ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បន្តពង្រឹងសមត្ថភាពខាងកម្មសិទ្ធិបញ្ញាសម្រាប់មន្ត្រីកម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គតម្រង់ទិសមុនចេញដំណើរសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ​និងក្រសួងពាណិជ្ជកម្ម មុនពេលពួកគាត់ចូលរួមវគ្គបណ្តុះបណ្តាលឆ្នាំទី៣ ក្នុងកម្មវិធីស្តីពី «ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣​ ដល់ឆ្នាំ២០២៥»។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េជាមួយកម្ពុជា​ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិត និងកម្មសិទ្ធិបញ្ញា។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពី​ម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​​ (geographical indication-GI)   គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់កម្មសិទ្ធិបញ្ញា(intellectual​ property-IP) គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកម្មសិទ្ធិបញ្ញា។

លោកស្រី សេជីន លី​ (Ms. Sejin Lee) នាយិការងនៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាល​ និងបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជាសម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។

លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាតាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ។ កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយកយកាបានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមក KOICA បាន និងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។

ក្នុងអំឡុងពេលនៃវគ្គតម្រង់ទិសមុនចេញដំណើរនេះ បុគ្គលិករបស់កយកាបានបង្ហាញនូវទិដ្ឋភាពទូទៅនៃកម្មវិធីបណ្តុះបណ្តាល គន្លឹះជាក់ស្តែង សម្រាប់ការស្នាក់នៅក្នុងប្រទេសកូរ៉េ និងគោលការណ៍ណែនាំអំពីកម្មវិធីសំខាន់ៗដើម្បីជួយធានាបាននូវការរៀនសូត្រប្រកបដោយសុវត្ថិភាព និងផលិតភាព។

ឯកឧត្តម ពេជ អង្គ ប្រធានក្រុមការងារច្បាប់ពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់អមទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងវគ្គតម្រង់ទិសមុនចេញដំណើរក្នុងនាមជាអតីតកម្មសិក្សាការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះកាលពីឆ្នាំ២០២៤។ ឯកឧត្តមបានចែករំលែកការឆ្លុះបញ្ចាំងអំពីរបៀបដែលវគ្គបណ្តុះបណ្តាលបានរួមចំណែកដល់ទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់ ហើយបានផ្តល់ដំបូន្មានជាក់ស្តែង និងការលើកទឹកចិត្ត ដោយផ្អែកលើបទពិសោធន៍រស់នៅ និងការសិក្សានៅប្រទេសកូរ៉េផងដែរ។

តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ​និងក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំប្រទេស ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសិទ្ធិកម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមទាំងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួនចន្លោះប្រហោងសំខាន់ៗ ដូចជាអវត្តមាននៃយុទ្ធសាស្ត្រសិទ្ធិកម្មសិទ្ធិបញ្ញាជាតិ និងតម្រូវការបន្ទាន់ក្នុងការពង្រឹងជំនាញក្នុងស្រុក។ របាយការណ៍នេះក៏បានកំណត់ភារកិច្ចអាទិភាពដូចជាការណែនាំប្រព័ន្ធភ្នាក់ងារកម្មសិទ្ធិបញ្ញា ការជំរុញសហគ្រាសថ្មី(Startups)​ដោយ​ផ្អែកលើសិទ្ធិកម្មសិទ្ធិបញ្ញា និងការបង្កើនការយល់ដឹងជាសាធារណៈដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *