កសិករគួរយល់ដឹងពីបច្ចេកទេសក្នុងការកាត់បន្ថយការបាត់បង់ស្រូវក្រោយពេលប្រមូលផល

ស្រូវ ជាដំណាំដែលមានសក្ដានុពលខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលកសិករជាអ្នកបង្ករបង្កើនផលគួរស្វែងយល់បន្ថែមពីចំណេះដឹង និងបច្ចេកទេសក្នុងការដាំដុះឱ្យបានត្រឹមត្រូវ ជាពិសេស ការថែទាំតាំងពីដំណាក់កាលសាបព្រោះរហូតដល់ការប្រមូលផល ធ្វើយ៉ាងណាអាចកាត់បន្ថយការខាតបង់ទិន្នផលស្រូវ​ក្រោយពេលប្រមូលផល។  

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងផ្សព្វផ្សាយនូវឯកសារស្ដីពីការបាត់បង់ស្រូវក្រោយពេលប្រមូលផល និងកចិ្ចប្រតិបត្តិមួយចំនួនដែលកសិករអាចអនុវត្តដើម្បីកាត់បន្ថយបញ្ហាទាំងនេះបាន។ ជាក់ស្ដែង ការបាត់បង់ស្រូវក្រោយពេលប្រមូលផល ឬខូចខាតនៅក្រោយពេលប្រមូលផល សំដៅលើការបាត់បង់ទាំងបរិមាណ និងគុណភាពនៃទិន្នផលបន្ទាប់ពីការច្រូតកាត់រួច ដោយការបាត់បង់នេះអាចកើតមានក្នុងដំណាក់កាលលផ្សេងៗនៃប្រព័ន្ធការងារក្រោយប្រមូលផល។

ការបាត់បង់ស្រូវអង្ករនេះ អាចបាត់បង់រាប់ចាប់ពីដំណាក់កាលច្រូតកាត់ លើកដាក់ បោកបែន សម្ងួត ទុកដាក់ និងដឹកជញ្ជូន ដែលសរុបអាចបាត់បង់ពី១០-១៥ភាគរយនៃទិន្នផលសរុប ដែលអាចកើតមានឡើង។ ដោយឡែកការប្រើប្រាស់ពូជស្រូវដែលមានគុណភាពអន់ ការដាំដុះថែទាំមិនបានល្អ ឬការដែលមានសត្វល្អិតបំផ្លាញនៅក្នុងស្រែ ក៏អាចបណ្ដាលឱ្យមានការបាត់បង់តាំងពីមិនទាន់ប្រមូលផលម្ល៉េះ។ ម៉្យាងវិញទៀត ការបាត់បង់ខាងលើក៏រាប់ទាំងការថយចុះនូវសារធាតុរូបសាស្ត្រនៃផលិតផល គឺការបាត់បង់បរិមាណ ឬទម្ងន់។ ការថយចុះនូវអត្រាសំណើម បានបណ្ដាលឱ្យថយចុះនូវទម្ងន់គ្រាប់ តែវាពុំបាត់បង់បរិមាណស្បៀងទេ ផ្ទុយទៅវិញ ការកើនឡើងនូវទម្ងន់គ្រាប់ដែលបណ្ដាលមកពីការស្រូបសំណើមពីបរិយាកាស ដោយសារស្រូវត្រូវទឹកសន្សើម ឬភ្លៀងទទឹកជាដើម ដែលអាចបង្កឱ្យមានការខូចខាតខ្លាំង។

ចំណែក ការបាត់បង់គុណភាព គេអាចគិតទៅលើរូបភាពខាងក្រៅ ទំហំ ក្លិន និងរសជាតិ​ ដោយផលិតផលដែលស្អាត និងគ្មានជំងឺ ជាសារៈសំខាន់ទីមួយសម្រាប់តម្រូវការទីផ្សារ។ ការបាត់បង់គុណភាព នឹងស្ដែងចេញជាការថយចុះនូវតម្លៃផលិតផលនៅលើទីផ្សារផ្ទាល់តែម្ដវង។

ក្នុងន័យនេះ ដើម្បីកាត់បន្ថយការខាតបង់ កសិករត្រូវយល់ដឹងពីប្រតិបត្តិការនានានៅក្រោយពេលប្រមូលផល រាប់តាំងពីការច្រូតកាត់ត្រូវធ្វើនៅពេលដែលគ្រាប់ស្រូវមានអត្រាសំណើមពី ២០-២៥ភាគរយ ស្រូវទុំប្រមាណ ៨០-៨៥ភាគរយ មានពណ៌លឿងទុំល្អ គ្រាប់ស្រូវរឹង តែមិនស្រួយនៅពេលខាំ ក្រោយចេញផ្កា ២៨-៣៥ថ្ងៃសម្រាប់ស្រូវប្រាំង និង ៣២-៣៨ថ្ងៃសម្រាប់ស្រូវវស្សា។ ក្នុងនោះក៏ត្រូវចៀសវាងការប្រមូលផលយឺតពេក ឬមុនកំណត់ដែលអាចបណ្ដាលឱ្យទិន្នផលស្រូវទុំខូចខាត។

ចំពោះមធ្យោបាយក្នុងការច្រូតកាត់អាចធ្វើឡើងដោយប្រើកណ្ដៀវ ម៉ាស៊ីនកាត់ផ្ដួល ដែលមានគុណប្រយោជន៍ជាងគេដូចជាអាចច្រូតកាត់បានទាន់ពេល ចំណេញពេល ចំណាយពលកម្មតិច បាត់បង់តិច និងគុណភាពស្រូវល្អ។ មុននឹងច្រូតកាត់ គេត្រូវបង្ហូរទឹកចេញពីស្រែ ៧-១០ថ្ងៃមុនច្រូត រង់ចាំឱ្យអស់សន្សើម ឬគ្រាប់ស្រូវស្ងួតសិនទើបច្រូត។

ចំពោះការបោកដោយម៉ាស៊ីន ត្រូវធ្វើឡើងនៅពេលស្រូវមានអត្រាសំណើម ២០-២៤ភាគរយ កុំឱ្យត្បាល់វិលលឿនពេក ចៀសវាងខូចគុណភាពគ្រាប់ស្រូវអង្ករ។ បន្ទាប់មកដាក់ហាលឱ្យបានឆាប់ ពោលគឺហាលឱ្យវាកាត់បន្ថយសំណើមចុះដល់ ១៤ភាគរយ ទើបអាចទុកបានយូរ ព្រោះស្រូវសើមធ្វើឱ្យងាយឡើងកម្ដៅ មានសត្វល្អិត និងជំងឺផ្សិតបំផ្លាញ ធ្វើឱ្យអង្ករស្រអាប់ លឿង ខ្មៅ ឬរលួយខូច។

ចំណុចសំខាន់មួយទៀតកាតទុកដាក់ស្រូវឱ្យមានសុវត្ថិភាព ដោយកសិករអាចរើសយកការទុកដាក់ស្រូវក្នុងបាវធម្មតា ជង្រុក ឬកន្លែងដាក់ស្រូវ និងប្រើបរិក្ខាបិទជិត។ ដោយបរិក្ខាបិទជិតអាចមានដូចជាធុង ពាង ធុងសាំង ធុងប្លាស្ទិកជាដើម ដែលគេអាចរក្សាទុកស្រូវបានយូរ និងរក្សានូវដំណុះគ្រាប់បានល្អសម្រាប់លក្ខខណ្ឌអកាសធាតុនៅប្រទេសយើង និងអាចការពារស្រូវពីការយាយីរបស់សត្វបំផ្លាញដូចជាសសត្វល្អិត សត្វស្លាប និងកណ្ដុរផងដែរ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ