សម្ភារធ្វើពីដើមត្នោត ស្អាត មានទីផ្សារល្អ និងជាផ្នែកមួយជួយដល់ជនមានពិការភាព

ត្នោត គឺជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើនគិតពីស្លឹកដល់គល់ ដែលសុទ្ធតែអាចច្នៃជាប្រយោជន៍ ក៏ដូចជាសម្ភារប្រើប្រាស់ជាបែបយ៉ាង ទើបធ្វើឱ្យសិប្បកម្មមួយបានច្នៃដើមត្នោតចាស់ៗទៅជាសម្ភារជាច្រើនមុខ និងបានចូលរួមផ្ដល់ការងារដល់ជនពិការថែមទៀតផង។

សាន ពៅ ជាឈ្មោះសិប្បកម្មមួយស្ថិតនៅភូមិបឹងឈូក ឃុំបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងច្នៃដើមត្នោតចាស់ៗលែងឱ្យផល ដែលគេត្រូវកាប់ចោល ធ្វើជាវត្ថុអនុស្សាវរីយ៍ សម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងគ្រឿងតាំងលម្អស្អាតៗជាច្រើនមុខ និងជាកន្លែងមួយ ដែលផ្ដល់ការងារជូនប្រជាជនក្នុងតំបន់ ពិសេសជនមានពិការភាពផងដែរ។

លោក សាន ពៅ ជាម្ចាស់សិប្បកម្មខាងលើ បានថ្លែងប្រាប់ថា៖

“ខ្ញុំចាប់ផផ្ដើមអាជីវកម្មនេះ ដោយសារតែខ្ញុំជាកូនកសិករក្រីក្រ ហើយឃើញដើមត្នោតត្រូវបានគេកាប់ចោលច្រើន ក៏បានយកវាមកច្នៃជាស្លាបព្រា និងគ្រឿងតូចផ្សេងៗទៀត លុះមានការចាប់អារម្មណ៍ ក៏បានពង្រីកជាអាជីវកម្មជាបន្តបន្ទាប់”

លោកបានបន្តថា យើងមានបទពិសោធជាងម្ភៃឆ្នាំមកហើយ ដែលយើងអាចផលិតបានគ្រឿងប្រដាប់ផ្សេងៗដល់ទៅរាប់ពាន់មុខ អាស្រ័យតាមការកម្ម៉ង់របស់អតិថិជន ហើយសម្ភារដែលពេញនិយមជាងគេ គឺប្រភេទសម្ភារផ្ទះបាយដូចជា ចាន ស្លាបព្រា ចង្កឹះ វែក កែវ ដែលភាគច្រើនខាងហាង ក៏ដូចជាភោជនីយដ្ឋានគេត្រូវការច្រើន។

ចំណែកទីផ្សារបច្ចុប្បន្នវិញ សម្ភារធ្វើពីត្នោត គឺមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនអតិថិជន ដែលខាងសិប្បកម្មខាងលើនេះ ផលិត និងផ្គត់ផ្គង់ស្ទើរមិនទាន់។ ក្រៅពីខាងភោជនីយដ្ឋាន យើងលក់បោះដុំឱ្យឈ្មួញនៅតាមផ្សារ និងផ្សារទំនើបជាដើម។ សម្រាប់តម្លៃវិញ សម្ភារតូចៗមានតម្លៃចាប់ពី ១ ដុល្លារឡើងទៅ អាចដល់ ៣០ ដុល្លារ ឯគ្រឿងសង្ហារឹមដូចជា តុ ទូរ អាចមាតម្លៃចាប់ពី ២០០ ដុល្លារ ឡើងទៅ។ 

ពាក់ព័ន្ធនឹងវត្ថុធាតុដើមដែលជាដើមត្នោត ម្ចាស់សិប្បកម្មខាងលើ បានបញ្ជាក់ថា យើងយកតែដើមត្នោតណា ដែលចាស់ៗលែងឱ្យផល ហើយត្រូវបានគេកាប់ចោល ទើបយើងទិញមកក្នុងតម្លៃ ១៥០០០ទៅ ២០០០០រៀល ដើម្បីយកមកច្នៃជាសម្ភារលក់ ដោយក្នុងនោះយើងមានក្រុមអ្នកផលិតប្រមាណជាង ២០០ នាក់ដែលជាជនមានពិការភាព ហើយយើងក៏មានផ្ដល់នូវកន្លែងស្នាក់នៅ និងប្រាក់ខែសមរម្យផងដែរ។   

គួរបញ្ជាក់ដែរថា លោកបានចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ ២០០៤ ដោយការផលិតដំបូងពុំទាន់មានម៉ាស៊ីនអ្វីជំនួយឡើយ ពោលគឺប្រើកាំបិតដើម្បីកាប់ចាំង ច្នៃជាសម្ភារផ្ទាល់តែម្ដង។ ក្រៅពីនេះ ក្នុងការដំណើរការអាជីវកម្មនេះ លោក សាន ពៅ ក៏ជួបផលលំបាកផងដែរ ពិសេសកំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ដោយសារគេត្រូវរំសាយក្រុមអ្នកផលិត លុះពេលស្ថានភាពល្អប្រសើរឡើងវិញ ក៏ពិបាកក្នុងការប្រមូលបុគ្គលិកមកវិញ។

ចុងក្រោយ លោក សាន ពៅ ម្ចាស់សិប្បកម្ម ផលិតរបស់ប្រើប្រាស់ពីដើមត្នោត ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ ហើយលោកក៏មានគម្រោងពង្រីកផលិតកម្មឱ្យកាន់តែធំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ពិសេសអាចជួយផ្ដល់ការងារដល់បងប្អូនក្នុងសហគមន៍ឱ្យបានកាន់តែច្រើនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ