ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ គាំទ្រ Bakong Tourists App ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល

ភ្នំពេញ ៖ ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Inc. បានត្រៀមខ្លួនគាំទ្រគម្រោងប្រតិបត្តិការប្រព័ន្ធបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសំដៅចូលរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល។

ការបង្ហាញការគាំទ្រនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Inc. ដឹកនាំដោយលោក Arturo Planell អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក Arturo បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រតិបត្តិការប្រព័ន្ធបាគង Bakong និងបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្មីៗនេះ ហើយក្រុមហ៊ុនបានត្រៀមខ្លួនគាំទ្រក្នុងដំណើរការគម្រោងនេះ សំដៅចូលរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀលផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានស្វាគមន៍ការគាំទ្រគំនិតផ្តួចផ្តើមនានាទាក់ទងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានរំលេចពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យប្រតិបត្តិការទូទាត់នេះសម្រាប់ការវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរ សំដៅបង្កើតជាមូលដ្ឋានរឹងមាំក្នុងការរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

លោកជំទាវក៏បានលើកឡើងពីវិសាលភាពនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដែលអាចប្រើប្រាស់នៅប្រទេសដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយដូចជា ប្រទេសថៃ វៀតណាម និងឡាវ និងបណ្តាប្រទេសជាច្រើនទៀតនាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយកកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងជាការស្រេច (ចំពោះជំហានបន្ទាប់កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន)។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣លានទីតាំងដែលមានសញ្ញា KHQR code ។

លោកជំទាវបណ្ឌិត ទេសាភិបាល បានបង្ហាញជំនឿចិត្តថា ការដាក់ឱ្យដំណើរការបឋមនូវកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដែលប្រព្រឹត្តទៅនាថ្ងៃនេះ នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធក្នុងការទូទាត់ឌីជីថលប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ 

ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ឱ្យបានទូលំទូលាយ ដើម្បីទាញប្រយោជន៍ឱ្យអស់លទ្ធភាពពីការប្រើប្រាស់សមិទ្ធផល ដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការដាក់ដំណើរការបឋមបានជោគជ័យ លោកជំទាវសង្ឃឹមថា ភ្ញៀវទេសចរនឹងកាន់តែស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីទូទាត់នេះ ហើយវានឹងក្លាយជាជម្រើសដ៏ប្រសើរនៃមធ្យោបាយទូទាត់ថ្មី ប្រកបដោយភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះ មានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគង មានចំនួន ២២២,៤៣ លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨ លាន ប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក) និងមានទំហំជាប្រាក់រៀលចំនួន ៧៧.៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ៤៦,៣៣ ប៊ីលានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ