ព្រៃវែង ៖ ជាការចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១ -២០២២ ផ្សារក្តឿងរាយ ស្ថិតនៅក្នុងដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ «ផលិតផលកសិកម្មកម្ពុជា» រយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រភេទផលិតផលកសិកម្មកម្ពុជា ដែលមិនប្រើប្រាស់សារធាតុគីមី។

លោក ម៉ៅ អៀង ម្ចាស់ផ្សារក្តឿងរាយ បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា ជាពិសេសខេត្តព្រៃវែង កំពុងមានសក្តានុពេលលើផលិតផលកសិកម្ម ដែលភាគច្រើន គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនទាន់ស្គាល់ពីប្រភេទផលិតផលកសិកម្មរបស់កម្ពុជាដែលផលិតបានច្រើននោះទេ ដូច្នេះ បានជាលោករៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍នេះឡើង ។

លោកបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៌នេះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល និងបានប្រាស្រ័យទាក់ទងគ្នារវាអាជីវករ និងអ្នកប្រើប្រាស់ រួមជាមួយនឹងការផ្លាស់ប្តូរមុខទំនិញនៅក្នុងប្រទេស ឱ្យកាន់តែមានគុណភាព ស្តង់ដារ និងទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសហគ្រាស រួមជាមួយនឹងប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ចូលរួមព្រឹត្តិការណ៍តំាងពិព័រណ៌នេះនៅក្នុងបរិវេណផ្សារក្តឿងរាយនេះ ឱ្យបានច្រើនកុះករ ដើម្បីផ្តល់តម្លៃ និងលើកកម្ពស់ផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទទួលស្គាល់ និងប្រើប្រាស់កាន់តែច្រើនបានមួយកម្រិតទៀត ជាពិសេសគឺជួយកសិករឱ្យមានជីវភាពធូធារ។

យោងតាមសេចក្តីជូនដំណឹងរបស់ផ្សារក្តឿងរាយឱ្យដឹងថា នៅក្នុងឱកាសនៃព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏ធំមួយនេះ ក៏មានការប្រគុំដន្ត្រីសម័យរយៈពេល៣ យប់ និង ៣ថ្ងៃជាប់គ្នាៗ ដោយមាន តារាចម្រៀង និងតារាកំប្លែង ល្បីៗប្រចាំកម្ពុជា ដូចជា នាយក្រូច អ្នកនាង អ៊ីត នាយចឺម លោក ខាត់ ជេមន៍ លោក ណយ វណ្ណេត និងតារាចម្រៀងតារាកម្លែងល្បីជាច្រើនរូបចូលរួមផងដែរ។ ផ្សារក្ដឿងរាយ ឬផ្សារចែកចាយភូមិ១ ផលិតផល១ ត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្កើតការងារក្នុងមូលដ្ឋាននិងបង្កើតទីផ្សារសម្រាប់ទទួលទិញកសិផលពីកសិករមកពីទូទាំងប្រទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content