ភ្នំពេញ ៖ យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita) បានបង្ហាញថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់ជាង ១៩៥លានដុល្លារ កើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ខណៈការនាំចូលពីកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០ភាគរយ។

តាមទិន្នន័យបានបង្ហាញថាការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-កូរ៉េ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២២ មានទឹកប្រាក់សរុប ១៩៥,១២លានដុល្លារ កើនឡើងពីចំនួន ១៥៨,៩៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នាធៀបនឹងឆ្នាំ២០២១ ឬស្មើនឹងកំណើន ២២,៧៦ ភាគរយ ខណៈការនាំទំនិញពីកូរ៉េមកកម្ពុជាមានទឹកប្រាក់ ១៣០,៥៧លានដុល្លារ កើនឡើង ៣៩,១ ភាគរយពីចំនួន ៩៣,៩០លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅទីផ្សារកូរ៉េ មានតម្លៃ ៦៤,៥៥លានដុល្លារ ធ្លាក់ចុះ -០,៨ ភាគរយ ពីតម្លៃ ៦៥,០៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ២១ នៅខេត្តកណ្តាលថា ការនាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២ មានការកើនឡើងគួរឱ្យកត់សម្គាល់នេះដែរ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ពិសេសគឺជំរុញពាណិជ្ជកម្ម កម្ពុជា-កូរ៉េ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីប្រទេសបើកដំណើរការឡើងវិញលើគ្រប់វិស័យ និងបានបង្ហាញនូវជំនឿថាយើងអាចជំរុញពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ កម្ពុជាឱ្យស្របគ្នានៃកិច្ចព្រមព្រៀងជាមួយដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យនៃ RCEP ផងដែរ។ បើតាមក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣,៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ ៩៥,៦ភាគរយលើផលិផលរបស់កម្ពុជា។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៩៥៦,១៣ លានដុល្លារ កើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមាន ៨៨៥,៣២លានដុល្លារ ។ ប្រទេសកូរ៉េ បានក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសចិន ដែលបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content