ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ ៥ ប្រទេស រួមមាន អារ៉ាប់រួម ហូឡង់ ស៊ុយអែត ន័រវែស និងអ៊ីតាលី កាលពីសប្ដាហ៍កន្លងទៅ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Times of India ។

ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើលទ្ធផលនៃកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក Xi Jinping​ ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់តែនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកំពូលៗចំនួន​៥ ចាប់តាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែឧសភាកន្លងទៅនេះ។ ជំនួបរបស់លោក Modi ជាមួយមេដឹកនាំទាំង ៥ ប្រទេស នោះ ភាគច្រើនគឺផ្តោតលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការជំរុញកិច្ចព្រមព្រៀងបច្ចេកវិទ្យាបៃតង និងធានាបានគម្រោងវិនិយោគមានតម្លៃជិត ៤០ ពាន់លានដុល្លារ។

លោក Modi បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់ពិភពលោកជាង ៥០ នាក់ និងបានពិភាក្សាលើបន្ទះឈីប, ភស្តុភារកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, យោធា, ថាមពល និងបច្ចេកវិទ្យា ខនៈក្រុមហ៊ុនភាគច្រើនមានវត្តមាននៅឥណ្ឌារួចហើយ ដែលមានទុនវិនិយោគស្រាប់សរុបប្រហែល ១៨០ ពាន់លានដុល្លារ ហើយពួកគេក៏កំពុងមានគម្រោងពង្រីកអាជីវកម្មបន្ថែមទៀតដែរ។ ខាងក្រោមនេះ ជារបាយការណ៍នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសកំពូលៗទាំង៥ ៖

១. អារ៉ាប់រួម (UAE)៖ លោក Modi បានបំពេញដំណើរទស្សនកិច្ចនៅអារ៉ាប់រួមមុនគេកាលពីថ្ងៃទី ១៥ ខែឧសភា ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន ៧ ដើម្បីបង្កើតក្របខ័ណ្ឌភាពជាដៃគូការពារជាតិ, ពង្រីកកិច្ចសហប្រតិបត្តិការថាមពល, និងធានាបានការវិនិយោគពីអារ៉ាប់រួមបាន ៥ ០០០​ លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឥណ្ឌា។

២. ហូឡង់៖ ឥណ្ឌា និងហូឡង់ បានជំរុញទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីចំនួន ១៧ រួមមាន ឈីប, បញ្ញាសិប្បនិម្មិត (AI), បចេ្ចកវិទ្យាកុំព្យូទ័រកង់ទិច, រ៉ែកម្រសំខាន់ៗ, ថាមពលកកើតថ្មី, និង ការផលិតសព្វាវុធ។ល។

៣. ស៊ុយអែត៖ ឥណ្ឌា និងស៊ុយអែត ជំរុញទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយចុះហត្ថលេខាលើផែនការសកម្មភាពរួមឆ្នាំ ២០២៦-២០៣០ ផ្តោតលើការផ្លាស់ប្តូរបែបបៃតង និងបច្ចេកវិទ្យាថ្មីៗ។

៤. ន័រវែស៖ លោក Modi បានចូលរួមកិច្ចប្រជុំកំពូលឥណ្ឌា-ណ័រឌីកលើកទី ៣ ដោយលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅតំបន់ណ៏រឌីកទៅជា ដៃគូសហការស្រាវជ្រាវតំបន់អាក់ទិក និងសកម្មភាពអាកាសធាតុ។

៥. អ៊ីតាលី៖ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយនៅអ៊ីតាលីពីថ្ងៃទី ១៩-២០ ខែឧសភា លោក Modi បានជួបជាមួយនាយករដ្ឋមន្ត្រី Giorgia Meloni នៅទីក្រុងរ៉ូម និង បានពិភាក្សាគ្នាផ្តោតលើផែនការសកម្មភាពយុទ្ធសាស្ត្ររួមឆ្នាំ ២០២៥-២០២៩ ដើម្បីជំរុញពាណិជ្ជកម្ម ការពារជាតិ ថាមពលស្អាត និងការច្នៃប្រឌិត។

ជាមួយនឹងដំណើរទស្សនកិច្ចដ៏កម្រនាពេលនេះ សេដ្ឋវិទូមើលបានឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi អាចជាយុទ្ធសាស្ត្រផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចអាម៉េរិក និងចិន ទាំងដែលអាម៉េរិក និងចិន សុទ្ធតែបានប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនជាឧបករណ៍នយោបាយ។ ចិនប្រើប្រាស់ការផ្គត់ផ្គង់ទីផ្សារជាសម្ពាធ ហើយបើសិនប្រទេសណាដែលមិនស្ដាប់ខ្លួន នឹងបញ្ឈប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗទៅកាន់ប្រទេសនេះ។ ដោយឡែក ចំពោះអាម៉េរិកវិញ បានប្រើប្រាស់ការបើកចំហទីផ្សារដូចជា ការផ្ដល់លក្ខខណ្ឌពិសេសដល់សម្ព័ន្ធមិត្ត និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ចំណុចទាំងនេះត្រូវបានគេមើលឃើញថា ដោយសារហេតុផលនេះហើយ ទើបឥណ្ឌា និងអឺរ៉ុប ងាកមកចាប់ដៃគ្នាដើម្បីកសាងភាពធន់ និងការធ្វើពិពិធកម្ម ចៀសវាងការពឹងផ្អែកខ្លាំងពេកលើមហាអំណាចទាំងពីរនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *