បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Bloomberg បានឲ្យដឹងថា កិច្ចប្រជុំនៃមេដឹកនាំក្រុមប្រទេសកំពូលសេដ្ឋកិច្ច G7 លើកទី ៤៧ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃសុក្រទី១១ ខែមិថុនាឆ្នាំ ២០២១នេះ នឹង ចាប់យកប្រធានបទដ៏សំខាន់មួយនៃមហិច្ឆិតាប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
កិច្ចការងារមួយក្នុងចំណោមកញ្ចប់ការងារដែលត្រូវធ្វើទៅលើបញ្ហានេះ គឺជាការព្យាយាមផ្លាស់ប្តូរការប្រើប្រាស់រថយន្តរបស់ពិភពលោកពីរថយន្តដើរដោយថាមពលឥន្ធនៈហ្វូស៊ីលទាំងអស់ឲ្យទៅជារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញនៅត្រឹមចុងទសវត្សរ៍នេះ។
នៅក្នុងឯកសារដែលត្រូវបានដាក់ចូលទៅក្នុងកិច្ចពិភាក្សាត្រូវបានគេមើលឃើញថា រដ្ឋាភិបាលនៃក្រុមប្រទេស G7 ត្រូវទាមទារចាំបាច់ឲ្យមានការចូលរួមខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្នុងការធានាឲ្យបាននូវកិច្ចការងារអាទិភាពមួយដោយរថយន្តប្រភេទដឹកអ្នកដំណើរទាំងអស់ ដែលប្រើប្រាស់ថាមពលឥន្ធនៈដូចជាប្រេងសាំង និងម៉ាស៊ូត នឹងមិនត្រូវបានដាក់លក់ទៀតឡើយនៅត្រឹមឆ្នាំ២០៣០ ឬអាចឆាប់ជាងនេះ។
មេដឹកនាំទាំងអស់ដែលចូលរួមនៅក្នុងកិច្ចប្រជុំ G7 ធ្វើឡើងនៅក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេសនោះក៏នឹងត្រូវធ្វើការប្តេជ្ញាចិត្តបញ្ចេញមូលនិធិរៀងខ្លួនទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយដល់កិច្ចការងារកាត់បន្ថយការបំពុលបរិយាកាសផងដែរ ទោះបីជាមិនអាចបញ្ជាក់ពីព័ត៌មានលំអិត និងទំហំនៃប្រាក់ជំនួយទាំងនោះក៏ដោយ។

អាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបង្អស់លើពិភពលោក ក្រោមរដ្ឋាភិបាលរបស់លោក Joe Biden នោះ ធ្លាប់បានបង្ហាញពីការគាំទ្រខ្លាំងទៅដល់ការវិនិយោគទៅលើទីផ្សារផលិតរថយន្តអគ្គិសនី និងសង្វាក់ផលិតកម្មផងដែរ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងអាចបង្កើតឱកាសការងារបន្ថែម។ ប៉ុន្តែអ្វីដែលគេអាចមើលឃើញជាក់ស្តែងនោះគឺថា ផែនការក្នុងប្រទេសរបស់អាមេរិកវិញ គឺហាក់បីដូចជាផ្ទុយស្រឡះទៅនឹងគោលជំហរបស់ខ្លួននៅអន្តរជាតិ ដោយក្នុងនោះរដ្ឋាភិបាលមិនបានធ្វើការហាមប្រាម ឬអំពាវនាវឲ្យមានការបញ្ឈប់ការប្រើប្រាស់រថយន្ តដែលប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលបានច្រើនផុលផុសនៅឡើយ។
ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកធំៗមួយចំនួនដែលរួមមានដូចជា GM ជាដើម បែរជាបានបង្ហាញពីផែនការរបស់គេដោយខ្លួនឯងក្នុងការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តបៃតងនេះឲ្យបាននៅត្រឹមឆ្នាំ២០៣៥ ខណៈដែលក្រុមហ៊ុន Ford Motor Co., កាលពីខែមុខក៏បានសន្យាថានឹងដាក់លក់រថយន្តអគ្គិសនីឲ្យបានចំនួន ៤ គ្រឿងក្នុងចំណោមរថយន្ត ១០ គ្រឿងនៅលើទីផ្សារឲ្យបានត្រឹមឆ្នាំ ២០៣០។
គួរបញ្ជាក់ដែរថា តាមការព្យាករណ៍របស់ក្រុមហ៊ុនជំនាញ BNEF បានឲ្យដឹងថា តួលេខនៃការលក់រថយន្តអគ្គិសនីនឹងមានការកើនឡើងខ្លាំងទៅលើទីផ្សារសាកលលោកដល់ទៅ ៣៤ ភាគរយនៅត្រឹមឆ្នាំ២០៣០ និងកើនឡើងដល់ទៅ ៦៨ ភាគរយនៅត្រឹមឆ្នាំ ២០៤០ បើទោះបីជាមិនមានគោលការណ៍លើកទឹកចិត្តណាមួយបន្ថែមទៀតពីសំណាក់រដ្ឋាភិបាលទាំងឡាយលើពិភពលោកក្តី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»
កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស
ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content