Lockheed ងាកមករកទីផ្សារផលិតផ្កាយរណបខ្នាតតូចវិញ ដើម្បីគាំទ្រទំនោរថ្មីរបស់ក្រសួងការពារជាតិអាមេរិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ កាលពី៣ខែមុន ក្រុមហ៊ុនដែលជាអ្នកផលិតសព្វាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអ្នកផលិតបច្ចេកវិទ្យា និងផ្កាយរណប Terran Orbital ប៉ុន្តែមកទល់នឹងសប្តាហ៍នេះ អ្វីៗបានប្រែប្រួលមកវិញ១៨០ដឺក្រេ។

ក្រុមហ៊ុនយក្សអ្នកជំនាញខាងបច្ចេកវិទ្យាអាវុធនេះបានប្រកាសក្នុងការទិញយកក្រុមហ៊ុន Terran Orbital ដាច់តែម្តងក្នុងតម្លៃប្រមាណ ៤៥០លានដុល្លារបូករួមទាំងការដោះស្រាយបំណុលប្រមាណជា ៣០លានដុល្លារផ្សេងទៀតផងដែរ ហើយតាមផែនការប្រតិបត្តិការទាំងអស់នឹងត្រូវប្រគល់ឲ្យ Lockheed ​នៅត្រឹមដំណាច់ឆ្នាំនេះ។

យ៉ាងណាក៏ដោយ ទោះបីជាពេលនេះក្រុមហ៊ុន Lockheed Martin នៅតែបន្តផលិត និងអភិវឌ្ឍទៅលើបច្ចេកវិទ្យាផ្កាយរណបខ្នាតតូចក៏ពិតមែន ប៉ុន្តែមួយរយៈចុងក្រោយនេះ Lockheed Martin បានងាកមកចាប់អារម្មណ៍តែជាមួយនឹងបណ្តាក្រុមហ៊ុនអ្នកផលិតបច្ចេកវិទ្យាផ្កាយរណបខ្នាតតូចប៉ុណ្ណោះ។

ក្នុងពេលដំណាលគ្នានេះ គេអាចមើលឃើញបានយ៉ាងច្បាស់ថា ដោយសារតែថ្មីៗនេះ ក្រសួងការពារជាតិរបស់អាមេរិកបានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ទៅលើកិច្ចព្រមព្រៀងជាមួយនឹងបណ្តាក្រុមហ៊ុនអ្នកផលិតផ្កាយរណបខ្នាតតូច ជំនួសឲ្យក្រុមហ៊ុនអ្នកផលិតផ្កាយរណបធំៗ។

គួរឲ្យដឹងដែរថា Terran Orbital ក៏ស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនអ្នកផលិតផ្កាយរណបខ្នាតតូចដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនតែងតែធ្វើការជាមួយ។ Terran Orbital ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ហើយមកទល់ពេលនេះ ក្រៅតែពីធ្វើការងារឲ្យ Lockheed ក្នុងការផលិតផ្កាយរណបហើយនោះ ក្រុមហ៊ុនក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងការពារជាតិអាមេរិក ក៏ដូចជាអង្គការណាសាផងដែរ ទៅលើគម្រោងទីអវកាសជាច្រើនផ្សេងទៀត។

នៅមុនពេលចេញសេចក្ដីប្រកាសកាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅអំពីកុងត្រាទិញលក់នេះ ក្រុមហ៊ុន Lockheed គឺជាម្ចាស់ភាគហ៊ុន ១ ភាគ ៣ ស្រាប់ទៅហើយនៃក្រុមហ៊ុន​ Terran Orbital ដោយបានចំណាយលុយមួយកញ្ចប់ធំវិនិយោគកាលពីឆ្នាំ២០១៧។ បន្ថែមពីលើនេះ Terran ក៏បានក្លាយទៅជាក្រុមហ៊ុនជំនាញក្នុងការអភិវឌ្ឍ និងផលិតបច្ចេកវិទ្យាផ្កាយរណបខ្នាតតូចដែលអាចធ្វើប្រតិបត្តិការហោះហើរនៅលើទីអវកាសក្នុងកំពស់រហូតដល់ទៅប្រមាណ ១២០០ម៉ាល ឬត្រូវជា ១៩១៣គីឡូម៉ែត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ