ដំណឹង​ល្អ ! ក្រសួង​រៀបចំដែនដី​ប្រកាសពីភាពជោគជ័យ​ក្នុងការ​ដោះស្រាយបញ្ចប់​គម្រោង​ផ្សារ​ TCC

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍ​ន៍​ផ្សារ TCC របស់​ក្រុហ៊ុន​យុនណាន​សេងម៉ៅ អ៊ិនវេសមិន​ ឯ.ក ត្រូវបានជាប់គាំង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ ដោយអតិថិជន​ដែលជាអ្នកទិញគម្រោងផ្សារ​នេះបាន​តវ៉ាជាច្រើនលើក​មកហើយដែរ។ ​ដោយឡែក ថ្មីៗនេះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានប្រកាស​ពីភាពជោគជ័យ​ក្នុងការរ​ក​ឃើញ​ដំណោះស្រាយ​​ជូនអតិថិជន ដោយក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​ផ្សារ​នេះ​បាន​ផ្ទេរ​គម្រោង​ទៅជាគម្រោង​ថ្មី​ និងអភិវឌ្ឍន៍​បន្ត​ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរ​បស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ២០២៤ បានឱ្យដឹងថា​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​ដឹក​នាំ​សម្របសម្រួល​ស្វែង​រក​ដំណោះ​ស្រាយជា​បន្តបន្ទាប់ពាក់ព័ន្ធ​ករណីរបស់​គម្រោងផ្សារ TCC មានទីតាំង​ស្ថិតនៅភូមិ​បឹង​ស្រឡាង សង្កាត់​​ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជា​លទ្ធផល​ លោកចិន ថៃអាន ( Chen Tai An ) ដែលជា​ម្ចាស់ភាគហ៊ុននៅក្នុង​ក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិន​វេស​មិន ឯ.ក បានឯកភាព​ក្នុងការលក់​ភាគហ៊ុន​របស់ខ្លួន​ទាំងអស់​ជូន​លោកស្រី នូវ គន្ធា ដើម្បីក្លាយជា​ម្ចាស់​ភាគហ៊ុន​បន្តនៅក្នុងក្រុមហ៊ុន​ យុនណា​ន សេង​ម៉ៅ អ៊ិន​វេសមិន ឯ.ក និងក្លាយជា​ម្ចាស់​គម្រោងផ្សារ TCC និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ហ្សេង ឈី អ៊ិន​វេ​ស​មិន មេនេចមិន​ ( ខេមបូឌា  ឯ.ក ចូលសាងសង់​បន្ត​គម្រោងផ្សារ​ TCC ដើម្បីឈានទៅ​បញ្ចប់​បញ្ហា​ជា​ស្ថាពរ​ ។

ក្រសួ​ង​រៀបចំដែនដី ន​គរូបនីយកម្ម និងសំណង់ ក៏បានស្នើសុំឱ្យ​ភាគី​ពាក់ព័ន្ធទាំងអស់​ចូលរួមសហការ​ស​ម្រ​បសម្រួល ដើម្បីបង្ក​លក្ខណៈងាយស្រួលដល់​​ការងារ​សាងសង់​បញ្ចប់​គម្រោង​ផ្សារ TCC ឱ្យបាន​រលូន​ទៅ​តាម​​ផែនការ​ដែល​បានកំណត់ ។ ក្នុង​ឆ្នាំ២០២៤​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាន​ខិតខំដោះស្រាយ​បញ្ហា​នានា​​រប​ស់​គម្រោងអភិវឌ្ឍ​ន៍​ដែលជួបបញ្ហា​ ដូចជា គម្រោង​​អភិវឌ្ឍន៍​ដីឡូត៍ គម្រោង​អ​ភិ​វឌ្ឍន៍​លំនៅឋាន​របស់​ក្រុមហ៊ុន ​ម៉ន​ដានី, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន VIP ខេត្តព្រះសីហនុ, ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា​ ជាដើម ។

ក្រៅពី​ដោះស្រាយបញ្ហាទាំងនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ ក៏បានដោះស្រាយបញ្ហា​ទំនាស់​ដីធ្លី​បានជាច្រើន​ករណីមកហើយដែរ ដោយករណីខ្លះ​បាន​កើ​ត​ឡើងរា​ប់ឆ្នាំ​មកហើយ​ និងមិនមានដំណោះស្រាយនោះ ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះ​ស្រាយ​បញ្ចប់ជាស្ថាពរដែរ។

យុទ្ធសាស្ត្រ​​បន្ត​របស់​ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ នឹង​បញ្ចប់បញ្ហា​ទំនាស់ដីធ្លី និង​បញ្ចប់​ការ​វា​ស់វែង​ដីធ្លី​ឱ្យរួចរាល់​ក្នុង​ដំណាក់​កាល​ដំបូង​ និងឈានទៅ​កាន់​ការរៀបចំ​​ដីធ្លីទីក្រុង​ឱ្យកាន់​តែ​មាន​សណ្ដាប់ធ្នាប់ ប្រកបដោយ​សោភណ្ឌ​ភាព ទាំង​នៅ​ទីប្រជុំជន និងទីជន​បទ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ