ដំណឹង​ល្អ ! ស្ពាន​ឆ្លងទន្លេ​ភ្នំពេញ-អរិយក្សត្រ​ កូរ៉េសន្យា​ថា​នឹង​បើក​ការដ្ឋាន​សាងសង់​នៅឆ្នាំ២០២៥​

ភ្នំពេញ ៖ បន្ទាប់ពីទន្ទឹងរង់ចាំ​អស់រយៈពេលជាយូរនូវ​គម្រោង​ស្ពានឆ្លងទន្លេ​តភ្ជាប់​រវាង​ភ្នំពេញ និងក្រុ​ងអរិយ​ក្សត្រ​ ពេលនេះ​ភាគីកូរ៉េ​បាន​សន្យា​នឹង​គម្រោងស្ពាន​នេះ ដែលនឹង​បើក​ការដ្ឋាន​សាងសង់​ ឬចុះបឋម​សិលា​សាងសង់​​នៅឆ្នាំ២០២៥​ខាងមុខនេះហើយ ។ នេះបើតាមឯកឧត្តម​ Park Jung-wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ប្រាប់សម្ដេច​តេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភានៃកម្ពុជា​ នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តម​បានមានបានជម្រាបជូន​សម្ដេច​តេជោ​ថា ឯកឧត្តម​តែងតែតាមដាន​ដំណើរការ​​លើ​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេ​ភ្នំពេញអរិយក្សត្រនេះយ៉ាង​យកចិត្តទុកដាក់​ និង​បាន​លើក​ឡើងថា​ ការរៀបចំ​សាងសង់​ស្ពាន​នេះ​មានដំណើរការ​ទៅរលូន​ ហើយនឹង​ចុះ​បឋម​សិលា​ចាប់ផ្ដើម​សាងសង់​នៅឆ្នាំ២០២៥​ខាងមុខនេះ ។​

សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បានលើកឡើងថា គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ជាគម្រោងដែល​សម្ដេច​បានស្នើឡើង​ដោយផ្ទាល់​ទៅកាន់​ប្រទេស​កូរ៉េ​ ដើម្បីយក​ហិរញ្ញប្បទាន​​មក​សាងសង់​ ហើយ​សម្ដេច​ក៏សង្ឃឹមថា ​សម្ដេច​នឹង​បានឃើញ​ស្ពាន​នេះ​នៅពេលឆាប់ៗនេះ​ផងដែរ ។​

ស្ពាន​មិត្តភាព​កម្ពុជា​ កូរ៉េ​ ត្រូវបានសិក្សា​ចប់​សព្វ​គ្រប់ និងបានចុះហត្ថលេខា​រវាង​កម្ពុជា​ និងកូរ៉េ​រួចរាល់​ហើយដែរ ។ ស្ពាននេះ ត្រូវ​សាងសង់ឡើង​ជាពីរ​ដោយមួយ​ត្រូ​វសង់ឡើងពីផ្សារ​រាត្រី រាជធានីភ្នំពេញ ទៅកាន់តំបន់​ជ្រោយចង្វារឆ្លង​កាត់​ទន្លេសាប ហើយនឹង​សង់​មួយខ្សែទៀត​ពីជ្រោយចង្វារ​ទៅកាន់​ក្រុ​​ង​អរិយក្សត្រ​​ឆ្លងកាត់ទន្លេមេគង្គ​ ។​

គម្រោងស្ពាន​នេះ គ្រោងនឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​ ២៤៦លានដុល្លារអាមេរិក​ និង​បាន​ចុះ​ហ​ត្ថ​លេ​ខា​​​រួចរាល់រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ​កាលពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២​កន្លង​ទៅ ។

គម្រោង​សាងសង់​ស្ពាន​មួយនេះ ត្រូវបានអ្នកជំនាញអចលនទ្រព្យ​ជាច្រើនមើល​ឃើញថានឹង​ជំរុញឱ្យ​ពលរដ្ឋ​ផ្លាស់ប្តូរទីលំនៅ​ពីភ្នំពេញ ឬពីបណ្ដាតំបន់​ផ្សេងៗ ចូលទៅកាន់​តំបន់​អរិយ​ក្សត្រ​​កាន់តែច្រើន​ ដោយ​នឹងធ្វើឱ្យ​ទីផ្សារ​លំនៅឋានក្នុងក្រុងអរិយក្សត្រ​មានតម្រូវ​ការ​កើនឡើង​មួយកម្រិតទៀត ។​

បើតាម​លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានលើកឡើងថា​ ស្រ​បគ្នានឹង​គម្រោង​សាងសង់​ស្ពាន​ភ្នំពេញ អរិយក្សត្រនេះ រដ្ឋាភិបាលគួរសាងសង់​ឬអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​តំបន់អរិយក្សត្រ​បន្ថែម ដើម្បីសម្រួល​ដល់​ការធ្វើដំណើរ​របស់ពលរដ្ឋ​ក៏ដូចជា​បំពេញបន្ថែម​នូវ​តម្រូវ​មនុស្ស​ដែល​នឹងកើនឡើង​ឆាប់រហ័ស​នៅក្នុង​តំបន់អរិយក្សត្រ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា