កម្មវិធីច្នៃប្រឌិតចំនួន ៤ ជួយបង្កើនគុណភាពខ្យល់ និងទប់ទល់បម្រែបម្រួលអាកាសធាតុ

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា គុណភាពខ្យល់កំពុងធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅទូទាំងពិភពលោក ដោយសារឥទ្ធិពលនៃការឡើងកំដៅផែនដី។ បញ្ហានេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពមនុស្ស និងបរិស្ថាន។

អង្គការសុខភាពពិភពលោកបានបង្ហាញថា ការបំពុលខ្យល់បណ្តាលឱ្យមនុស្សប្រហែល ៧ លាននាក់ស្លាប់មុនអាយុជារៀងរាល់ឆ្នាំដោយសារតែការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ។  ការវាយតម្លៃសន្ទស្សន៍នៃគុណភាពខ្យល់ AQLI បានលើកឡើងថា រូបភាពនៃការបំពុលជាសកលមានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ ។ លើសពីនេះ ការបំពុលខ្យល់ប៉ះពាល់សុខភាពតាមរយៈភាគល្អិតតូចៗនៃការបំពុលជ្រៀតចូលទៅក្នុងសួត ចរន្តឈាម និងរាងកាយរបស់មនុស្ស ហើយវាបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺផ្លូវដង្ហើម ជំងឺមហារីកសួត និងជំងឺគាំងបេះដូង។

ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ ដើមឈើមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្ស ជួយបន្ថយសីតុណ្ហភាព រក្សាគុណភាពដី ទ្រទ្រង់ជីវិតសត្វ និងកម្ចាត់កាបូនឌីអុកស៊ីតរាប់លានតោនចេញពីបរិយាកាស។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ Weforum បានចាប់ផ្តើមគំនិតផ្តួចផ្តើមជាសកលដើម្បីដាំ ស្តារ និងអភិរក្សដើមឈើ ១ ទ្រីលានដើមនៅជុំវិញពិភពលោក ក្នុងគោលបំណងស្តារឡើងវិញនូវជីវចម្រុះ និងជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ កម្មវិធីច្នៃប្រឌិតចំនួន ៤ កំពុងអនុវត្តគម្រោងបង្កើនគុណភាពខ្យល់ជាសកល និង ទប់ទល់ពីបម្រែបម្រួលអាកាសធាតុ។

កម្មវិធីទីមួយគឺ Acacia Eco ដែលជាគម្រោងនាំយកដើមឈើត្រឡប់មកវិញនៅប្រទេសឥណ្ឌា។ Ajaya Mehta សហស្ថាបនិកក្រុមហ៊ុន Acacia Eco និយាយថា ពួកគេមានការប្តេជ្ញាចិត្តពិតប្រាកដចំពោះដើមឈើ ដោយពួកគេនឹងដាំដើមឈើឱ្យបានគ្រប់គ្រាន់នៅតាមទីប្រជុំជន សាលារៀន រោងចក្រ និងសហគមន៍ជាដើម។ រហូតមកដល់ពេលនេះ ពួកគេបានដាំដើមឈើជាង ៨២៥ ០០០ ដើមនៅតាមតំបន់ជាង ៩១ រួមទាំងបានស្តារផ្ទៃដីជាង ៣៦,៤ ហិកតា។ កម្មវិធីនេះយកគំរូតាមវិធីសាស្រ្ត Miyawaki របស់អ្នករុក្ខសាស្ត្រជនជាតិជប៉ុន Dr Akira Miyawaki ។ វិធីសាស្រ្តនេះគឺជាការ​ដាំ​ដើម​ឈើ​ឱ្យ​ជិតៗ​គ្នា ដើម្បី​ចៀសវាង​ការ​បាត់បង់​ដី​ពី​ទឹកភ្លៀង ហើយបច្ចេកទេសនេះអាចជួយក្នុងការបង្កើតព្រៃក្នុងទីក្រុងយ៉ាងឆាប់រហ័ស។ លើសពីនេះ ឥណ្ឌាសន្យាថានឹងបង្កើនព្រៃឈើរបស់ខ្លួនឱ្យដល់ ៣៣ ភាគរយនៅឆ្នាំ២០៣០ ដែលកើនឡើងពីប្រហែល ២៥ ភាគរយនៅបច្ចុប្បន្ននេះ។

កម្មវិធីទីពីរ​ គឺ SUGi ដែលជាវេទិកាសកលផ្សារភ្ជាប់ម្ចាស់ជំនួយជាមួយសហគមន៍នៃអ្នកដាំស្តារព្រៃឈើ និងអ្នកការពារសមុទ្រក្នុងគោលបំណងស្ដារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ក្រុមហ៊ុនបានផ្តល់មូលនិធិដល់ព្រៃឈើជាលើកដំបូងនៅទីក្រុង Beirut ប្រទេសលីបង់កាលពីឆ្នាំ ២០១៩ កន្លទៅនេះ។ ឥឡូវ កម្មវីធីនេះបានពង្រីកដល់ ១៦០ កន្លែងនៅទូទាំងពិភពលោករួមមាន កាមេរូន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី។ កម្មវីធីនេះគឺជាការដាំដើមឈើជាព្រៃខ្នាតតូច Miyawaki ដែលលូតលាស់ក្នុងអាកាសធាតុចាប់ពីតំបន់ត្រូពិចសើម តំបន់មហាសមុទ្រពាក់កណ្តាលស្ងួត និង តំបន់មេឌីទែរ៉ាណេ។ នៅឆ្នាំ២០២២ ការដាំព្រៃឈើលើផ្ទៃដីសរុបមាន ៩៣ ៩០៥ ម៉ែត្រការ៉េ ដែលមានរុក្ខជាតិជាង ២ សែន។ ទន្ទឹមនឹងនេះ ម្ចាស់ជំនួយអាចផ្តល់ប្រាក់តិចបំផុត ៥ ដុល្លារក្នុងការជួយរួមចំណែកនៃការដាំដើមឈើ និង​ការពារព្រៃឈើនៅក្នុងកម្មវិធីនេះ។

កម្មវិធីទីបីគឺ Earthwatch Europe – ដាំបណ្តាញព្រៃឈើតូចៗនៅចក្រភពអង់គ្លេស ហើយការដាំដើមឈើខ្នាតតូចជាលើកដំបូងគេនៅ Witney រដ្ឋ Oxford ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះពង្រីកបានដល់ជាង ២០០ តំបន់នៅទូទាំងចក្រភពអង់គ្លេស។ កម្មវិធីនេះក៏យកគំរូយុទ្ធសាស្ត្រ Miyawaki ផងដែរ ដោយដាំព្រៃតូចៗ និងលូតលាស់លឿន។ Earthwatch លើកឡើងថា ខ្លួនកំណត់ទីតាំងសមស្របនៅក្នុងទីក្រុងដែលត្រូវការធម្មជាតិបំផុត ហើយបន្ទាប់មកចូលរួមជាមួយសហគមន៍មូលដ្ឋានដើម្បីដាំ ថែទាំ និងតាមដានព្រៃឈើរបស់ពួកគេតាមពេលវេលា។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ព្រៃឈើខ្នាតតូចចំនួន ៨០ ត្រូវបានត្រួតពិនិត្យដោយអ្នកស្ម័គ្រចិត្ត ដោយមានការចូលរួមពីពលរដ្ឋជាអ្នកវិទ្យាសាស្ត្រជិត ៣ ៥០០ នាក់។ កម្មវិធីនេះបានជួយការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាមួយធម្មជាតិ និងលើកកម្ពស់ការយល់ដឹងអំពីវិបត្តិអាកាសធាតុ។

កម្មវីធីទីបួនគឺ Urban Reef ដែលជាការព្រីន​បោះពុម្ពថ្មប៉ប្រះទឹកបែប 3D របស់ប្រទេសហូឡង់។ លើសពីនេះ ការព្រីនបោះពុម្ព 3D នេះមានដូចជា ផ្សិត mycelium ការបូមទឹកពីសំបកសត្វសមុទ្រ និងដីឥដ្ឋជាដើម ដើម្បីបង្កើនជីវចម្រុះនៅក្នុងទីក្រុង។ ពួកវាអាចស្រូបយកទឹក និងមានលក្ខណៈពិសេសជាច្រើនដោយផ្តល់នូវជម្រកដែលអាចឱ្យរុក្ខជាតិ សត្វល្អិត និងសត្វជាច្រើនប្រភេទរស់នៅ និងលូតលាស់នៅក្នុងទីក្រុង។ សហស្ថាបនិក Pierre Oskam និង Max Latour ជឿថា ដើម្បីរស់នៅដោយមានផាសុកភាពជាមួយនឹងបរិស្ថានជុំវិញខ្លួន ពួកគេត្រូវផ្តល់កន្លែងទំនេរបន្ថែមទៀតដល់ធម្មជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​