ឯកឧត្តម ឌិត ទីណា ៖ ការពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បីជួយគាំទ្របច្ចេកទេស និងទីផ្សារដល់បងប្អូនប្រជាកសិករ

រដ្ឋមន្រ្តីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទិត ឌីណា បានមានប្រសាសន៍ថា ការពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ នៅទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្របចេ្ចកទេស ផលិតកម្ម និងទីផ្សារដល់បងប្អូនដែលជាប្រជាកសិករ ជៀសពីហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។

ថ្លែងក្នុងពិធីជួបសំណេះ​សំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ​កម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ក្នុងការរក្សាលំនឹងថ្លៃកសិផល​ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ​ទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនើប​ ដើម្បីជួយគាំទ្រ​បច្ចេកទេស​ ផលិតកម្ម​ ទីផ្សារ​ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន​ “មានហូប​ មានប្រើ មានបាន​ និងមានរហូត”។

ទាក់ទងនឹងតួនាទី​ និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានកិច្ចសហការ និងស្នើសុំការគាំទ្រ​ពីអ្នកជំនាញក្នុងករណីចាំបាច់​តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃពីស្ថានភាពឱ្យបានច្បាស់លាស់​ ដើម្បីដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដើមផលិត​ និងជំរុញកសិករផ្សារភ្ជាប់​នឹងសហគមន៍កសិកម្មទំនើប​ ដែលអាចឱ្យក្រសួងកសិកម្ម​មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច​ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើម ហើយនៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១ ០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេសកម្ពុជាបន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ដែលមានស្រាប់ និងកំពុងបម្រើអ៊ំពូមីងប្រជាកសិករដោយឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់។

ដោយឡែក នៅក្នុងឆ្នាំ២០២៥ សហគមន៍កសិកម្មទំនើបទាំង១០កន្លែង ក្នុងនោះមានចំនួន០៨ បាន និងកំពុងដំណើរការ ដោយឡែកចំនួន ០២ទៀត កំពុងរៀបចំនីតិវិធី។ សហគមន៍ទាំងនោះមានទីតាំង ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ, កណ្ដាល, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និងសៀមរាប ដែលអនុវត្តលើដំណាំ ៤ប្រភេទ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែចំរុះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *