កែប កាន់តែមានភាពទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញ ៖ សក្ដានុពលនៃការវិនិយោគទៅលើអចលនទ្រព្យនៅក្នុងខេត្តកែប បានបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងដល់វិនិយោគិនទាំងជាតិ និងអន្តរជាតិ ដោយគម្រោងរបស់រដ្ឋមួយចំនួនបាន និងកំពុងលេចរូបរាងជាបណ្ដើរៗហើយមួយចំនួនទៀតបានដាក់ដំណើរការជាស្ថាពរ។

អ្នកជំនាញនៃវិស័យដីធ្លីនៅក្នុងខេត្តកែបផ្ទាល់បានឱ្យដឹងថា ខេត្តកែបនាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងនោះឆ្នេរសមុទ្ររាប់សិបគីឡូម៉ែត្រកំពុងត្រូវបានស្ថាបនាដើម្បីទាក់ទាញដល់ភ្ញៀវទេសចរមកកម្សាន្ត និងសម្រាកនៅក្នុងខេត្តកែប កំពង់ផែទេសចរណ៍កោះទន្សាយដែលបានបើកសម្ពោធកាលពីប៉ុន្មានខែកន្លងទៅនេះ និងសំណង់របស់វិស័យឯកជនជាច្រើនទៀតដែលជំរុញឱ្យខេត្តកែបកាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ។

លោក លឹម រដ្ឋា ភ្នាក់ងារទិញ-លក់អចលនទ្រព្យមួយរូបប្រចាំខេត្តកែបបាននិយាយថា បច្ចុប្បន្ននេះ ខេត្តកែបកាន់តែមានការទាក់ទាញការលក់ទិញលក់ដីធ្លី ជាពិសេសភ្ញៀវមកពីភ្នំពេញ ដែលមួយចំនួនទិញសម្រាប់ទុកអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងផ្ទះលំហែ ហើយមួយចំនួនទៀតសម្រាប់ទិញទុកចំណេញនៅពេលអនាគត។

លោកបន្តថា កាលពីអំឡុងពេលស្ថានភាពកូវីដ១៩រាលដាលខ្លាំង និងមានការបិទខ្ទប់តាមតំបន់មួយចំនួនខេត្តកែបនៅតែទទួលបានការទិញ-លក់ដីធ្លី ហើយកាលនោះអ្នកមានលុយមានឱកាសខ្ពស់ក្នុងការស្វែងរកទីតាំងដីល្អៗ ដោយសារតែម្ចាស់ដីមួយចំនួនត្រូវការលុយបន្ទាន់ដើម្បីដោះស្រាយជីវភាពពីព្រោះថាជួបនឹងវិបតិ្តកូវីដ១៩។ រហូតមកដល់ពេលនេះ ការទិញលក់ដីធ្លីនៅតែបន្តមានសកម្មភាពហើយអ្នកអភិវឌ្ឍន៍ក៏ចាប់ផ្ដើមបញ្ចេញគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ សម្រាប់បម្រើដល់វិស័យទេសចរណ៍ជូនភ្ញៀវទេសចរ ។

លោកបន្ថែមថា នៅពេលអនាគតលោកជឿថា ខេត្តកែបនឹងកាន់តែមានសក្ដានុពល ស្របពេលរដ្ឋបាលខេត្តក៏បាននិងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍បន្ថែម ដែលធ្វើឱ្យតម្រូវសេវាកម្មទេសចរណ៍នឹងមានកំណើនហើយពេលនេះ ការវិនិយោគលើសេវាកម្មទេសចរណ៍នេះក៏នឹងកើនឡើងដូចគ្នាដែរ។

បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគោលដៅក្នុងការអភិវឌ្ឍ ក្នុងនោះរដ្ឋាភិបាលក៏បានស្ថាបនាផ្លូវជាតិលេខ៣ ផ្លូវជាងលេខ៣១ និង៣៣ តភ្ជាប់ពីភ្នំពេញ មកកាន់ខេត្តកែប និងខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនមកកាន់ខេត្តកែប ក៏ដូចជាខេត្តកំពតផងដែរ ។ ការអភិវឌ្ឍទាំងនេះនឹងធ្វើឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញខ្លាំងឡើងសម្រាប់ការអភិវឌ្ឍទៅលើវិស័យនានាដែលមានអាទិភាពនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ។ ស្របជាមួយគ្នាដែរ កោះមួយចំនួននៅក្នុងខេត្តកែបក៏ត្រូវបានវិនិយោគជាបន្តបន្ទាប់ និងអាចលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់