ហុងកុង ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ហុងកុងមានគម្រោងចែកចាយសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥ សែនសំបុត្រទៅកាន់ភ្ញៀវទេសចរ ដែលស្មើនឹងទំហំទឹកប្រាក់ ២ ពាន់លានដុលា្លរហុងកុង (២៥៤ លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍ដែលរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩។

នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍របស់ហុងកុង លោក Dane Cheng បាននិយាយថា ៖ អាជ្ញាធរអាកាសយានដ្ឋាននឹងសម្រេចការរៀបចំជាមួយក្រុមហ៊ុនអាកាសចរណ៍នៅពេលដែលរដ្ឋាភិបាលប្រកាសថា នឹងលុបចោលការរឹតបន្តឹងជំងឺកូវីដ-១៩ទាំងអស់សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេសនោះនឹងចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មសម្រាប់សំបុត្រយន្តហោះដោយឥតគិតថ្លៃ។ សំបុត្រឥតគិតថ្លៃដែលត្រូវបានទិញដោយរដ្ឋាភិបាលនោះ គឺដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ហុងកុងដែលជួបបញ្ហាអំឡុងពេលជំងឺរាតត្បាត។ វាអាចនឹងត្រូវបានចែកចាយនៅឆ្នាំក្រោយដល់អ្នកដំណើរក្នុង និងក្រៅប្រទេស។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនអាកាសចរណ៍ធំៗកំពុងតស៊ូដើម្បីទទួលបាននូវកាលវិភាគហោះហើររបស់ពួកគេត្រឡប់មកវិញ ដូចកាលពេលមិនទាន់មានជំងឺរាតត្បាត។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលហុងកុងបានលុបចោលនូវច្បាប់មួយចំនួនដែលការពារពីមេរោគឆ្លង ដោយបាននិយាយថា ខ្លួននឹងមិនតម្រូវឱ្យមនុស្សដែលមកដល់ទីក្រុងនេះចូលទៅកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារ ឬបង្ហាញការធ្វើតេស្តកូវីដ-១៩ អវិជ្ជមានទៀតទេ មុនពេលឡើងជើងហោះហើរមកកាន់ទីក្រុងហុងកុង។
តាមប្រភពដដែលនេះបានបង្ហាញថា ការផ្តល់ជូនសំបុត្រយន្តហោះដោយឥតគិតថ្លៃ គឺដើម្បីជួយពន្លឿនដំណើរការវិស័យទេចរណ៍របស់ហុងកុង ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ទីក្រុងហុងកុងមានអ្នកទេសចរ ១៨៤ ០០០ នាក់ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២២ ដែលជាទិន្នន័យថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៥៦ លាននាក់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content