អ្នកអភិវឌ្ឍន៍​រំពឹងថា​ទីផ្សារ​លំនៅឋាននឹងកើនឡើង​វិញនៅពេលឆាប់ៗនេះ​

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប្រមាណ១ឆ្នាំចុងក្រោយនេះ ការទិញលក់លំនៅឋាន​ក្នុងរាជធានីភ្នំពេញ​មានភាពថមថយ​ជាងឆ្នាំ២០២០, ២០២១ និង​ឆ្នាំ ២០២២​ទៅទៀត ដោយសារតែវិបត្តិ​នៃសេដ្ឋកិច្ច​សកល​ ប៉ុន្តែ​ឆាប់ៗខាងមុខនេះ ទីផ្សា​រលំនៅឋាន​រំពឹងថា​នឹង​មានកំណើនឡើងវិញ​ ដោយសារ​ប្រជាពលរដ្ឋ​មាន​តម្រូវ​ការ​ទិញផ្ទះថ្មីៗកើនឡើង​ ។​

លោក មឿង រដ្ឋា នាយក​ប្រតិបត្តិ​បុរី​វិមាន​ភ្នំពេញ បានមានប្រសាសន៍ថា​ ការ​លក់​ផ្ទះ​ពីបុរីវិមានភ្នំពេញក្នុង​ឆ្នាំ​២០២៣​នេះ ឃើញថា​មានការ​ថមថយ​ជាង​ឆ្នាំ២០២០ – ២០២១ និងឆ្នាំ២០២២ទៅទៀត ដោយសារតែ​ស្ថាន​ភា​ព​សេដ្ឋកិច្ចសកល​ក្នុងឆ្នាំ២០២៣​នេះ ​​នៅតែ​​មិនទា​ន់​មា​ន​​ភា​ពប្រ​សើ​រ​​​ឡើង ​ដូច្នេះ​ប្រជាពលរដ្ឋ​ដែលមានតម្រូវការ​ទិញផ្ទះ​បាន​ផ្អាកសិន​ ដោយរង់ចាំមើល​ពីស្ថានភាព​សេដ្ឋ​កិច្ច​ល្អប្រសើរឡើងវិញ ។​

លោកបន្តថា ប្រជាពលរដ្ឋ​ដែលស្វែងរកទិញផ្ទះ​ក្នុ​ងបច្ចុប្បន្នមានភាពឆ្លាតវៃជាងមុនឆ្ងាយណាស់ ដោយ​ពួក​គេ​សួរនាំព័ត៌មានល្អិតល្អន់​គ្រប់ជ្រុងជ្រោយ​មុននឹង​សម្រេច​ចិត្ត​កក់​លុយ​ទិញផ្ទះ  ពីព្រោះ តែមួយរយៈ​មុននេះ​​មានព័ត៌មានជាច្រើន​មិនល្អជុំវិញអ្នកអភិវឌ្ឍន៍លំនៅឋាន​មួយចំនួ​ន​លើ​ភាពមិនប្រក្រតី​ ដូចជា​បង់លុយផ្ដាច់​ហើយមិនទទួលបានផ្ទះ ផ្ទះមិនមានប្លង់​រឹងស្រប​ច្បាប់ត្រឹមត្រូវ​ជាដើម ។​

លោក​បន្ថែមថា ​សម្រាប់បុរីរបស់លោក​​ក្នុងឆ្នាំ២០២៣​នេះ​ មិនទាន់មានគម្រោងអភិវឌ្ឍន៍បន្តទេ ប៉ុន្តែ​​នៅ​ពេ​ល​ឆាប់ៗ​ឬអាច​ថា​ក្នុងឆ្នាំ២០២​៤​ខាងមុខ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើមអភិវឌ្ឍន៍​គម្រោង​ថ្មីៗដើម្បីផ្គត់ផ្គង់​លំ​នៅ​ឋាន​ជូនអតិថិជន ដែលមានតម្រូវការ​នៅពេលខាងមុខ ។​

លោក​ រដ្ឋា​ បានបញ្ជាក់ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ទិញលំនៅឋាន​ដោយបង់រំលស់ជាមួយបុរី​ ឬធនាគារ​មានច្រើនជាង​ប្រជាពលរដ្ឋទិញដោយយកលុយ​ទាំងដុលមកទិញ ទោះបីជា​ពួកគាត់មានលុយទាំង​ដុល​មកតិញក៏ដោយ ព្រោះថា​ពួកគាត់ទិញដោយរំលស់​ជាមួយបុរី ឬជាមួយធនាគារ អាច​ធ្វើឱ្យ​ពួកគាត់សល់​លុយ​មួយចំនួនសម្រាប់​រកស៊ី ឬអាជីវកម្ម ។

លោក ថាន់ ចាន់ណា អ្នកអភិវឌ្ឍន៍លំនៅឋានមួយកន្លែង​នៅប៉ែក​ខាង​កើតរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលអនាគតខាងមុខ​ឆាប់ៗនេះ ទីផ្សា​រលំនៅឋាន​នៅភ្នំពេញនឹង​មានការកើនឡើង​ខ្ពស់​ ដូច្នេះអ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួននៅតែ​បន្តអភិវឌ្ឍន៍​គម្រោង​របស់ខ្លួន​ដើម្បីផ្គត់ផ្គង់ជូន​អតិថិជន​នៅពេលខាងមុខ ពោល​គឺនៅពេល​ដែល​ស្ថានភាពសេដ្ឋកិច្ច​មានភាពប្រសើរឡើងវិញ ។​

យ៉ាងណាក៏ដោយ បើទោះបីជា​ក្នុងឆ្នាំ២០២៣​នេះ ការទិញលក់​លំនៅឋា​ន​នៅក្នុ​ងរាជធានីភ្នំពេញមានការថមថយ​ជាងមុន ប៉ុន្តែ​អ្នកអភិវឌ្ឍន៍មួយចំនួន​នៅតែបន្តអភិវឌ្ឍន៍​គម្រោ​ង​របស់ខ្លួន​ជា​បន្តបន្ទាប់ ដែលធ្វើ​ឱ្យគម្រោងលំនៅឋាន​ក្នុងប្រទេស​កម្ពុជា​គិតត្រឹម​ខែកក្កដា ឆ្នាំ២០២៣​ មានចំនួន​ ១៨ ៤៤០​ គម្រោង មានក្រឡាផ្ទៃសរុប​ជាង​ ៣៨,៨២ ​លាន​ម៉ែត្រក្រឡា គិតជា​ទឹកប្រាក់​វិនិយោគ​មាន​រហូតដល់ ១៥,៤៤ពាន់លានដុល្លារ​អាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា