រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឱ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែន ខណៈកម្ពុជាមាន​តម្លៃជាង១០០ដុល្លារ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានណែនាំ​មន្ដ្រី​ក្រោមឱវាទទាំងអស់បន្ដពិនិត្យឡើងវិញអំពីលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះតម្លៃធ្វើលិខិតឆ្លងដែននៅ​កម្ពុជា​មានតម្លៃ១១៥ដុល្លារ។

ការ​ណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិតបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹក​នាំជារដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០​២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានមានប្រសាសន៍ថា ៖

​«សូមពិនិត្យឡើងវិញ​នូវ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប រីឯប្រទេសថៃ ប្រទេសសិង្ហបុរី លើស​មធ្យម​តិចតួច។ ដោយឡែកសម្រាប់តម្លៃនៅកម្ពុជារបស់យើង ហាក់ដូចជាខ្ពស់។ សូមឱ្យអង្គភាព​​​ពាក់ព័ន្ធ ពិនិត្យ ពិចារណា ហើយការងារនេះ យើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០​ដុល្លារ​ទេ»។

សូមបញ្ជាក់ថា បញ្ហាលិខិតឆ្លងដែននេះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដោយគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថាមានតម្លៃថ្លៃ។

​យោងតាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ​ដែលប្រើសេវា​រយៈពេល ២០ថ្ងៃ ត្រូវបង់​ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ។ ដោយឡែក​សេវា​រយៈ​ពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ។

អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យង់ ពៅ​ បានលើកឡើងអំពីការថ្លែងរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាជារឿងមួយល្អមិនបាច់ធៀបនឹងប្រទេសណាទេ គឺត្រូវធៀបនឹងកម្រិត​ជីវភាពរបស់ប្រជាជនកម្ពុជាតែម្ដង។​

ឯកឧត្តម បណ្ឌិត យង់ ពៅ ​បានបញ្ជាក់បា្រប់​ AMS ថា ៖

«ខ្ញុំបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្ញុំ ដោយសរសេរអំពីតម្លៃលិខិតឆ្លងដែនកម្ពុជា មិនបាច់ធៀបនឹងប្រទេសណាទាំងអស់ គឺត្រូវធៀបនឹងកម្រិត​ជីវភាពប្រជាជនកម្ពុជា ហើយការធៀបនឹងជីវភាព គួរតម្លៃត្រឹម ៦ម៉ឺនរៀល បានហើយ។ ប្រជាជន មានលិខិតឆ្លងដែនកាន់ បញ្ជាក់ពីអធិបតេយ្យជនជាតិ និងងាយធ្វើដំណើរ…»។

ទោះជាយ៉ាងណា លិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងលិខិតឆ្លងដែនរបស់ប្រទេសថៃ ដោយផ្អែកសន្ទស្សន៍ Henley Pass​port Index ចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនរបស់ពិភពលោក ដោយផ្អែកលើមាត្រដ្ឋាន ដូចជា ចំនួនប្រទេស ដែលអាចធ្វើដំណើរទៅបានដោយគ្មានទិដ្ឋាការ។ ប្រទេសថៃ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦៥ ខណៈលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥៤ ហើយលិខិត​ឆ្លងដែនរបស់ប្រទេសថៃ មានតម្លៃទាបជាងលិខិតឆ្លងដែនប្រទេសចិនទៅទៀត។ រីឯលិខិតឆ្លងដែនវៀតណាមជាប់លេខ៨៧ ឡាវជាប់លេខ៩២ និងមីយ៉ាន់ម៉ាជាប់លេខ៩៥៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក