កំពត ៖ ឧបរកណ៍ភ្លេងខ្មែរ ដូចជា ស្គរដៃ ខឹម ទ្រអ៊ូ ទ្រឆា និងទ្រសោ ជាដើម សុទ្ធតែតម្រូវឱ្យចំណាយពេលវេលាយូរក្នុងការច្នៃ និងផលិតឡើង ដោយសារតែឧបករណ៍នីមួយៗត្រូវការ វត្ថុធាតុដើមដែលជាគ្រឿងបង្គុំច្រើន រួមទាំងការឆ្លាក់រូបលម្អបន្ថែមផ្សេងៗច្រើនទម្រាំក្លាយជាឧបករណ៍ភ្លេងខ្មែរដែលអាចយកទៅប្រើប្រាស់បាន។ ប៉ុន្តែសម្រាប់តម្លៃនៃឧបករណ៍ភ្លេងនីមួយៗក៏ទទួលបានថ្លៃ ដែលជាការឆ្លើយតបទៅនឹងការចំណាយពេល និងធនធានក្នុងការផលិតឡើង។

លោក ហ៊ុន វៃ ជាអ្នកទទួលធ្វើឧបករណ៍ភ្លេងខ្មែររស់នៅភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ដោយសារតែស្រឡាញ់វិស័យសិល្បៈខ្មែរបុរាណ ជាពិសេសការប្រគំភ្លេងខ្មែរ លោកបានហាត់រៀនទាំងការលេងភ្លេង ក៏ដូចជាការផលិតឧបករណ៍ភ្លេងខ្មែរផងដែរ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏មានទទួលផលិតឧបករណ៍ភ្លេងខ្មែរនេះសម្រាប់លក់ផងដែរ ប៉ុន្តែសម្រាប់តែតាមរយៈការកម្ម៉ង់ប៉ុណ្ណោះ ព្រោះឧបករណ៍នីមួយៗត្រូវចំណាយពេលយូរក្នុងការផលិត និងមានតម្លៃថ្លៃរហូតដល់រាប់រយដុល្លារក៏មានដែរ។

លោកបញ្ជាក់ថា ៖
“ខ្ញុំពុំមានធ្វើជាអាជីវកម្មអ្វីធំដុំនោះទេ ដោយសារការធ្វើនេះភាគច្រើនគឺសម្រាប់តែប្រើប្រាស់នៅក្នុងក្រុមភ្លេងខ្មែររបស់ខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់បងប្អូនដទៃទៀតដែលគាត់ចង់បាន គាត់អាចធ្វើការកម្ម៉ង់ទើបយើងធ្វើជូន ហើយសម្រាប់រយៈពេលផលិតគឺមួយខែជាងទើបរួច ដោយសារយើងធ្វើឡើងដោយសម្រិតសម្រាំង រាប់ទាំងការឆ្លាក់ក្បាច់ជាដើម ហើយម៉្យាងទៀតតម្លៃនៃឧបករណ៍ភ្លេងនីមួយៗគឺថ្លៃគួរសម ដូចជា ទ្រអ៊ូ ជាដើម អាចមានចន្លោះពី ៣០០-៤០០ដុល្លារសម្រាប់ទ្រមួយដើម”

លោកបន្តថា ៖
“យើងផលិតផ្ដោតលើ ទ្រអ៊ូ និងទ្រសោ ហើយពុំសូវមានអតិថិជនច្រើនប៉ុន្មានទេដោយសារឧបករណ៍ប្រភេទនេះមានតម្លៃថ្លៃ។ ចំពោះសម្ភារដែលយើងត្រូវការដើម្បីធ្វើទ្រសោមួយរួមមានដូចជា ឈើប្រណីត និងឆ្អឹងគោក្រាស់ល្អ ហើយចំពោះប្រភេទទ្រអ៊ូ យើងត្រូវការត្រឡោកដូងដែលមានរាងធំ និងក្រាស់ល្អ ឬគេហៅថារាងក្បាលដំរី ដែលភាគច្រើនគឺពិបាករក។ ចំណែកការផលិតមានច្រើនដំណាក់កាល តាំងពីការច្រៀកឈើ ស្វានរន្ធ តឆ្អឹង ឈូសចេញជារាង ឆ្លាក់ក្បាច់ ពាសស្បែក ដាក់ដងឆាក និងដាក់ខ្សែជាដើម”
ជាមួយនឹងការប្រាប់ពីតម្លៃនៃឧបករណ៍ភ្លេងខ្មែរ ទ្រអ៊ូ និងទ្រសោ ខាងលើនេះ លោក ហ៊ុន វៃ ក៏បានរំលឹកឱ្យដឹងផងដែរថា លោកជំនាញ និងចំណេះចេះធ្វើឧបករណ៍ភ្លេងខ្មែរបុរាណនេះតាំងពីក្មេងដោយរៀនពីចាស់ៗរស់នៅក្នុងស្រុកភូមិរួមគ្នា និងរៀនបន្ថែមពីគ្រូជំនាញនៅភ្នំពេញ ហើយក្រៅពីនេះ លោកក៏បានមើលក្បាច់តាមប្រព័ន្ធយូធូបផងដែរ។ ដោយឡែក សម្រាប់ថ្ងៃអនាគត ប្រសិនបើទីផ្សារឧបករណ៍ភ្លេងខ្មែរអាចកើនឡើងខ្ពស់ លោក និងក្រុមគ្រួសារក៏ចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែទូលាយ ដើម្បីចែកចាយ និងថែរក្សានូវឧបករណ៍ភ្លេងខ្មែរបុរាណទៅកាន់មនុស្សជំនាន់ក្រោយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content