អាមេរិក ៖ មកដល់ពេលបច្ចុប្បន្ននេះ សកម្មភាពលាងលុយខុសច្បាប់បានកើតឡើងនៅស្ទើរគ្រប់ប្រទេសទាំងអស់នៅទូទាំងសកលលោក ហើយដែលអាចធ្វើឡើងតាមរូបភាពដូចជាការដោះដូរជាមួយនឹងការទិញលក់រថយន្ត ទិញលំនៅដ្ឋានប្រណិត ទិញគ្រឿងអលង្កា ឬបណ្ណបំណុលរបស់ធនាគារ ឬសូម្បីតែការភ្នាល់កីឡាក្តី ដែលក្នុងនោះ សកម្មភាពប្រតិបត្តិការទិញលក់អចលនទ្រព្យកើតមានច្រើនជាងគេ។

នៅក្នុងរបាយការណ៍មួយដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវដោយអង្គការតម្លាភាពហិរញ្ញវត្ថុសកលលោក (Global Financial Intergrity) ហៅកាត់ថា GFI ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោនបានរកឃើញថា សហរដ្ឋអាមេរិកបានក្លាយទៅជាទឹកដីដ៏ពេញនិយមរបស់ក្រុមអ្នកលាងលុយខុសច្បាប់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា យ៉ាងហោចណាស់ទំហំទឹកប្រាក់ប្រមាណ ២,៣ ពាន់លានដុល្លារ ដែលសុទ្ធតែជាលុយកខ្វក់ ឬលុយខុសច្បាប់ដែលត្រូវបានលាងនៅក្នុងប្រទេសបិតាប្រជាធិបតេយ្យមួយនេះអស់រយៈពេល៥ឆ្នាំចុងក្រោយ ដែលភាគច្រើនគឺនៅក្នុងវិស័យអចលនទ្រព្យ ហើយ GFI បានអះអាងទៀតថា ប្រសិនបើធ្វើការសិក្សាស្រាវជ្រាវម្តងទៀត នោះទំហំទឹកប្រាក់អាចនឹងមានកម្រិតច្រើនជាងនេះទៀត។
ប្រធានអង្គការ GFI លោក Tom Cardamone ធ្លាប់បាននិយាយថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden កន្លងមកនេះក្តី ប៉ុន្តែជាលទ្ធផលហាក់មិនអាចជួយកែប្រែរបាយការណ៍ដ៏អាក្រក់នេះបានភ្លាមៗនោះទេ ហើយបញ្ហានេះនឹងអាចបន្តកើនឡើងក្នុងទំហំច្រើនជាងនេះថែមទៀតជាមិនខាន។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ដដែលក៏បានអះអាងដែរថា អចលនទ្រព្យដែលត្រូវបានប្រើប្រាស់ដោយការលាងលុយខុសច្បាប់មិនមែនកើតមានឡើងតែនៅក្នុងទីក្រុងធំៗរបស់អាមេរិកនោះទេ សូម្បីតែនៅតាមទីក្រុងដាច់ស្រយាលផ្សេងទៀត ដូចជានៅរដ្ឋ Alaska ជាយក្រុង Boston និងតាមទីក្រុងតូចៗនៅក្នុងតំបន់ Midwestern ក៏មានសកម្មភាពលាងលុយកខ្វក់ជ្រកក្រោមអាជីវកម្ម ឬការវិនិយោគក្នុងទីផ្សារអចលនទ្រព្យប្រភេទប្រណីតផងដែរ។
គួរឲ្យដឹងដែរថា លុយកខ្វក់ ឬលុយខុសច្បាប់នៅលើសកលលោក ភាគច្រើនមានប្រភពមកពីសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់ដល់សង្គម ដូចជា ក្រុមភេវរកម្ម ក្រុមមេជួញដូរគ្រឿងញៀនធំៗ ក្រុមអ្នកជួញដូរអាវុធខុសច្បាប់ ព្រមទាំងសកម្មភាពនៃបទឧក្រិដ្ឋកម្មផ្សេងៗជាច្រើនទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content