ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌាកំពុងគំរាមគំហែងទីផ្សារអង្ករពិភពលោក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌាកំពុងគំរាមគំហែងទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់នឹងរងផលប៉ះពាល់ ជាពិសេសទ្វីបអាស៊ី និងអាហ្រ្វិក។

កាលពីថ្ងៃទី ២០ ខែកក្កដាកន្លងទៅនេះ ឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករមិនមែនជាប្រភេទ Basmati ដោយសាររដ្ឋាភិបាលបានព្យាយាមទប់ទល់នឹងការឡើងថ្លៃតម្លៃស្បៀងអាហារក្នុងស្រុក ដើម្បីធានានូវស្ថិរភាពស្បៀងអាហារក្នុងតម្លៃសមរម្យ ខណៈឥណ្ឌាគឺជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក និងមានចំណែកច្រើនជាង ៤០ ភាគរយនៃពាណិជ្ជកម្មអង្ករសរុបរបស់ពិភពលោក។

ក្នុង​ចំណោម​ប្រទេស​ដែល​ទិញ​អង្ករ​ធំៗរបស់ឥណ្ឌា​មាន​ចិន ហ្វីលីពីន និង​នីហ្សេរីយ៉ា និងអ្នកទិញក្នុងពេលចាំបាច់ដូចជាឥណ្ឌូនេស៊ី និងបង់ក្លាដែស នៅពេលដែលពួកគេកង្វះខាតការផ្គត់ផ្គង់ក្នុងស្រុក។ លើសពីនេះ តម្រូវការ​អង្ករ​មាន​កម្រិត​ខ្ពស់​នៅ​អាហ្វ្រិកដូចជា គុយបា និងប៉ាណាម៉ាជាដើម។ កាលពីឆ្នាំមុន ឥណ្ឌាបាននាំចេញអង្ករប្រមាណជាង ២២ លានតោនទៅកាន់ប្រទេសចំនួន ១៤០ ។ ក្នុង​នោះផងដែរ ប្រមាណជាង ៦ លានតោន គឺជាអង្ករ​សប្រភេទ Indica ដែល​មានតម្លៃថោក​ និង មានចំណែកប្រហែល ៧០ ភាគរយក្នុងពាណិជ្ជកម្មពិភពលោក។ ឥឡូវនេះ ឥណ្ឌាបានបញ្ឈប់ការនាំចេញអង្ករ Indica ដែលជាការរឹតបន្តឹងថែម​ពីលើ​ការ​ហាមឃាត់លើ​ការ​នាំ​ចេញ​អង្ករ​ខូច និង ​ការដាក់ពន្ធ ២០% លើ​ការ​នាំ​ចេញអង្ករមិនមែនជាប្រភេទ Basmati ​កាល​ពី​ឆ្នាំ​មុន។

ទន្ទឹមនឹងនេះ ឥណ្ឌាមានស្តុកអង្ករចំនួន ៤១ លានតោន (ច្រើនជាងតម្រូវការបណ្ដោះអាសន្ន ៣ ដង) នៅក្នុងឃ្លាំងសាធារណៈសម្រាប់យុទ្ធសាស្ត្របំរុង និងប្រព័ន្ធចែកចាយសាធារណៈសម្រាប់ផ្តល់ឱ្យប្រជាជនក្រីក្រជាង ៧០០ លាននាក់ទទួលបានអាហារក្នុងតម្លៃថោក។​ យ៉ាងណាមិញ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ឥណ្ឌាបានជួបបញ្ហាអតិផរណាស្បៀងអាហារ ដែលធ្វើឲ្យតម្លៃអង្ករក្នុងស្រុកឡើងថ្លៃជាង ៣០ ភាគរយចាប់តាំងពីខែតុលាឆ្នាំ និងបង្កឲ្យមានភាពតានតឹងនយោបាយ។ ជាមួយគ្នានេះដែរ ការឡើងនៃតម្លៃថ្លៃរស់កំពុងក្លាយជាបញ្ហាប្រឈមដល់រដ្ឋាភិបាល។

ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានលើកឡើងថា ការហាមឃាត់នេះនឹងជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ ហើយតម្លៃគ្រាប់ធញ្ញជាតិពិភពលោកនឹងអាចឡើងថ្លៃដល់ ១៥ ភាគរយនៅឆ្នាំនេះ។ ចាប់តាំងពីខែមិថុនាឆ្នាំមុនមកម្ល៉េះ តម្លៃអង្ករពិភពលោកបានឡើងថ្លៃដល់ ១៤ ភាគរយ។ ការឡើងថ្លៃតម្លៃអង្ករ បណ្តាលមកពីអាកាសធាតុមិនអំណោយផលនៅអាស៊ីខាងត្បូង ដោយសារភ្លៀងមូសុងមិនស្មើគ្នានៅក្នុងប្រទេសឥណ្ឌា និងទឹកជំនន់នៅប៉ាគីស្ថានបានប៉ះពាល់ដល់ការផ្គត់ផ្គង់ រួមទាំងការឡើង​ថ្លៃតម្លៃជីផងដែរ។ លើសពីនេះ ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណបាននាំឱ្យមានការចំណាយច្រើនលើការនាំចូលសម្រាប់ប្រទេសជាច្រើន ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងអតិផរណាខ្ពស់នៅឡើយ។ មួយវិញទៀតនោះ ការ​ផ្គត់ផ្គង់​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង ដោយ​សារ​តែ​ការ​នាំចូល​ដំណាំ​ថ្មីមកកាន់​ទីផ្សារ​នៅ​សល់​ប្រហែល​បី​ខែ​ទៀត។

លោក Devinder Sharma អ្នកជំនាញខាងគោលនយោបាយកសិកម្មនៅឥណ្ឌា និយាយថា រដ្ឋាភិបាលកំពុងព្យាយាមរៀបចំផែនការសម្រាប់កង្វះខាតផលិតកម្ម ខណៈដែលតំបន់ដាំដុះស្រូវនៅភាគខាងត្បូងក៏អាចប្រឈមនឹងហានិភ័យនៃភ្លៀងស្ងួតផងដែរ។​ លោក Ashok Gulati និង Raya Das ក្រុមប្រឹក្សាឥណ្ឌាដែលស្រាវជ្រាវលើទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ (Icrier) បាននិយាយថា ការ​ហាមឃាត់​ការ​នាំ​ចេញ​របស់​ឥណ្ឌា​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំងដល់ទីផ្សារអង្ករពិភពលោក និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនៃប្រទេសអាហ្វ្រិកជាច្រើន។ លើសពីនេះ វានឹងបង្កការខូចខាតធ្ងន់ធ្ងរដល់ឥណ្ឌាក្នុងនាមជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់ពិភពលោក។

ស្របពេលនេះដែរ មនុស្សជាច្រើនជឿថា ឥណ្ឌាគួរតែជៀសវាងការហាមឃាត់ការនាំចេញអង្ករព្រោះវាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងពិភពលោក ខណៈដែលប្រទេស ៤២ មានប្រភពនាំចូលអង្ករពីឥណ្ឌាពាក់កណ្តាលនៃការនាំចូលសរុបរបស់ពួកគេ ហើយប្រទេសជាច្រើននៅអាហ្វ្រិកនាំចូលអង្ករពីឥណ្ឌាលើសពី ៨០ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងទាំងនេះធ្វើឱ្យប៉ះពាល់ដល់អ្នកងាយរងគ្រោះបំផុត ដោយសារការឡើងថ្លៃតម្លៃអាចបង្ខំពួកគេឱ្យកាត់បន្ថយបរិមាណអាហារដែលពួកគេបរិភោគ ឬ ប្តូរទៅជម្រើសអាហារដែលមិនមានជីវជាតិល្អ។ 

យោងតាមប្រភពដដែល បានលើកឡើងថា ការហាមឃាត់ការនាំចេញអាហារមិនមែនជារឿងថ្មីទេ ដោយសារចាប់តាំងពីមានសង្រ្គាមរវាងរស្ស៊ី-អ៊ុយក្រែនមក ចំនួនប្រទេសដែលរឹតបន្តឹងលើការនាំចេញអាហារបានកើនឡើងពី ៣ ទៅ ១៦ ប្រទេសហើយ។ ឥណ្ឌូណេស៊ីហាមឃាត់ការនាំចេញប្រេងដូង អាហ្សង់ទីនហាមឃាត់ការនាំចេញសាច់គោ ហើយប្រទេសទួរគី និង កៀហ្ស៊ីស៊ីស្ថានបានហាមឃាត់ផលិតផលគ្រាប់ធញ្ញជាតិរបស់ពួកគេជាច្រើនប្រភេទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ