អាជីវកម្ម​ផ្សារ​ទំនើប​នៅក្នុង​រាជធានីភ្នំពេញ នៅតែមាន​ដំណើរការ​ជា​ធម្មតា ​ខណៈកា​រផ្គត់ផ្គង់​រំ​ពឹង​កើនឡើង​

ភ្នំពេញ ៖ អាជីវ​ផ្សារ​ទំនើប​នៅក្នុង​រាជធានីភ្នំពេញ គិតមកដល់បច្ចុប្បន្ន​នេះ នៅតែបន្តមាន​ដំណើរការ​របស់​ខ្លួន​ជា​ធម្មតា ដោយមិនទាន់មានផល​ប៉ះពាល់​អ្វីជាដុំ​កំភួននោះ​ទេ​ ស្របនឹង​ផ្នែកមួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ​​បា​ន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ដោយសារតែស្ថានភាព​សេដ្ឋកិច្ច​ ទាំង​ក្នុង ​និងក្រៅ​ប្រទេស ។​

បើតាម​លោក​ឧកញ៉ា នួន រឹទ្ធី​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន KFA បានឱ្យដឹងថា​ ពាក់​ព័ន្ធនឹង​​សកម្ម​ភា​ព​​​ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​​ ជាពិសេស​នៅក្នុង​រាជធានីភ្នំពេញ ឃើញថា​នៅតែដំណើរការ​ជាធម្មតា​ដោយមិនមាន​ផល​ប៉ះពាល់​អ្វីធ្ងន់ធ្ងរនោះឡើយ ជាក់ស្ដែង​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ទាំង​អ៊ីអនម៉ល​១​ អ៊ីអន២ និងអ៊ីអនម៉ល​៣ ​ផ្សារ​ទំនើប​ជីប​ម៉ុង ក៏ដូចជា​ផ្សា​រទំនើប​ដទៃទៀត​ផងដែរ ។

លោក​ឧកញ៉ា​បន្ត​ថា ទន្ទឹមនឹង​នេះដែរ ផ្សារទំនើប​ផ្សេងៗទៀត​ក៏​បាន​ និ​ងកំពុង​សាងសង់​ និ​ងគ្រោង​ដំណើរការ​នៅពេលខាង​មុខនេះដែរ​ ដូចជាផ្សារ​ទំនើប ​ស៊ិនជូ​រី​ផ្លាហ្សា​ ផ្សារ​ទំនើប​ Big C របស់​ថៃ​នៅជ្រោយចង្វា​រ ផ្សារ​ទំនើបតូច​ៗជាច្រើនទៀត ។​

យ៉ាងណាក្ដី ​បើតាម​អ្នកនាង ជិន ច័ន្ទដាលុច្ស​ ប្រធាន​ផ្នែកវាយតម្លៃ​នៃ​ក្រុមហ៊ុន ​CBRE Cambodia បានលើ​ក​ឡើង​​ថា​ ក្នុង​បរិបទ​នេះ អ្នកវិនិយោគ​ផ្សារ​ទំនើប​​គួរ​តែ​ផ្អាក​ស​កម្ម​ភាព​បន្ថែម​ការ​ផ្គត់ផ្គង់​មួយរយៈសិន​ ដោយសារតែផ្សារ​ទំនើ​​ប​ដែលមាននៅរាជធានីភ្នំពេញ​មាន​ច្រើន​ហើយ និងកំពុង​ត្រូវ​ការអាជីវករ​ដើម្បីដាក់លក់​ទំនិញនៅ​ក្នុង​ផ្សា​រ​​ទំនើប​ទាំង​នោះ ។​ ទន្ទឹមនឹង​នោះក៏មានផ្សារទំនើប​មួយ​ចំនួនមិនសូវ​ទទួល​បានការ​គាំទ្រ​ពីប្រជា​ពល​រដ្ឋ​​​ច្រើនដែរ ដោយសារតែ​កត្តា​​ ការ​រចនា​ផ្នែក​ខាង​ក្នុង ចំណតយានយន្ត​ និងមិនសូវ​បង្កើត​អ្វីដែលថ្មីទាក់ទាញ​អតិថិជន ។​

​បើតាមរបាយការណ៍​របស់​ក្រុមហ៊ុន ​CBRE Cambodia បានឱ្យដឹងថា ទាំង Shopping Mall , Shopping center និង Community Mallគិតត្រឹមដំណាច់​ឆ្នាំ ២០២៣ មាន​ចំនួន​ប្រមាណ ៧០​ម៉ឺន​ម៉ែត្រក្រឡា ដោយ​បាន​កើនឡើង​ពី​ប្រមាណ ៣០ម៉ឺន​ម៉ែត្រក្រឡា​នៅក្នុងឆ្នាំ២០១៨​កន្លងទៅ ហើយក្នុងឆ្នាំ ២០២៤​នេះ ការផ្គត់ផ្គង់​ទីតាំង​លក់​រាយ​រាប់ទាំង​ផ្សារទំនើប​ផងនោះ រំពឹង​កើនឡើងដល់​ ៧៥ម៉ឺន​ម៉ែត្រ​ក្រឡា​ ក្នុងនោះ​Shopping Mall មានចំណែកធំជាង​គេ បន្ទាប់​មក​គឺ ផ្សារទំនើប ។​

ក្នុង​រយៈពេលប៉ុន្មានមកនេះ ឃើញថា​វិនិយោគិន​ជាច្រើន​បានស​ម្រុកទៅអភិវឌ្ឍន៍​ផ្សារទំនើប​នៅប៉ែក​ខាង​ត្បូង​រាជធានីភ្នំពេញ ក្នុងនោះ រួមមានផ្សារ​ទំនើប​​អ៊ីអន​ម៉ល​មានជ័យ​ឬអ៊ីអន​៣ និង​ផ្សារទំនើប​ជីប​ម៉ុង​មេហ្គា​ម៉ល​ ២៧១​ ​ដែលផ្សារទំនើបធំៗទាំង​ពីរ​នេះ បាន និងកំពុង​ធ្វើឱ្យ​អាជីវកម្ម​ផ្សារទំនើប​ខ្នាត​តូចៗ ​កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ​ផងដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍