ពីកាកសំណល់ប្លាស្ទិក ទៅជាដុំឥដ្ឋដែលមានគុណភាព និងងាយស្រួលសាងសង់

កាកសំណល់ប្លាស្ទិក ដូចជា កំប៉ុង ថង់ ទុយោជាដើម ជាសំរាមដែលគេគិតថាគ្មានប្រយោជន៍ និងត្រូវបានប្រមូលចាក់ចោលជាច្រើនតោននៅតាមកន្លែងចាក់សំរាមនានា។ ផ្ទុយពីគំនិត និងការគិតទូទៅរបស់មនុស្សមួយចំនួន ម្ចាស់សិប្បកម្មម្នាក់បានស្រាវជ្រាវ និងប្រមូលយកសំរាមប្លាស្ទិកទាំងនោះទៅកែច្នៃផលិតជាដុំឥដ្ឋអេកូ ដែលមានគុណភាពល្អសម្រាប់សាងសង់សំណង់កម្រិតមធ្យម និងបានចូលរួមជួយដល់បរិស្ថាន ដោយការកែច្នៃកាកសំណល់ឱ្យអស់ពីលទ្ធភាព។

ឥដ្ឋអេកូ (Eco-Bricks) ជាឈ្មោះសិប្បកម្មកែច្នៃកាកសំណល់ប្លាស្ទិកដែលគេឈប់ប្រើប្រាស់ ឬសូម្បីតែអេតចាយក៏មិនទិញដែរនោះ យកមកកិន និងលាយជាមួយដី ផលិតទៅជាដុំឥដ្ឋមួយប្រភេទដែលមានគុណភាពសម្រាប់ការសាងសង់សំណង់ផ្សេងៗ។  

លោក សុខ ធី ជាស្ថាបនិកឥដ្ឋអេកូដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ AMS ឱ្យដឹងថា ឥដ្ឋអេកូ ជាឥដ្ឋដែលកែច្នៃពីកាកសំណល់ប្លាស្ទិក មានគុណភាពល្អ និងងាយស្រួលសាងសង់ មិនចាំបាច់បូកជញ្ជាំង ប្រើល្បាយស៊ីម៉ង់ត៍តិច មិនប្រើកម្លាំងពលកម្មជាងច្រើន ហើយចំណេញទាំងពេលវេលា និងចំណេញទាំងថវិកា ដោយក្នុងមួយខែសិប្បកម្មមួយនេះអាចផលិតបានចន្លោះពី ៨០០០-១០០០០ដុំ។

លោកបញ្ជាក់ថា ៖

«អតិថិជនរបស់ឥដ្ឋអេកូភាគច្រើនជាអ្នកនៅតាមបណ្ដាខេត្តដែលបានកម្ម៉ង់ទិញ ដោយ ១ការ៉េ មាន ៤០ដុំ លក់ក្នុងតម្លៃ ៨.៥ដុល្លារ។ ដោយឡែក បច្ចេកទេសក្នុងការផលិត យើងបានសិក្សាច្រើនប្រទេសផ្សេងគ្នា ដូចជា ឥណ្ឌា ថៃ ម៉ាឡេស៊ី ដោយច្របាច់បច្ចេកទេសទាំងនោះបញ្ចូលគ្នា រួមជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមតាមអ៊ីធឺណេត ទើបអាចសម្រេចចេញជាប្រភេទឥដ្ឋមួយដែលច្នៃចេញពីកាកសំណល់វេចខ្ចប់អាហារដូចជា ថង់ ប្រអប់ស្នោ ទុយោ ជាដើម ដែលសុទ្ធសឹងជាកាកសំណល់ប្លាស្ទិចដែលគេមិនទិញយកទៅកែច្នៃបន្ត»។

ដោយឡែកពាក់ព័ន្ធនឹងការផលិតវិញ ស្ថាបនិកខាងលើបានប្រាប់ឱ្យដឹងថា ចំពោះការផលិត គឺមាន ៤ដំណាក់កាលធំៗ ដូចជា ដំបូងឡើយគេត្រូវកិនដីស្ងួតឱ្យម៉ដ្ឋ បន្ទាប់មកសម្អាត និងកិនប្លាស្ទិកឱ្យទៅជាកម្ទេចតូចៗ រួចលាយល្បាយទាំងអស់បញ្ចូលគ្នា ទើបចុងក្រោយគេអាចដាក់ចូលក្នុងពុម្ពឥដ្ឋសង្កត់ឱ្យបានហាប់ណែន ហើយដកចេញពីពុម្ពយកទៅស្រោចទឹក និងដាក់ហាលថ្ងៃឱ្យស្ងួត ខណៈដែលឥដ្ឋបរិស្ថាននេះមានគុណភាពល្អជាងឥដ្ឋក្រហមរហូតដល់ប្រមាណ៤ ទៅ ៥ដង។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ លោក​ សុខ ធី បាន​លក់​សិទ្ធិ​អាជីវ​កម្ម​ទៅឱ្យ​ក្រុម​ហ៊ុន​ផ្សេងៗ​បាន​ជាង​១០​សាខា​ហើយ​ដែល​មាន​ន័យ​ថា ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ទិញ​សិទ្ធិ​អាជីវ​កម្ម​ពី​លោក។ ដូច្នេះ​ហើយ​លោក​ត្រូវតែ​បង្រៀន​ពី​ជំនាញ​បច្ចេកទេស​និង​បង្រៀន​ពី​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​ឥដ្ឋ​អេកូ​ជូន​ដល់​សាខា​ទាំងនោះ​ដើម្បី​ឱ្យ​ចេះ​ផលិត​ឥដ្ឋ​អេកូ​ពី​កាក​សំណល់​​ប្លា​ស្ទិ​ក​ដូច​លោក​ដែរ។ លោក​បាន​ឱ្យដឹង​ថា ឥដ្ឋ​អេកូ​ ដែល​លោក​ផលិត​ មាន​៥ប្រ​ភេទ​គឺទី១-ឥដ្ឋ​លាត​ធម្មតា ​ទី២-ឥដ្ឋ​ឡាំង​តូ ទី៣​-ឥដ្ឋ​ម៉ូដ​សម្បក​ឈើទី​៤-ឥដ្ឋ​​ផ្កា​ភ្ញីទេស​ និង​ទី៥-ឥដ្ឋ​រូប​នាគ។រីឯទំហំ​វិញ​មាន​បណ្តោយ​២៥​សង់​ទីម៉ែត្រ ​ទទឹង​១២,៥០​សង់​ទីម៉ែត្រ​ និង​កម្ពស់​១០​សង់​ទី​ម៉ែត្រ ​ហើយ​មាន​អតិថិ​ជន​គ្រប់​ប្រភេទ​បាន​បញ្ជា​ទិញ​ឥដ្ឋ​យក​ទៅ​សាង​សង់​សំណង់​ផ្សេងៗ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ