តស់ ! មកដឹងពីបច្ចេកទេសដាំពោតផ្អែមលើដីស្រែបានផលជិត ១០តោនក្នុងមួយហិកតា

ពោត ជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនោះទេ ថែមទាំងជាកសិផលចម្បងសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ក៏ដូចជាទីផ្សារអន្តរជាតិផងដែរ។ អាស្រ័យដោយមើលឃើញពីសារសំខាន់ និងភាពចាំបាច់ទាំងនេះ អ្នកជំនាញកសិកម្មផ្នែកដាំដុះបានចងក្រងជាឯកសារជំនួញស្មារតីដល់ប្រជាកសិករដោយបានបង្ហាញពីបច្ចេកទេសក្នុងការដាំដុះ ការថែទាំ ដែលធ្វើយ៉ាងណាឱ្យកសិករកាន់តែអាចមានលទ្ធភាពទទួលបានទិន្នផលកាន់តែច្រើន។  

បើតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ពោត ជាដំណាំដែលកសិករអាចដាំដុះ និងទទួលផលបានក្នុងរយៈពេលខ្លី។ តួយ៉ាង ដូចជា ពោតពូជស្រាលដែលត្រូវការរយៈពេល ៨០-១១០ថ្ងៃ និងពូជធ្ងន់ប្រមាណ ១១០-១៤០ថ្ងៃ ហើយអាចឱ្យផលប្រមាណ ៤-៩តោន ក្នុងមួយហិកតា។

នៅក្នុងកម្រងឯកសារដែលបានផ្សព្វផ្សាយបានបញ្ជាក់ថា ពោត ជាប្រភេទដំណាំមានដើមឈរត្រង់ កម្ពស់ពី ១.៥-២ ឬ ៣ម៉ែត្រ និងមានប្រព័ន្ធឫសដុះលូតលាស់ខ្លាំង ប៉ុន្តែគ្មានឫសកែវទេ ហើយដើម្បីដាំឱ្យទទួលបានផលល្អ អ្នកដាំត្រូវចេះជ្រើសរើសពូជឱ្យបានត្រឹមត្រូវ ដោយរើសយកពូជណាដែលជាពូជសុទ្ធល្អ មានប្រភព និងអាយុកាលត្រឹមត្រូវ ធន់នឹងកត្តាចង្រៃ និងអាកាសធាតុ មានផលដំណុះចាប់ពី ៨៥ភាគរយឡើងទៅ ជាពិសេសគឺជាប្រភេទពោតដែលមានទីផ្សារល្អផងដែរ។

ចំពោះការដាំដុះ កសិករត្រូវការរៀបចំដីដាំដុះ ដែលដំណាំពោត គេអាចដាំបានពីររបៀបគឺ ដាំដោយគ្រាប់ និងដាំដោយបណ្ដុះកូន​។ សម្រាប់ការដាំដោយបណ្ដុះកូន គេត្រូវត្រាំពូជក្នុងទឹកក្ដៅឧណ្ហៗ កម្ដៅ ៥០អង្សាសេរយៈពេល ២០នាទី រួចផ្អាប់ក្នុងក្រណាត់សើម ៤៨ម៉ោង ប្រឡាកគ្រាប់ពូជជាមួយថ្នាំផ្សិតទ្រីកូឌែម៉ា ដោយពូជពោត​ ១គីឡូក្រាម ប្រើទ្រីកូឌែម៉ា ២.៥ខាំ។ ដាំគ្រាប់ពោត ១គ្រាប់ក្នុងកន្ទោង ឬ ១ប្រឡោះថាស ដោយដាក់គ្រាប់ពូជផ្ដេកល្មមមិនសូវជ្រៅពេក ស្រោចទឹក ១ថ្ងៃម្ដងនៅពេលព្រឹក ហើយគ្របសំណាញ់ការពារកាត់បន្ថយកម្ដៅថ្ងៃក្ដៅខ្លាំង លុះកូនពោតអាយុ ៨-១៥ថ្ងៃគេអាចដកដាំបានហើយ។

ចំណែកឯការរៀបចំដី កសិករត្រូវភ្ជួរ និងរាស់ដី ២ដង ហាលដីឱ្យស្ងួតល្អ រយៈពេលពី ១០-១៥ថ្ងៃ ទើបលើករងដាំ ១ជួរ ឬ២ជួរ ដោយរងមានទទឹង ១ម៉ែត្រ និងបណ្ដាយតាមលទ្ធភាពដី កម្ពស់រង ២-៣តឹកនៅរដូវប្រាំង និង ៤តឹកនៅរដូវវស្សា។ ចំណែកការផ្គត់ផ្គង់ទឹក ក្នុងករណីប្រើប្រភពធម្មជាតិវាត្រូវការទឹកភ្លៀង ៥០០-៨០០ម.ម ឬអាចប្រើប្រព័ន្ធតំណក់ទឹកតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំពោត។

ជាមួយគ្នានេះ ដើម្បីឱ្យពោតកាន់តែលូតលាស់បានល្អ កសិករក៏ត្រូវយល់ដឹងពីការប្រើប្រាស់ជីដើម្បីបំប៉នដំណាំ ដូចជាការប្រើជីលាមកសត្វស្ងួត ធ្យូងអង្កាម និងទ្រីកូឌែម៉ា ទ្រាប់បាតមុនដាំ។ បន្ទាប់ពីដាំបាន ២០-២៥ថ្ងៃក្រោយ គេអាចប្រើកំប៉ុសបូកាឈិ បរិមាណប្រមាណ កន្លះតោនក្នុងមួយហិកតា ក្រៅពីនេះ គេត្រូវប្រើទ្រីកូឌែម៉ា លាយជាមួយទឹកស្រោច ១សប្ដាហ៍ម្ដង ដោយទ្រីកូឌែម៉ា ២០ក្រាមលាយជាមួយទឹក ២០លីត្រ។

ទន្ទឹមគ្នានេះដែរ ដំណាំពោតក៏ត្រូវបានយាយីដោយកត្តាចង្រៃផ្សេងៗដូចជា ដង្កូវកាត់ស្លឹក ដង្កូវស៊ីរូងចោះផ្លែ ដែលគេអាចកម្ចាត់វាបានតាមរយៈការកាប់ និងដុតផ្នែកដែលបំផ្លាញចោល ឬកប់ក្នុងដីឱ្យឆ្ងាយពីចំការ ប្រើអន្ទាក់ស្អិតពណ៌លឿង ឬថ្នាំពុលធម្មជាតិ តែក្នុងករណីមានការបំផ្លាញខ្លាំងជម្រើសចុងក្រោយគឺគេអាចប្រើថ្នាំកសិកម្ម តែត្រូវធ្វើតាមការណែនាំឱ្យបានត្រឹមត្រូវ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ