អ្នកប្រកបរបរលក់ផ្កាក្នុងទិវានៃក្ដីស្រឡាញ់ឆ្នាំនេះ រំពឹងថាលក់ដាច់ដូចឆ្នាំមុន

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំឱ្យតែជិតដល់ថ្ងៃទី១៤កុម្ភៈដែលជាថ្ងៃទិវានៃក្ដីស្រឡាញ់ចូលមកដល់(វប្បធម៌បរទេស) មុនមួយថ្ងៃ គេតែងឃើញអាជីវករដែលជាអ្នកលក់ផ្កា ចាប់ផ្តើមរៀបចំទីតាំងលក់ផ្កានៅតាមដងវិថីនានា ជាពិសេសនៅមុខសាលារៀន ឬនៅតំបន់ប្រជុំជនជាដើម ដើម្បីលក់ទៅឱ្យអតិថិជនទិញយកទៅជូនមិត្តភក្រ្ត គូសង្សារ ឬសមាជិកក្រុមគ្រួសារ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់។

យុវជន តាន់ ថាវីន ជាអ្នកលក់ផ្កានៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា មុខរបរលក់ផ្កានេះលោកបានធ្វើជាច្រើនឆ្នាំមកហើយដោយមានទីតាំងហាងធំស្ថិតនៅលើផ្លូវ២៧១។ តាំងពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ២០២៥ន ខ្លួនបានដឹកផ្កាពីហាងធំយកមករៀបចំតាំងលក់នៅមុខសាកលភូមិន្ទភ្នំពេញនេះជាលើកទី១។ ទោះជាមិនធ្លាប់លក់នៅទីតាំងខាងលើនេះក៏ដោយ ក៏ប៉ុន្តែរំពឹងថានឹងលក់ដាច់បានច្រើន ដោយសារមាននិស្សិតកំពុងសិក្សាជាច្រើននាក់នៅទីនេះ ហើយពួកគេនឹងទិញជូនមិត្តភ័ក្រ្ត សង្សារ ឬទិញជូនសាស្រ្តាចារ្យបង្រៀននៅក្នុងសាលានេះតែម្តង ដើម្បីបង្ហាញពីសេចក្តីគោរព និងស្រលាញ់។​

បាច់ផ្កាដែលយុវជនខាងលើដាក់លក់ ហាក់មានតម្លៃថ្លៃលើសពីតម្រូវការរបស់និស្សិតទូទៅ ដោយមានចន្លោះពី ២៥ដុល្លារ​ ទៅដល់ ៥០ដុល្លារ សម្រាប់ផ្កាមួយបាច់។ ប៉ុន្តែយុវជនដែលជាអាជីវករខាងលើ នៅតែរំពឹងថាអាចលក់បានចន្លោះពី ៥០ បាច់ ទៅជាង ១០០បាច់ ឬអាច១០០០ទង(ផ្កាកុលាប) ព្រោះថា មិនមែនតែនិស្សិតនោះទេ មានទាំងបុគ្គលិកក្រុមហ៊ុន ឬមន្រ្តីរាជការផ្សេងទៀត ខណៈដែលនៅត្រឹមព្រឹកថ្ងៃទី១៣កុម្ភៈ ក៏ទទួលបានការកម្ម៉ង់ទុកខ្លះៗរួចទៅហើយ។

អាជីវករម្នាក់ទៀតឈ្មោះ ម៉ៅ សត្យានី ដែលដាក់តាំងផ្កាលក់នៅលើវិថីសហព័ន្ឋរុស្ស៊ី ម្តុំផ្សារទឹកថ្លា និងអាជីវករឈ្មោះ អ៊ន សុខនី លក់ផ្កានៅជាប់របងព្រលានយន្តហោះក្នុងខណ្ឌពោធិសែនជ័យ សុទ្ឋតែបានសម្តែងក្តីសង្ឃឹមដូចៗគ្នាថា ការលក់ផ្កាសម្រាប់ថ្ងៃនៃសេចក្តីស្រលាញ់១៤កុម្ភៈ ឆ្នាំ២០២៥នេះ នឹងមានអតិថិជនគាំទ្រច្រើនដូចឆ្នាំមុន ត្បិតថាឆ្នាំមុនពួកគាត់ ក៏មានចិត្តស្ទាក់ស្ទើរមិនចង់លក់ដែរ ព្រោះថាខ្លាចលក់មិនដាច់ ប៉ុន្តែដោយ​សារទំនេរដាក់លក់លេងៗនៅមុខផ្ទះ ស្រាប់តែលក់ដាច់ច្រើនលើសពីការរំពឹងទុក ដែលភាគច្រើនជាបុគ្គលិកស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន។

អាជិវករទាំងពីរនាក់ខាងលើ សុទ្ឋតែបានអះអាងថា ពួកគេនៅមិនទាន់បានរៀបចំដាក់តំាងផ្ការួចរាល់ផង ក៍មានអតិថិជនទូរសព្ទមកកម្ម៉ង់ជាបណ្តើរៗ ដែលមានសភាពមិនខុសពីឆ្នាំមុននេះនោះទេ ពោលគឺចាប់តាំងពីថ្ងៃ១៣កុម្ភៈពួកគាត់លក់ដាច់ជាបណ្តើរៗ តាំងពីព្រឹកព្រលឹមរហូត ដល់ពេលយប់អាធ្រាត ហើយដល់ថ្ងៃ១៤កុម្ភៈ លក់ដាច់កាន់តែខ្លាំង ដោយមានសមាជិកត្រឹម២នាក់ វេចខ្ចប់ផ្កាជូនអតិថិជនស្ទើរតែមិនទាន់។ ទោះជាយ៉ាងណា សម្រាប់អាជីវករទាំង២រូបខាងលើនេះ មានបាច់ផ្កាដាក់លក់ត្រឹមតម្លៃក្រោម៥០ដុល្លារ។

គួរបញ្ជាក់ថា ជាទូទៅ ផ្កាកូលាបស្រស់០១ទង លក់ក្នុងតម្លៃ០១ដុល្លារ ផ្កាស្រស់មួយបាច់ ឬផ្កាកាច់ពីសាច់ក្រណាត់មូយបាច់មានតម្លៃចន្លោះពី ១ម៉ឺនរៀល ឬ ២ម៉ឺនរៀល ដល់ ៥ម៉ឺនរៀល ទៅតាមទំហុំបាច់ផ្កាតូចធំ ប៉ុន្តែផ្កាខ្លះដោយសារការរចនាតុបតែងបានស្អាតមានតម្លៃរហូតដល់ ៥០ដុល្លារ ឬ ១០០ដុល្លារក៍មាន៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *