តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីតម្រូវការប្រេងនៅប្រទេសចិនកើនឡើង

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃ​ប្រេង​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បន្តិចបន្តាប់ពីទិន្នន័យមួយបានបង្ហាញ​ថា មហាអំណាចសេដ្ឋកិច្ចអាម៉េរិក និង​ចិន​ដែល​ប្រើប្រាស់​ប្រេងឆៅ​ធំ​បំផុត​ពីរ​របស់​ពិភពលោក​នឹងមានតម្រូវការប្រេង​​កើនឡើង​។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ០.៤ ភាគរយ ឬ ៨៣,៨៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣ ភាគរយ ឬ ៧៩,២៦ ដុល្លារក្នុងមួយបារ៉ែល។ ទិន្នន័យថាមពលរបស់សហរដ្ឋអាមេរិក បង្ហាញថា ការឡើងថ្លៃតម្លៃប្រេងឆៅបានធ្វើឲ្យតម្រូវការប្រេងសាំង និងប្រេងម៉ាស៊ូតស្ថិតនៅកម្រិតទាបបំផុតកាលពីសប្តាហ៍មុន ចាប់តាំងពីមានការរាត្បាតឆ្នាំ ២០២០។ លោក Phil Flynn អ្នកវិភាគនៅក្រុមហ៊ុន Price Futures Group បាននិយាយថា តម្លៃប្រេងត្រូវបានជួញដូរក្នុងកម្រិតដ៏តឹងតែង ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាមិនមានភាពច្បាស់លាស់។

លោក Tina Teng អ្នកវិភាគទីផ្សារបាននិយាយថា តួរលេខនៅក្នុងទិន្នន័យសមតុល្យពាណិជ្ជកម្មចិនបានបង្ហាញពីការឡើង។ ការនាំចូល និងការនាំចេញនៅប្រទេសចិនបានត្រឡប់ទៅកំណើនវិញកាលពីខែមុន ដែលបង្ហាញពីការកើនឡើងនៃតម្រូវការក្នុងស្រុក និងក្រៅប្រទេស។ កាលពីថ្ងៃព្រហស្បតិ៍ ស្ថិតិផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ចិនបានកើនឡើង ៥,៤៥ ភាគរយ ឬ ១០,៨៨ លានបារ៉ែលក្នុងខែមេសា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងបានស្តុកទុកសម្រាប់ត្រៀមសម្រាប់ថ្ងៃឈប់សម្រាកក្នុងស្រុករយៈពេល ៥ ថ្ងៃក្នុងខែឧសភា។ ជាការពិត ការកើនឡើងនៃការនាំចូលប្រេងឆៅរបស់ចិននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ គឺដោយសារតែលំហូរប្រេងឆៅរបស់រុស្ស៊ីមានតម្លៃថោក ពីព្រោះការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាត្រូវបានរារាំងដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ នៅសហរដ្ឋអាម៉េរិក ចំនួននៃការទាមទារអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងប្រាំបីខែ។ អ្នកវិភាគបានព្យាករណ៍ថា ប្រសិនបើការកើនឡើងនៃសន្ទុះទីផ្សារការងារអាចធ្វើឱ្យធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះ នោះអត្រាការប្រាក់ទាបនឹងកាត់បន្ថយថ្លៃដើមកម្ចី ហើយអាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលអង់គ្លេសបានបោះជំហានមួយទៀតឆ្ពោះទៅរកការបន្ថយអត្រាការប្រាក់ ខណៈដែលមន្ត្រីក្នុងរដ្ឋាភិបាលបានគាំទ្រការកាត់បន្ថយនេះ ដោយពួកគេយល់ថា អ្វីៗកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​