បរទេស៖ក្រុមហ៊ុនផលិតរថយន្តយក្ស GM ក្រៅតែពីធ្លាប់បានបង្ហាញផែនការក្នុងការងាកមកចាប់ទីផ្សាររថយន្តអគ្គិសនីឲ្យបានកាន់តែច្រើននៅពេលប៉ុន្មានឆ្នាំខាងមុខហើយនោះ មកដល់ពេលនេះក្រុមហ៊ុនទើបតែបានបញ្ជាក់ថាក៏នឹងត្រៀមបញ្ចប់ទៅការផលិតរថយន្តដែលប្រើប្រាស់ថាមពលឥន្ធនៈទាំងអស់ផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNBC ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះបានបង្ហាញពីមហិច្ឆិតាដ៏ធំមួយរបស់ខ្លួនឲ្យបានត្រឹមឆ្នាំ២០៣៥ រថយន្តទាំងអស់របស់ខ្លួនគឺសុទ្ធតែជារថយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ខ្លួនក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនដែលមិនបញ្ចេញឧស្ម័នកាបូនត្រឹមឆ្នាំ២០៤០ ស្ថិតនៅក្រោមការប្តេជ្ញាចិត្តរបស់សកលលោកក្នុងការងាកទៅប្រើប្រាស់ថាមពលកើតឡើងវិញ ១០០ ភាគរយឲ្យបានក្នុងឆ្នាំ២០៣៥ និងការប្តេជ្ញាចិត្តរបស់អាមេរិកធ្វើឲ្យបានក្នុងឆ្នាំ២០៣០ ។
សេចក្តីប្រកាសនេះផងដែរក៏ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយការដាក់តាំងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាច្រើនម៉ូដេល ដូចជា Hummer EV, Chevy Bolts និង Cadillac Celestiq ជាដើមខណៈដែល GM មកដល់ពេលនេះបានដាក់គោលដៅក្នុងការផលិតឲ្យបានរថយន្តអគ្គិសនីម៉ូដេលថ្មីសរុបឲ្យបាន ៣០ ប្រភេទឲ្យបានក្នុងឆ្នាំ ២០២៥ ហើយក្នុងនោះម៉ូដេល Cadillacs ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីទាំងអស់ឲ្យបាននៅក្នុងឆ្នាំ ២០៣០។
កន្លងមក GM ធ្លាប់បានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីផងដែរ ប៉ុន្តែស្ថិតនៅក្រោមរដ្ឋបាលរបស់លោក Donald Trump អាមេរិកហាក់ដូចជាមិនមានសកម្មភាពខ្លាំងក្លាឡើយក្នុងការចាប់ផ្តើម។ ប៉ុន្តែពេលនេះការប្រកាសរបស់ GM គឺត្រូវបានធ្វើឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីថ្មីលោក Joe Biden បានស្បថចូលកាន់តំណែង ខណៈដែលក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Ford និង Fiat គឺនៅតែមិនទាន់បានចាប់ផ្តើមការងារនេះនៅឡើយទេ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content