បរទេស៖ ក្រៅតែពីបញ្ហារាតត្បាតនៃវិរុសកូវីដដ៏រាំរ៉ៃអស់រយៈពេលជាង 1 ឆ្នាំកន្លងមកនេះ ប្រទេសកំពុងតែទទួលរងនូវសញ្ញាអវិជ្ជមានកាន់តែខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ច ជាពិសេសក្រោយពេលប្រកាសដកខ្លួនចេញពីសហភាពអឺរ៉ុបដែលតម្រូវឱ្យមានវិធានការតឹងរឹង និងច្បាស់លាស់បំផុតសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
ទូរទស្សន៍ CNN ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ជាផែនការថ្មីរបស់អង់គ្លេសដើម្បីអាចជួសជុលសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានខ្លួនបានរៀបចំធ្វើការតំឡើងពន្ធថ្មីមួយចំនួនទៅលើក្រុមហ៊ុនធំៗនៅក្នុងប្រទេសដែលទទួលបានប្រាក់ចំណេញខ្ពស់ចាប់ពីឆ្នាំ2023 តទៅ។
ថ្លែងទៅកាន់សភាជាតិកាលពីថ្ងៃពុធម្សិលមិញលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak បានធ្វើការប្រកាស និងសន្យាថាកញ្ចប់ប្រាក់ប្រមាណជា 65 ពាន់លានផោន ឬប្រមាណជា 91 ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវដាក់ឲ្យប្រើប្រាស់បន្តដល់ការជួយគាំទ្រដល់បុគ្គលិកធ្វើការព្រមទាំងអាជីវកម្មទាំងអស់ផងដែរ។
យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារស្ថិតិកន្លងមកបានឲ្យដឹងថាកញ្ចប់ជំនួយចុងក្រោយរបស់អង់គ្លេសដែលបានបញ្ចេញមានប្រមាណជា 400 ពាន់លាផោន ឬ 558 ពាន់លានដុល្លារ បានធ្វើឲ្យបំណុលសរុបរបស់រដ្ឋាភិបាលកើនឡើងដល់ទៅ 2 ទ្រីលានផោន ឬ 2.8 ទ្រីលានដុល្លារ ពោលគឺស្ទើរតែ 100 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ។
ជាយុទ្ធសាស្ត្រលោក Sunak ក៏បានប្រកាសផងដែរអំពីផែនការក្នុងការបង្កើនតម្លៃពន្ធពី 19 ភាគរយទៅដល់ទៅ 25 ភាគរយ ដោយការតំឡើងពន្ធនេះនឹងត្រូវចូលជាធរមានចាប់ពីខែមេសាឆ្នាំ 2023 ទៅ ហើយនឹងតំរូវឲ្យតែក្រុមហ៊ុនដែលទទួលបានប្រាក់ចំណូលខ្លាំងប៉ុណ្ណោះត្រូវអនុវត្តតាម។
លោកបានបន្តថា សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី 25 ម៉ឺនផោនគឺចាំបាច់អនុវត្តទៅលើវិធានការតំឡើងពន្ធដោយក្នុងនោះលោកជឿជាក់ថាមានតែអាជីវកម្ម 10 ភាគរយប៉ុណ្ណោះនៃអាជីវកម្មសរុបក្នុងប្រទេសដែលអាចធ្វើបានក្នុងទំហំប្រាក់ចំណូលកម្រិតនេះ។ ដោយឡែកសម្រាប់ក្រុមហ៊ុនដែលរកចំណូលបានទាបជាង 5 ម៉ឺនផោនក្នុងមួយឆ្នាំនឹងបន្តធ្វើការបង់ពន្ធក្នុងអត្រាទាបជាងមុន ខណៈដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចបង្ហាញពីក្ដីបារម្ភថា អាចនឹងមានការអនុវត្តនៃទីផ្សារប្រកួតប្រជែងដោយភាពមិនស្មោះត្រង់កើតមានជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/08/2026
សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/08/2026
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

បច្ចុប្បន្នភាពវិស័យការពារជាតិផ្នែកផ្លូវសមុទ្ររបស់ ប៊ុលហ្ការី ជាមួយការបញ្ចប់ថ្នាក់នាយទាហានជើងទឹកជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/08/2026
ប៊ុលហ្ការី បានបោះជំហានទៅមុខយ៉ាងសកម្មក្នុងវិស័យការពារជាតិ ជាមួយការធ្វើបច្ចុប្បន្នភាពពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែនសមុទ្ររបស់ខ្លួន

សព្វាវុធអាមេរិក ថយចុះដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងធ្វើឱ្យសម្ព័ន្ធមិត្តនៅអាស៊ីបារម្ភពីហានិភ័យ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/08/2026
ការប្រើប្រាស់អាវុធយុទ្ធភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងជម្លោះយោធាជាមួយអ៊ីរ៉ង់ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំងមីស៊ីលរបស់អាមេរិកផងដែរនោះ ថយចុះយ៉ាងខ្លាំង




វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content