តម្លៃឧស្ម័នហ្គាស (LPG) នៅដើមសប្តាហ៍នេះ បានហក់ឡើងដល់ប្រមាណ ៤០០០ រៀល ក្នុងមួយលីត្រ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន ដូចជាអ្នករត់តាក់ស៊ី អ្នករត់កង់បី និងសេវាកម្មដឹកជញ្ជូនក្នុង និងក្រៅប្រទេស។
លោក នី ទិត្យ អ្នករត់រ៉ឺម៉កកង់បីនៅចំណុចផ្សារអូយ៉ាណា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៥ តម្លៃឧស្ម័នហ្គាស (LPG) បានហក់ឡើងខ្ពស់ដល់ ៤០០០ រៀល ក្នុងមួយលីត្រ ហើយស្ថានីយ៍ផ្គត់ផ្គង់ឧស្ម័ន (LPG) ស្ទើរទាំងអស់នៅស្រុកព្រៃនប់ មិនមានហ្គាសផ្គត់ផ្គង់ឱ្យអតថិជនទៀតផង ជាហេតុធ្វើឱ្យអ្នករត់កង់បីជាច្រើន បង្ខំចិត្តផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្នទៀតផង។
លោកបានបញ្ជាក់ដូច្នេះថា
“ឥឡូវនេះ អត់មានហ្គាសចាក់ទេ អ្នករត់កង់បីឥណ្ឌាមួយចំនួនផ្អាកដឹកសិន ហើយមួយចំនួនទៀត ចាក់ប្រេងសាំងជំនួស ដើម្បីបានដឹកភ្ញៀវ តែមិនសូវចំណេញទេ នៅពេលដែលយើងទារឡើងថ្លៃអ្នកដំណើរភាគច្រើនផ្អាកធ្វើដំណើរ នៅសល់ភ្ញៀវជិះតិចតួចបន្តធ្វើដំណើរដោយសារមានការងារចាំបាច់។”
លោក គង់ សាវ៉ាន អ្នករត់តាក់ស៊ីប្រចាំក្រុងភ្នំពេញ បានឱ្យដឹងដែរថា តម្លៃឧស្ម័នហ្គាសហក់ឡើងខ្ពស់ខ្លំង បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មដឹកភ្ញៀវប្រចាំថ្ងៃ មិនថាអ្នករត់តាក់ស៊ីនៅតាមបណ្តាខេត្ត ឬតាក់ស៊ីដឹកអ្នកដំណើរនៅក្នុងក្រុងភ្នំពេញនោះទេ ដោយសារតម្លៃឧស្ម័ន (LPG) ហក់ឡើង ហើយស្ថានីយ៍ជាច្រើននៅតាមបណ្តារខេត្តមិនមានហ្គាសបញ្ចូលផ្គត់ផ្គង់ទៀតផង។
កត្តានេះបានធ្វើឱ្យអ្នកប្រកបរបរដឹកជញ្ជូន ប្រឈមនឹងការបាត់បង់ចំណូលប្រចាំថ្ងៃ ដោយសារពលរដ្ឋចាប់ផ្តើមសន្សំសំចៃថវិកាកាន់តែខ្លាំង មិនសូវចេញក្រៅធ្វើដំណើរដូចពេលមុន និងប្រឈមក្នុងការតម្លើងថ្លៃដឹកជញ្ជូនទៀតផង។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព មានប្រសាសន៍ថា ចំពោះការឡើងថ្លៃប្រេងឥន្ធនៈ ក៍ដូចជាឧស្ម័ន LPG បានបង្កបញ្ហាប្រឈមដល់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នករត់កង់បីឥណ្ឌានិងអ្នករត់តាក់ស៊ីតែម្តង។
លោកបានគូសបញ្ជាក់ថា៖
“បើកាលណាឧស្ម័នហ្គាសឡើងថ្លៃ ហើយការដឹកអ្នកដំណើមិនឡើងថ្លៃវាប៉ះហើយ ហើយពេលណាឡើងថ្លៃប្រជាពលរដ្ឋមិនជិះទៅទៀត ពួកគាត់ងាកទៅប្រើប្រាស់មធ្យោបាយផ្សេងៗ ដែលអស់ថ្លៃតិចជាង ដូចជាធ្វើដំណើរតាមរថយន្តក្រុងជាដើម។”
ទោះបីមានការអន្តរាគមន៍បញ្ចុះតម្លៃពន្ឋពីរដ្ឋាភិបាលក៍ដោយ ប៉ុន្តែតម្លៃឧស្ម័នហ្គាស និងប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាង ប្រទេសជិតខាងនៅឡើយ។ ករណីនេះ លោក យ៉ង់ ពៅ ស្នើដល់រដ្ឋាភិបាលគូរមានវិធានការផ្សេងៗបន្ថែមទៀត ដើម្បីទម្លាក់តម្លៃប្រេងឥន្ឋនៈ និងឧស្ម័នហ្គាសឱ្យដូចប្រទេសជិតខាង។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា តម្លៃឧស្ម័នហ្គាស និងប្រេងឥន្ឋនៈ បានឡើងថ្លៃប្រមាណជាង ៧០ ភាគរយទៅហើយ ក្រោយពីផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែល វាយទៅលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំលេខ ២ លើពិភពលោក។
ជាធម្មតានៅពេលប្រេងឥន្ធនៈ និងឧស្ម័នហ្គាសឡើងថ្លៃ ជៀសមិនផុតពីផលប៉ះបាល់ដល់ទៅដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនោះទេ ពិសេសប៉ះពាល់ដល់វិស័យដឹកជញ្ជូនទាំងនៅក្នុងនិងក្រៅប្រទទេស។ លោកឧកញ៉ា ស៊ុន ចន្ឋី បានបញ្ជាក់ថា៖
“ករណីនេះក្រុមហ៊ុនដឹកជញ្ជូនក៍បានឡើងថ្លៃជាបន្តរបន្ទាប់រហូតដល់ ២៥ ភាគរយទៅហើយ ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងឥន្ឋនៈ។”
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល លើកឡើងថា កម្ពុជាមានក្រុមហ៊ុននាំចូលឧស្ម័ន (LPG) ចំនួន ០៧ កំពុងនាំចូលឧស្ម័ន (LPG) ជាបន្តបន្ទាប់ គិតមកដល់ខែមីនា ឆ្នាំ ២០២៦ បើទោះជាជួបប្រញ្ហាប្រឈមនៃសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៍ដោយ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content