គម្រោងអភិវឌ្ឍន៍មួយនេះមានទំហំទឹកប្រាក់ 16ពាន់លានដុល្លារ ដឹកនាំសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា(Canopy Sands Development) ហើយវានឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅឋានថ្មីដ៏ទំនើបបំផុត។
នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development លោក Khong Weng Fook បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បើទោះជាបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-19 ប៉ុន្តែសម្រាប់អ្នកវិនិយោគ ជាពិសេសអ្នកអភិវឌ្ឍន៍មិនត្រូវបានលើកទឹកចិត្តនៅពេលជួបនឹងបញ្ហាប្រឈមនោះទេ។

“ពេលនេះជាវេលាដ៏សែនលំបាក ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់។ ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងរាមដ៏ធំ និងអស្ចារ្យប្រចាំនៅកម្ពុជាមួយនេះគឺនៅតែបន្តសកម្មភាពសាងសង់ស្របទៅតាមផែនការ និងដំណាក់កាលដែលបានគ្រោងទុកមិនមានការផ្អាកនោះឡើយ”
លោក Khong Weng Fook
លោកថា សព្វថ្ងៃនេះប្រសិនបើក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន គឺមានការអភិវឌ្ឍន៍ប្រសើរជាងប្រទេសសិង្ហបុរីទៅទៀត។ ដោយឡែកសម្រាប់កម្ពុជា គឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍លើការវិនិយោគផ្នែកអចលនទ្រព្យ ហើយលោកបានយកជំនាញក្នុងការអភិវឌ្ឍន៍របស់លោកមករៀបចំផែនការបង្កើតទីក្រុង និងអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជួយដល់ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគំរូមួយប្រចាំប្រទេស។

ជាមួយគ្នានេះ លោក KHONG WENG FOOK ក៏បានប្រាប់ពីគោលដៅ និងលក្ខខណ្ឌពិសេសនៅពីក្រោយការកសាងបង្កើតក្រុងរាមផងដែរថា អ្វីដែលជាស្នូល និងចំណុចសំខាន់ដែលជម្រុញឲ្យមានសកម្មភាពសាងសង់នោះគឺចំណង់ចំណូលចិត្ត ព្រោះថាប្រសិនបើមិនបានយកវាមកដាក់ក្នុងចិត្តនោះទេ ក៏មិនមានការប្តេជ្ញាបានពេញលេញចំពោះគម្រោងនោះដែរ ហើយវាពិតជាពិបាកនឹងទទួលបានភាពជោគជ័យណាស់ ព្រោះការកសាងគម្រោងដ៏ធំបែបនេះវាមិនមែនជារឿងងាយស្រួលនោះទេ។
តើការប្រើប្រាស់ទឹកប្រាក់មួយមុខមិនប្រាកដថាអាចធ្វើឱ្យយើងទទួលបានជោគជ័យទេ មែនទេ?
លោក KHONG WENG FOOK ដែលជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍គម្រោងធំៗបានបញ្ជាក់ថា ប្រសិនបើអ្នកមានត្រឹមតែទឹកប្រាក់មួយមុខ នោះអ្នកនឹងមិនទទួលបានជោគជ័យទេ។ អ្នកត្រូវតែទទួលបានការគាំទ្រពីរដ្ឋាភិបាល និងពីប្រជាជនក្នុងស្រុកផងដែរ។ ទំនាក់ទំនងទាំងនេះវាពិតជាមានសារសំខាន់ណាស់ ពីព្រោះនេះសបញ្ជាក់អំពីភាពជាដៃគូសហការគ្នា។ មិនទាន់មាននរណាដែលមកបង្កើតគម្រោងសាងសង់ដ៏ធំដូចគម្រោងក្រុងរាមដែលកំពុងធ្វើនៅខេត្តព្រះសីហនុនេះនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺអ្នកត្រូវគោរពតាមវប្បធម៌នៅក្នុងតំបន់ដែលជារឿងដំបូង មិនថានៅប្រទេសចិន ហ្វីលីពីន ឬនៅកម្ពុជានោះទេ។

លោកបានបន្តថារឿងដំបូងដែលយើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តសម្រាប់ផលប្រយោជន៍រយៈពេលវែង ឬយ៉ាងណា។ ចាប់តាំងពីពេលដំបូង ពួកយើងតែងតែប្តេជ្ញាចិត្តសម្រាប់រយៈពេលវែង។ យើងកំពុងធ្វើការជាមួយអ្នកជំនាញប្រកបដោយចីរភាព ដើម្បីធានាថា ដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជាត្រូវបានអនុវត្តតាំងពីដំបូងមក។ ការធ្វើផែនការចរាចរណ៍ដែលជំរុញឱ្យមានការជិះកង់ និងថ្មើរជើងកាន់តែច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលពីរថយន្ត។ ម៉្យាងទៀត ដោយសារតែតម្លៃថាមពលក៏អាចមានតម្លៃខ្ពស់ផងដែរនៅក្នុងប្រទេសកម្ពុជា យើងកំពុងរិះរកវិធីជាច្រើនដើម្បីប្រើប្រាស់ថាមពលដែលអាចកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតងដែលមិនត្រឹមតែធ្វើឱ្យមាននិរន្តរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា ទីក្រុងរាមនឹងចូលរួមចំណែកដល់គម្រោងអនាគតបៃតងប្រកបដោយនិរន្តរភាពផងដែរ។
ការរៀបចំផែនការផ្សេងទៀតនៅពីក្រោយគម្រោងទីក្រុងរាម ដើម្បីជួយជំរុញសហគមន៍ឱ្យមានលក្ខណៈសមាហរណកម្មនិងមានសមធម៌ជាងមុន
លោក KHONG WENG FOOK បានមានប្រសាសន៍ថា និរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃផែនការមេរបស់ក្រុមហ៊ុនដែលមានតាំងពីដំបូងមកម្ល៉េះ ដូចជាការផ្ទេរជំនាញ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ដែលយើងមើលឃើញថាមិនត្រឹមតែជាការផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយដល់សហគមន៍ដ៏ធំមួយ។ យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូក្នុងតំបន់សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អសម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ឱកាសការងារជាច្រើននៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ។
លោកថា នៅឆ្នាំ2025 អ្នកនឹងឃើញដំណាក់កាលទី1នៃទីក្រុងរាមបញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច។ អ្នកនឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍ និងកម្រិតការងារមានការកើនឡើងដែលជាកត្តាបន្ថែមដ៏ល្អមួយជួយជំរុញដល់សេដ្ឋកិច្ចក្នុងស្រុក រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។
បន្ទាប់មក នៅពេល10ឆ្នាំក្រោយ វានឹងលេចចេញនូវរូបភាព សមិទ្ធផលដែលអភិវឌ្ឍលើទំហំដី400ហិកតា ហើយនៅក្នុងដំណាក់កាលទី2 នឹងចាប់ផ្តើមអភិវឌ្ឍ លើទំហំដី 400ហិកតាបន្ថែមទៀត។
ទីក្រុងរាមកំពុងលេចចេញជារូបរាងជាបណ្តើរៗ ហើយវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពីក្រុងព្រះសីហនុមកកាន់ទីក្រុងរាម និងចំណាយពេលប្រហែល8នាទីពីអាកាសយានដ្ឋាន ដោយសារតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ ហើយនឹងកាន់តែអស្ចារ្យ ទំនើប ក្រោយពេលសកម្មភាពនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងរយៈពេល10-15ឆ្នាំក្រោយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ

អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ

ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content