគោលដៅ និងសាធា​រណ​​​ជនទូទៅតាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពសំខាន់ជាច្រើន។

លោកស្រី ម៉ក់ រស្ម៊ី បានលើកឡើងថា៖

«យើងសង្កេតឃើញថា បញ្ហាកម្ចីក្រៅផ្លូវការ ការក្លែងបន្លំ និងការឆបោកផ្នែកហិរញ្ញវត្ថុ បាន និងកំពុងកើតមានឡើងតាមរូបភាពផ្សេងៗជាច្រើន ដែលនេះសរបញ្ជាក់ឱ្យឃើញថា ការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់យើងនៅមានកម្រិតនៅឡើយ ហើយយើងនៅមានការងារជាច្រើនទៀតដែលត្រូវបន្តអនុវត្តរួមគ្នា។ ក្នុងន័យនេះ វត្តមាននៃកម្មវិធី “វិថីហិរញ្ញវត្ថុ” ដែលផ្តួចផ្តើមការផលិតដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស ក្រោមការគាំទ្រពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី នៅគ្រប់រដូវកាល ពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។ កម្មវិធីនេះក៏ជាសក្ខីកម្មមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យឯកជន និងសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពង្រឹងកិច្ចការពារអតិថិជន»។

លោកស្រីបានបន្ថែមថា៖ ការចូលរួមរបស់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ដែលជាក្រុមហ៊ុនសារព័ត៌មានប្រកបដោយប្រជាប្រិយភាព ការច្នៃប្រឌិត និងការទុកចិត្តខ្ពស់ពីសំណាក់សាធារណជនទូទៅ រួមផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បណ្ដាញសង្គមនានា ពិតជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយដល់សាធារណជនទទួលបាននូវព័ត៌មានផ្លូវការដែលអាចជឿទុកចិត្តបាន សំដៅធ្វើការសម្រេចចិត្តកាន់តែប្រសើរលើការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រីបានបង្ហាញពីការជឿជាក់យ៉ាងមុតមាំថា៖ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នឹងក្លាយជាមធ្យោបាយផ្សព្វផ្សាយតាមបែបឌីជីថលដែលមានប្រសិទ្ធភាព ព្រមទាំងនឹងចូលរួមពង្រីកវិសាលភាពនៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

គួរជម្រាបផងដែរថា៖ ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣»នេះមានការធ្វើបទបង្ហាញ ក៏ដូចជាវេទិកាពិភាក្សាអំពីចំណេះដឹងហិរញ្ញវត្ថុពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប ក្នុងនោះរួមមានប្រធានបទ ៖ បរិយា​បន្ន​ហិរញ្ញវត្ថុ ,យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ,តួនាទីរបស់ប្រព័ន្ធ  CBC ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ,ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងការចែករំលែកបទពិសោធន៍ទាក់ទងការអប់រំផ្នែកហិរញ្ញវត្ថុ បញ្ហាប្រឈម និងសមិទ្ធផល ព្រមទាំងប្រធានបទជាច្រើនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *