​ពានរង្វាន់​ឧស្សាហកម្ម​បៃតង​ឆ្នាំ២០២៥ ​រួមចំណែកដល់ការអភិវឌ្ឍ​ឧស្សាហកម្មបៃតងនៅ​កម្ពុជា​

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២១ ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងផលិតកម្មស្អាត និរន្តរភាព និងនវានុវត្តន៍ឧស្សាហ​កម្ម​ប្រកបដោយការទទួលខុសត្រូវ។ កម្មវិធីនេះជ្រើសរើសក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ទន្ទឹមនឹងនោះ ក៏មានការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម ដែលគំនិតផ្តួចផ្តើមនេះត្រូវបានសហការអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រ​ពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE ។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ផលិតកម្មបៃតង មិនមែនត្រឹមតែជាការចំណាយទេ តែជាការវិនិយោគដែលនាំមកនូវការសន្សំសំចៃ នវានុវត្តន៍និងភាពប្រកួតប្រជែងនៃអាជីវកម្មសម្រាប់រយៈពេលវែង។

ឯកឧត្តមបញ្ជាក់ថា ៖

«ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន រោងចក្រ-សហគ្រាសទាំងអស់ បន្តនវានុវត្តន៍ថ្មីៗ ដោយមិនត្រូវស្កប់ស្គល់នឹងការអនុវត្តបច្ចុប្បន្ន​របស់ខ្លួនឡើយ ពោលគឺត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារបរិស្ថាន ប្រើប្រាស់ធនធាន​ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែស្អាត ដោយរៀនសូត្រពីឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ»។


សូមជម្រាបថា ៖ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមានពានមាសចំនួន ៣, ពានប្រាក់ចំនួន ១១ និងពានសំរឹទ្ធចំនួន ៧។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសតាមរយៈការវាយតម្លៃលើទិដ្ឋភាព ៤ គឺ ទិដ្ឋភាព​បរិស្ថាន ទិដ្ឋភាព​នវានុវត្តន៍ និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម និងសមភាពយេនឌ័រ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភវិឌ្ឍឧស្សាហកម្មបៃតង ដោយកត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្ន កាន់តែមានសារៈសំខាន់សម្រាប់ភាពប្រកួតប្រជែងជាសកល ជាពិសេសសម្រាប់ទីផ្សារធំៗ ដូចជាសហភាពអឺរ៉ុប។

ឯកឧត្តមបានបន្ថែមថា៖

«ឧស្សាហកម្ម ជាកម្លាំងជំរុញស្នូលសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតង គឺជាគន្លឹះសម្រាប់ភាពប្រកួតប្រជែង​របស់កម្ពុជាជាពិសេស ខណៈដែលទីផ្សារសកលលោក រួមទាំងសហភាពអឺរ៉ុប បាន និងកំពុងបង្កើនស្តង់ដារខ្ពស់លើនិរន្តរភាព»។

ឯកឧត្តម Igor Driesmans បានបន្ថែមថា យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបបានកៀរគរថវិកាជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ដើម្បីគាំទ្រការវិនិយោគប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ក្នុងនោះក៏មានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កានៃគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិត​ភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST)  ដែលបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *