ប្រទេសឡាវដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេស្គាល់ថា ជាដែនដីបិទជិតតែមួយគត់ដែលមិនមានព្រំដែនជាប់ទៅនឹងសមុទ្រឡើយ ហើយជាលទ្ធផលកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចតាមផ្លូវទឹកគឺជាបញ្ហាដ៏ពិបាកបំផុតរបស់ប្រទេសមួយនេះ។

ទោះបីជាយ៉ាងណាក្តី ដោយមានជំនួយពីប្រទេសវៀតណាមដែលជាមិត្តជិតខាងគ្នា ប្រទេសឡាវបានទទួលឱកាសក្នុងការប្រើប្រាស់នូវផែសមុទ្រមួយចំនួនរបស់វៀតណាមដើម្បីអាចពង្រឹងសេដ្ឋកិច្ច និងដើម្បីអាចសម្រេចក្តីបំណងចង់ក្លាយជាមជ្ឈមណ្ឌលផ្ទុកទំនិញដ៏សំខាន់មួយផងដែរនៅក្នុងតំបន់។

ជាដំណឹងល្អសម្រាប់ប្រទេសឡាវ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលប្រទេសវៀតណាមបានប្រកាសក្នុងការបន្តអនុញ្ញាតឲ្យខ្លួននៅតែអាចប្រើប្រាស់ផែសមុទ្រ Vung Ang ដែលស្ថិតនៅក្នុងខេត្តភាគកណ្តាល Ha Tinh បន្តទៀតជាធម្មតា។
ច្រកចំនួន៣ពីលេខរៀងទី១ ទី២ ទី៣ នៃផែ Vung Ang នឹងជួយឲ្យចរាចរទំនិញរវាងខេត្ត Bolikhamsai នៃប្រទេសឡាវ ជាមួយនឹងបរទេសមានដំណើរការជាធម្មតា។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលជំនួបរវាងមេដឹកនាំទាំង២ គឺលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជាមួយនឹងសមភាគីលោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh ដែលបានធ្វើឡើងតាំងតែពីអំឡុងខែមករា ឆ្នាំ២០២២ នាទីក្រុងហាណូយ។
គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលវៀតណាម និងឡាវបានធ្វើការប្រើប្រាស់ផែ Vung Ang នេះរួមគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ ទីនេះក៏ជាបណ្តុំចរាចរទំនិញជាមួយនឹងបណ្តាខេត្តមួយចំនួនរបស់ថៃ និងវៀតណាមភាគកណ្តាលផងដែរ ហើយផែសមុទ្រទឹកជ្រៅនេះក៏ជាផែសមុទ្រដែលមានជម្រៅប្រហែលពី១០ទៅ១៥ម៉ែត្រ និងអាចអនុញ្ញាតឲ្យនាវាដែលអាចផ្ទុកទំនិញរហូតទៅដល់ ៥០ ០០០ តោនចូលចតបានទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content